ប្រៀបធៀបចិត្តញាណ និងសីលញាណ
ចិត្តញាណ
• ជាប្រាប់ឱ្យដឹងនូវការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់មនុស្ស
• ជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាព
• ជាអព្ភន្តរញាណដែលប្រាប់ពីភាពពិតនៃចិត្តឱ្យស្គាល់និងដឹងពីសញ្ចេតនានិងសកម្មភាពដែលយើងបានធ្វើ។
សីលញាណ
• ឱ្យដឹងនិងញ៉ាំឱ្យបំពេញករណីកិច្ចជាអ្នកណែនាំឱ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផង និងជាអ្នកកត់រកយុត្តិធម៌ផង
• ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់មនុស្ស
• ជាអ្នកវិភាគនៃពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។
VETeacher