ប្រធាន៖ រតនាជាសិស្សថ្នាក់ទី៧Aនៃវិទ្យាល័យក្រុងកំពង់ឆ្នាំង នៅថ្ងៃឈប់សម្រាកគ្រួសារ រតនាបាននាំគ្នាទៅលេងខេត្តកំពត ហើយបានសម្រាកនៅជាន់ទី៥ក្នុងសណ្ឋាគារមួយ។រតនាបានក្រលេក មើលមកផ្នែកខាងក្រោមឃើញដូចជា៖ទឹកសមុទ្រ ជួរភ្នំ ផ្ទះ ដើមឈើ ជាច្រើន បើក្រលេកទៅផ្នែកខាងលើវិញឃើញមានពពករសាត់ ខ្យល់ ចំហាយទឹកដែលស្ថិតក្នុងបរិយាកាស ហើយអ្វីៗដែលបានឃើញរតនា គិតថាទាំងអស់នោះសុទ្ធសឹងជារូបធាតុ ដោយសារទើបនឹងបានរៀន អំពីនិយមន័យរូបធាតុ។