vrean.com Latest Questions
ព្រះបាទអង្គឌួងកសាងកំពង់ផែនៅកំពត ដើម្បីជំនួសកំពង់ផែចាស់ដែលប្រទេសអាណ្ណាមលេបយកនិងស្តារមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រឡើងវិញ ។
ក្នុងការគ្រប់គ្រងប្រទេស ព្រះអង្គឌួងបានធ្វើកំណែទម្រង់ដូចជាៈ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្តារហេដ្ឋារចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ តំបន់កំពង់ផែសមុទ្រនៅកំពត់ • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតំឡើងវប្បធម៌អក្សរសាស្រ្តជាតិ ។
រដ្ខដែលប្រកាសឯករាជ្យពីសូវៀតគឹៈ ប្រទេសអាឡឺម៉ង់ ឆេកូស្លូវាគី ហុងគ្រី ប៊ុលការី និងប៉ូឡូញ ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនញ្ញាតិឲ្យមានការអន្តរាគមន៍ខាងវិស័យយោធាទៀតឡើយ ។
កត្តាដែលបានធ្វើអោយបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងដែលមានដំណាំរដូវ ដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជា គឺជាប្រទេសដែលសម្បូរទន្លេដែលទូរគមនាគមន៏ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាមានផ្ទៃកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចអោយបារាំងបង្កើតជាដំណាំកសិកម្មបានច្រើន។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែ ត្បូងពេជ្រ ជាច្រើនប្រភេទ។
ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖ ចំណុចអវិជ្ជមាន៖ • បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស • បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម • បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ • បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ • ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់ • បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ • ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ...
ទឹកដីអង់គ្លេសជាទឹកដីមានលក្ខណៈជាដែនកោះ ឬ អឺរ៉ុបដីទឹក ដែលពុះខ័ណ្ឌពីអឺរ៉ុបដីគោកដោយច្រកសមុទ្រម៉ងមានចម្ងាយ ៣២គ.ម ហើយបែងចែកជាទឹក ៤ ផ្នែកគឺក្រង់ប្រឺតាញ អេកូសប្រទេសហ្គាល់ និងអៀកឡង់ខាងជើង ។ អាណានិគមជាងគេ និងប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម ។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៣ មហាអំណាចទាំង៣មាន សហរដ្ឋអាមេរិក អង់គ្លេស និងសួវៀត បានជួបជុំគ្នានៅទីក្រុងមូស្កូល ដើម្បីរៀបចំគម្រោងបង្កើតអង្គការអន្តរជាតិមួយ ដែលមានតួនាទីរក្សាសន្តិសុខពិភពលោកឲ្យមានប្រសិទ្ធិភាព ។
អេដស៍ឆ្លងនិងមិនឆ្លងក្នុងករណីដូចជា៖ ករណីឆ្លងអេដស៍ • ការរួមភេទ ដោយមិនបានប្រើសោមអនាម័យត្រឹមត្រូវ • ការប៉ះពាល់ឈាមដោយប្រើម្ជុល ឬរបស់មុតស្រួចរួមគ្នា • ឆ្លងពីម្តាយមកកូនពេលពពោះនិងពេលសម្រាលនិងពេលបំបៅកូន ករណីមិនឆ្លង • ការរស់នៅជាមួយគ្នា អោបរិត ថើប កាន់ដៃ នឹងការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ • តាមរយៈទឹកមាត់ ការដកដង្ហើម • ការបរិភោគ ទឹក ចំណីអាហារមួយគ្នាជាមួយអ្នកជំងឺ • ការប្រើប្រាស់សម្លៀកបំពាក់រួមគ្នាជាមួយគ្នាជំងឺ • ការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមជាមួយគ្នាជំងឺ។ល។
មុខងារសាធារណៈដែលមានគុណភាពត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចជា ៖ • ទឹកចិត្តបំរើការងារមុះមុត រដ្ឋបាលសាធារណៈដែលមុះមុតការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រី្ដរាជការ ។ • ភក្ដីភាព រដ្ឋបាលសាធារណៈដែលជាសេនាធិការឪ្យរដ្ឋាភិបាលនិងស្ថាប័នរដ្ឋត្រូវមានភក្ដីចំពោះរដ្ឋនិងប្រជាពលរដ្ឋ ។ • ផ្ដោតលើសេវារដ្ឋបាលសាធារណៈ ត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្ដល់សេវាគួរជាទីគោរពនិងមានភាពត្រឹមត្រូវក្នុងការបំរើនិងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ • សីលធម៌វិជ្ជាជីវៈ រដ្ឋាបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធិភាព ។