vrean.com Latest Questions
ព្រះពុទ្ធ ជាមនុស្សនិងមានឪពុកម្ដាយ ប្រពន្ធកូនដូចមនុស្សទូទៅដែរ។ តែលក្ខណៈពិសេសដែលគួរឲ្យចាប់អារម្មណ៍នោះគឺព្រះសិទ្ធត្ថជាស្ដេចសោយរាជ្យ អាចលះបង់រាជបល្លង្ក លះបង់ប្រពន្ធកូនជាទីស្រលាញ់ ដើម្បីសម្រេចបានការត្រាស់ដឹងសម្រាប់ទូន្មានដល់សត្វលោកឲ្យចេះពិចារណានិងចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម និងរំដោះខ្លួនឲ្យរួចចាកទុក្ខទោស ។ ១.តើព្រះពុទ្ធជាបុគ្គលមួយយ៉ាងដូចម្ដេចខ្លះ?
ព្រះពុទ្ធសាសនា ជាសាសនាមួយដែលបានអប់រំ ណែនាំ ពន្យល់ រំលឹកដាស់តឿនមនុស្សឲ្យស្គាល់បុណ្យ បាប ល្អ អាក្រក់ ។ តើព្រះពុទ្ធសាសនាផ្អែកទៅលើគម្ពីរអ្វីជាគោល? ក.គម្ពីរប៊ីប ខ.គម្ពីរកូអាន គ.គម្ពីរត្រៃវេទ ឃ.គម្ពីរព្រះត្រៃបិដក
នៅក្នុងប្រទេសកម្ពុជា តើសាសនាអ្វីដែលជាសាសនារបស់រដ្ឋ? ក.សាសនាឥស្លាម ខ.សាសនាព្រះពុទ្ធ គ.សាសនាគ្រិស្ត ឃ.សាសនាហិណ្ឌូ
តើព្រះពុទ្ធសាសនាចូលមកក្នុងប្រទេសកម្ពុជានៅសតវត្សទីប៉ុន្មាន? ក.ស.វ ទី៣ (ព.ស.២៤៣) ខ.ស.វ ទី៤ (ព.ស.២៤៣) គ.ស.វ ទី៥ (ព.ស.២៤៣) ឃ.ស.វ ទី៦ (ព.ស.២៤៣)
តើព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសណា? ក.ប្រទេសស្រីលង្កា ខ.ប្រទេសឥណ្ឌា គ.ប្រទេសភូមា ឃ.ប្រទេសនេប៉ាល់