ការកកើតនៃប្រភេទសិលានីមួយៗគឺៈ
• សិលាម៉ាក់ម៉ាៈ កើតពីការចុះត្រជាក់នៃម៉ាក់ម៉ា
• សិលាកម្ទេចសិលាៈ កើតពីបំណែកសិលា ឬកម្ទេចកំណទាំងឡាយដែលបានចាក់បង្ករទៅជាស្រទាប់ ហើយបង្ខាំភ្ជាប់គ្នា។
• សិលាប្រែកំណើតៈ កើតពីការផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំ ដោយទទួលរងនូវលំនាំកំណើតដោយសារកម្តៅ ឬសម្ពាធ។