អ្នកជម្ងឺបាត់បង់លទ្ធភាពដកដង្ហើមបន្តិចម្ដងៗ។ ពេលមានជំងឺហើមសួត ជញ្ជាំងខណ្ឌរវាងកូនថង់សួតត្រូវបានធ្លាយហើយបង្កើតបានថង់សួតធំៗចំនួន2-3 ដែលធ្វើឱ្យអុកស៊ីសែនជ្រាបចូលទៅក្នុងសរសៃឈាមបានតិចតួច ។ ជាយថាហេតុ ផ្ទៃសួតទាំងមូលរបស់អ្នកជំងឺរួមតូច ដែលតម្រូវឱ្យអ្នកជំងឺហើមសួត ដង្ហក់រកខ្យល់។