គោលដៅអប់រំជាតិ និងគោលនយោបាយជាយុទ្ធសាស្រ្តចតុកោណទាំង៤របស់ក្រសួងអប់រំយុវជន និងកីឡារួមមានដូចខាងក្រោម ៖
ក. គោលដៅអប់រំជាតិ : គឺការកសាងមនុស្សពេញលេញដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកឲ្យព្រមៗគ្នា ដោយតុល្យភាពវាងប្រាជ្ញាស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្លៃថ្នូរ មានចំណេះដឹង មានបំណិនក្នុងវិជ្ជាជីវៈ មានបទពិសោធន៍ និងសីលធម៌ល្អដោយចេះអធ្យាស្រ័យសហការប្រកបដោយសាមគ្គីភាព សា្មរតីឯកភាពជាតិមានមនៈសិការជាតិ ស្រឡាញ់យុត្តិធម៌ មានការគោរពច្បាប់ យល់ដឹងពីសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះថែរក្សាការពារបរិស្ថាន ចេះផ្សព្វផ្សាយ និងលើកកកម្ពស់តម្លៃវប្បធម៌ អរិយធម៌ជាតិ ម្ចាស់ការក្នុងទំនុកចិត្តលើខ្លួនឯងចេះស្រាយបញ្ហាក្នុងជីវិតរស់នៅ ចេះច្នៃប្រឌិតចេះធ្វើពលកម្ម មានស្មារតីទតួលខុសត្រូវខ្ពស់ មានសមត្ថភាពក្នុងការកសាងសុខុមាភាពក្នុងគ្រួសារ ហើយចូលរួមយ៉ាងសកម្មក្នុងការបង្រួបបង្រួមជាតិ និងស្តារអភិវឌ្ឍន៍មាតុភូមិជាទីស្នហារបស់ខ្លួន ដោយផ្អែកលើស្មារតីប្រជាធិបតេយ្យសេរីបហុបក្ស ។
គោលនយោបាយយុទ្ធសាស្រ្តទាំងបួនរបស់ក្រសួងអប់រំ យុវជន និងកីឡារួមមាន ៖
• សក្មភាពអប់រំចំណេះទូទៅ ៩ឆ្នាំអភិវឌ្ឍន៍ អក្ខរកម្មវិជ្ជាជីវៈ និងបំពេញវិជ្ជា
• ទំនើបកម្ម និងកំណែលម្អគុណភាពអប់រំ តាមរយៈកំណែទម្រង់ប្រកបដោយប្រសិទ្ធិភាព
• ការផ្សារភ្ជាប់ការអប់រំទៅនិងតម្រូវការទីផ្សារ និងពលកម្មសង្គម
• ការស្តារនិងអភិវឌ្ឍយុវជន និងកីឡា ។
G KnowLecturer