ផ្នែកទាំង៤របស់ផ្កាមាន ៖ a) កញ្ចុំត្របក មានពណ៌បៃតងដែលស្ថិតនៅវង់ក្រៅក្រោមបង្អស់ ឬវង់ទី១។វាមានឈ្មោះថា ត្របកផ្កា។ b) កញ្ចុំស្រទាប់ មានពណ៌ឆើតដែលអាចទាក់ទាញសត្វល្អិតបាន ហើយស្ថិតនៅវង់ទី២។វាមានឈ្មោះថា ស្រទាប់ផ្កា។ c) កញ្ចុំកូនស្លឹក ស្ថិតនៅវង់ក្រៅបង្អស់ វាមានពណ៌បៃតង។ d) កញ្ចុំកេសរឈ្មោល ស្ថិតនៅវង់ទី៣។ កេសរឈ្មោលនីមួយៗមានប្លោកលំអងដែលក្នុងនោះមានគ្រាប់លំអងជាច្រើន។ e) កញ្ចុំលំអងនៅវង់ទី៤ ផ្នែកខាងក្នុងបង្អស់នៃផ្កា ដែលជាម្សៅម៉ត់ៗពណ៌លឿងៗ។ f) កញ្ចុំកេសរញីស្ថិតនៅវង់ទី៤ ។កេសរញីនីមួយៗមានថតមួយនៅផ្នែកខាងក្រោមហៅថា អូវែ ហើយក្នុងនោះមានអូវុល។ ឯផ្នែកខាងចុងនៃកេសរញីមាន ស្ទិចម៉ាត។