បង្ហាញពីទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តខ្មែរ ៖
តាមការសិក្សាស្រាវជ្រាវ របស់ជនជាតិខ្មែរនិងពិសេសជនជាតិបរទេសបានឲ្យយើងរកឃើញស្ថានីយ៍បុរេប្រវត្តិសាស្រ្តខ្មែរជាច្រើន នៅពាសពេញអតីតចក្រភបខ្មែរ និងពិសេសនៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ ដែលបានបញ្ជាក់ឲ្យដឹងថា ខ្មែរបានរស់នៅលើទឹកដីនូវតាំងពីយុគថ្មបំបែកមកម្ល៉េះ ។
ក. យុគថ្មបំបែក ( ៦០០០០០ – ១២០០០ មុនគ.ស )
• ស្ថិតនៅចន្លោះខេត្តក្រចេះ និងស្ទឹងត្រែងមានស្ថានីយ៍ ៖ ស្រែស្បូវ ឆែប ស្រែ ឬស្សី កន្ទួត ព្រែកទេរ ខ្សឹម ស្នូល… ។ ស្ថានីយ៍ទាំងនេះមានអាយុកាលតាំងពី៦០០០០០ ឆ្នាំមុន គ.ស ។
ខ.យុគថ្មរំលីង ( ៨០០០ -២០០០ ឆ្នាំមុនគ.ស )
• ស្ថានីយ៍ល្អាងស្ពាន ( នៅចន្លោះខេត្តប៉ៃលិន ខេត្តបាត់ដំបង )
• ស្ថានីយ៍សំរោងសែន ( នៅខេត្តកំពង់ឆ្នាំង )
• ស្ថានីយ៍ភ្នំស្អាង ( នៅខេត្តកំពត់ )
• ស្ថានីយ៍ក្បាលរមាស ( នៅខេត្តកំពត់ )
• ស្ថានីយ៍តំបន់អង្គរ ( នៅខេត្តសៀមរាប )
• ស្ថានីយ៍អូកែវ ( នៅខេត្តកម្ពុជាក្រោម ) ។
គ. យុគលោហៈ ( ២០០០ – ១០០ ឆ្នាំមុនគ.ស )
• សំណង់ដីរាងមូល ( នៅចន្លោះខេត្តកំពង់ចាម ឡាបាសៀក )
• ស្ថានីយ៍ភូមិមូល ( នៅខេត្តកំពង់ចាម )
• ស្ថានីយ៍ពញាក្រែក ( នៅខេត្តកំពង់ចាម )
• ស្ថានីយ៍អង្គរបុរី ( នៅខេត្តតាកែវ )
• ស្ថានីយ៍ម្លូរព្រៃ ( នៅខេត្តព្រះវិហារ )
• ស្ថានីយ៍អន្លងផ្តៅ ( នៅខេត្តកំពង់ឆ្នាំង ) ។
SarinLecturer