និយាយពីមតិផ្សេងៗអំពើច្បាប់៖
• ស៊ីសេរ៉ុងៈ ច្បាប់ធម្មជាតិជានិយាមដ៏ឧត្តមបំផុតដែលចារឹកក្នុងធម្មជាតិ។
• ក្រូស៊្យូលៈ ច្បាប់ធម្មជាតិជានិយាមមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវ
• កាន្តៈ ច្បាប់មិនមែនជាការពិសោធន៍មួយទេ ប៉ុន្តែជាគំនិតមួយដែលមានមូលដ្ឋានជាវិចារណញាណកើតមានមុនពិសោធន៍នៅក្នុងសេរីភាពរបស់មនុស្ស។
• សូក្រាតៈ ច្បាប់គឺជាអ្វីដែលមនុស្សពឹងផ្អែកជំនួយអាទិទេពក្នុងភាពយុត្តិធម៌។ ប៉ុន្តែសូក្រាតយល់ថាច្បាប់វិជ្ជមានដែលបង្កើតដោយមនុស្សសុទ្ធតែខ្វះគតិយុត្តិធម៌ទាំងអស់។
• ម៉ាក្សៈ ច្បាប់គ្មានអ្វីក្រៅពីបំណកស្រាយអនុភាពរបស់វណ្ណៈសង្គមមួយដែលមានអំណាចសោះឡើយ។ ច្បាប់គឺជាឆន្ទៈរបស់សង្គមដែលកាន់អំណាច។
• ហូបៈ យលថាសេចក្តីត្រូវការជាមូលដ្ឋាននៃច្បាប់។ មនុស្សនៅក្នុងពិភពធម្មជាតិបណ្តាលឱ្យមានសភាវគតិរក្សាជីវិត ដឹកនាំ ហើយមនុស្សមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបំពេញសេចក្តីត្រូវការ រក្សាជីវិតខ្លួនឱ្យបានគង់វង្ស។
• ដូខិនៈ ច្បាប់គឺជាផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការវិវត្តនៃច្បាប់បានបង្ហាញឱ្យឃើញថាច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូង ច្របូកច្របល់លាយឡំនឹងនិយាមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ជាមួយនឹងសាសនាជាដើម។
VETeacher