រូបផ្គុំកោសិការុក្ខជាតិនីមួយៗមានដូចជា៖ a) ណ្វៃយ៉ូ : មានរាងស្វ៊ែឬពងក្រពើ។ b) ស៊ីតូប្លាស : ព័ទ្ធជុំវិញណ្វៃយ៉ូនិងវ៉ាគុយអូល។ c) វ៉ាគុយអូល : ប្រហោងធំមួយមានទំហំធំប្រហែលទំហំរបស់កោសិកាដែលផ្ទុកសារធាតុ-ផ្សេងៗ។ d) ភ្នាសស៊ីតូប្លាស : ព័ទ្ធជុំវិញស៊ីតូប្លាស។ e) ភ្នាសសែលុយឡូស : ជាភ្នាសព័ទ្ធពីក្រៅភ្នាសស៊ីតូប្លាស។ f) ក្លរ៉ូប្លាសៈ ផ្ទុកក្លរ៉ូភីល g) មីតូកុងឌ្រីៈ រាងទ្រវែង ផលិតថាមពលសម្រាប់ប្រើប្រាស់ក្នុងកោសិកា។