និយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ ៖
ក. ស្ថានភាពភូមិសាស្រ្ត
ប្រទេសអ៊ីតាលីដូចជាប្រទេសក្រិចដែរគឺជា ឧបទ្វីបមួយនៃសមុទ្រមេឌីទែរ៉ាណេប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន ។ កោះស៊ីស៊ីល ( Sicile ) ត្រូវបានរាប់បញ្ចូលក្នុងផែនទីអ៊ិតាលីតាំងពីដើមមក ។
ប្រទេសនេះចែកសមុទ្រមេឌីទែរ៉ណេ ជាអាងទឹកពីរមានស្ថានភាពដូចជាស្ពានមួយដែលអាចភ្ជាប់ទ្វីបអឺរ៉ុបទៅនឹងទ្វីបអាព្រិច ។ ស្ថានភាពដ៏ល្អប្រសើរនេះ អាចជួយជនជាតិអ៊ីតាលីក្នុងដំណើរវាយយកតំបន់ជុំវិញសមុទ្រនេះមកត្រួតត្រាកាន់កាប់ ។
ដីនៅប្រទេសអ៊ីតាលីពុំសូវមានជីវជាតិទេ ។ ជួរភ្នំអាប៉ិនណាំង ( Apennin ) លាតសន្ធឹងលើឧបទ្វីបអ៊ីតាលី ពីជើងទៅត្បូងមានចង្កេះចោតហើយសម្បូរទៅដោយថ្ម ។ នៅតាមជើងភ្នំមានទំនាបតូចៗ ។ទំនាបខ្លះជាតំបន់បឹងបួនៅតាមសមុទ្រអាឌ្រីយ៉ាងទិច និងមាត់សមុទ្រទីរ៉ែន ។
ខ. ស្ថានភាពប្រវត្តិសាស្រ្ត
ទីក្រុងរ៉ូម ស្ថិតនៅផ្នែកកណ្តាលនៃប្រទសអ៊ីតាលីមាន ចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីសមុទ្រទីរ៉ែន ។ ទីក្រុងរ៉ូមជាឃ្លាំងអំបិលសម្រាប់ចិញ្ចឹមបប្រជាជនដែលរស់នៅតាមទំនាប និងលើភ្នំអាប៉ិនណាំង ។ តាមរឿងនិទានបានឲ្យដឹងថាទីក្រុងរ៉ូមបានបង្កើតឡើងតាំងពីឆ្នាំ៧៥៣មុន គ.ស ដោយស្នាព្រះហស្ត ព្រះបាទរ៉ូមុយលុសដែលជាប់សាច់ឈាម ជាមួយក្សត្រាទីក្រុងត្រ័រព្រះនាមអេនេ ( Enee ) ។ តែប្រវត្តិវិទូបានគូសបញ្ជាក់ថារ៉ូមមុនដំបូង គ្រាន់តែជាភូមិតូចមួយធ្លាប់ឋិតក្រោមការគ្រប់គ្រង់ពី ប្រទេសអេទ្រុសតែបានរំដោះខ្លួនរួច ហើយបានប្រកាសជាសាធារណៈរដ្ឋនៅឆ្នាំ៥០៩មុនគ.ស ។