អាជ្ញាធរបណ្ដោះអាសន្ននៃការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំដោយមន្ដ្រីជប៉ុនម្នាក់ ឈ្មោះយ៉ាស៊ូស៊ី អាកាស៊ី (Yashusi Akashi) ទទួលខុសត្រូវរួមលើអំណាចត្រួតត្រាបណ្ដោះអាសន្ននៅកម្ពុជារីឯកងទ័ព វិញស្ថិតនៅក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ជនជាតិអូស្រ្ដាលីម្នាក់ឈ្មោះលោក សង់ឌែសុន (Sanderson)។ អ៊ុនតាក់មានទាហាន១៧០០០នាក់និងជនស៊ីវិល ៨០០០នាក់មកពីប្រទេស ២២។ អាជ្ញាធរបណ្ដោះអាសន្នមានថវិកាចំនួន ៣០០០លានដុល្លារ ដើម្បីបំពេញបេសកកម្មបួនយ៉ាងគឺ៖
• ដកអាវុធពីកងរដ្ឋកម្ពុជានិងពីកងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(FNLPK) និងកងទ័ពរាជានិយមរបស់សម្ដេច នរោត្តម សីហនុ
• បញ្ចូនរដ្ឋអំណាចទាំងសងខាងឪ្យរួមគ្នា(រដ្ឋកម្ពុជានិងរដ្ឋាភិបាលត្រីភាគី)
• រៀបចំការបោះឆ្នោតដោយសេរី
• នាំជនភៀសខ្លួនប្រហែល ៣៥០ ០០០នាក់ ត្រឡប់មកមាតុភូមិវិញ។
Kann RathaTeacher