រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងបែបមជ្ឈការ និងវិមជ្ឈការៈ
ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្ដាល) ៖
• គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស)
• រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្ដាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ
• មានឋានន្ដរស័ក្ដិពី ធំ ដល់ តូច
អង្គភាពមជ្ឈការដែលធំជាងគេ គឺរដ្ឋាភិបាលមានៈ
• នាយករដ្ឋមន្រ្ដី
• ឧបនាយករដ្ឋមន្រ្ដី
• ទេសរដ្ឋមន្រ្ដី
• រដ្ឋមន្រ្ដី
• រដ្ឋលេខាធិការ
• នៅពេលសមាជិកមជ្ឈការណាម្នាក់ធ្វើខុសសមាជិកនោះត្រូវទទួលខុសត្រូវខ្លួនឯង
• មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រម
• នៅកម្ពុជាមជ្ឈការមានៈ សហមជ្ឈការ និងវិសហមជ្ឈការ
• ទោះជាមជ្ឈការ សហមជ្ឈការ វិសហមជ្ឈការ ក៏អំណាចស្ថិតនៅលើថ្នាក់កណ្ដាលដដែល
• ថ្នាក់លើបញ្ជា និងសម្រេចហើយមូលដ្ឋាន ជាអ្នកអនុវត្ត
• នៅក្នុងវិសហមជ្ឈការ គេប្រើពាក្យថា ចែករំលែកសិទ្ធិអំណាច។
ខ. វិមជ្ឈការ (អំណាចមូលដ្ឋាន)
• ជានីតិបុគ្គល
• ផ្ទេរសិទ្ធិអំណាចសម្រេចទៅថ្នាក់ក្រោម
• ផ្ដល់សិទ្ធិអំណាចឲ្យសម្រេចដើម្បីប្រជាជន
• មានប្រជាជនចូលរួម
• ពុំមាននរណានៅលើទេ ព្រោះជាក្រុមមនុស្ស
អង្គភាពមជ្ឈការធំជាងគេគឺ រដ្ឋ ហើយមានដូចជា៖
• ក្រុមប្រឹក្សារាជធានី ខេត្ត
• ក្រុមប្រឹក្សាស្រុក ខណ្ឌ និងក្រុង
• ក្រុមប្រឹក្សាឃុំ សង្កាត់
• នៅពេលដែលសមាជិកណាម្នាក់នៃមជ្ឈការធ្វើខុស រដ្ឋ ជាអ្នកប្ដឹង និងដោះស្រាយ
• គ្មានរចនាសម្ព័ន្ធអំណាចតាមឋានានុក្រមទេ
នៅប្រទេសកម្ពុជាវិមជ្ឈការមាន៖
• វិមជ្ឈការមុខងារ
• វិមជ្ឈការបច្ចេកទេស
• ក្រុមប្រឹក្សានីមួយៗ មិនក្រោមគ្នាទេ
• ការបង្កើតសិទ្ធិសម្រេចការបម្រើសេវាសាធារណៈទៅឲ្យជិតអ្នកប្រើប្រាស់
• នៅក្នុងវិមជ្ឈការ គេប្រើពាក្យថា ផ្ទេរសិទ្ធិអំណាច។
G KnowLecturer