ប្រៀបធៀបពិធី បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរមានដូចជា ៖
ក. លក្ខណៈដូច
• ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា
• ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័នបេតជន ដូចគ្នា
• ប្រជុំគ្នាក្នុងវត្តអារាមដូចគ្នា
• ក្នុងមួយឆ្នាំមានតែម្ដងដូចជា
• មានការឈប់សម្រាកចំពោះមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ដូចគ្នា ។
ខ. លក្ខណៈខុស
+ បុណ្យភ្ជុំបិណ្ឌ
• គ្មានពូនភ្នំខ្សាច់
• គ្មានលេងល្បែងប្រជាប្រិយ
• គ្មានស្រង់ព្រះពុទ្ធរូប
• រយៈពេល ១៥ថ្ងៃ (ខាងរនោចខែភទ្របទ)
• គ្មានជូនសម្លៀកបំពាក់ដល់គុណ
• បេតជនដើរ រក ៧វត្ត
• មានបាយបិណ្ឌ
• ប្រវត្តិរឿងប្រេត ដែលជាញ្ញាតិព្រះបាទ ពិម្ពិសារ
• បង្សុរកូលឧទ្ទិសកុសល
• គ្មានការតុបតែងគេហដ្ឋាន
• គ្មានគ្រឿងបូជាទេ
+ បុណ្យចូលឆ្នាំខ្មែរ
• មានពូនភ្នំខ្សាច់
• មានល្បែងប្រជាប្រិយ
• មានស្រង់ព្រះពុទ្ធរូប
• មានរយៈពេល ៣ថ្ងៃ (ខែចេត្រ)
• មានជូនសម្លៀកបំពាក់ដល់អ្នកមានគុណ
• គ្មានបេតជនដើររក
• គ្មានបាយបិណ្ឌ
• ប្រវត្តិរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារ
• មានការតុបតែងគេហដ្ឋាន
• មានគ្រឿងបូជាទទួលទេវតា ។
G KnowLecturer