មេទ័ពសូវៀត ដែលបានបញ្ជាឪ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្ដី នៅឆ្នាំ ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែកឡាំង ស្ថិតនៅអាឡឺម៉ងខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រូវត្រួតត្រារាល់ការចេញ ចូលទៅកាន់ ប៊ែកឡាំងខាងលិច ហើយច្រកនេះបើកឡើងវិញនៅឆ្នាំ ១៩៤៩ ។
vrean.com Latest Questions
ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចមេដឹកនាំផ្តល់អាទិភាពទៅលើ ៖ • ការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត • ហេដ្ឋារចនាសម្ព័ន្ធផ្នែកទូរគមនាគមន៍ (បណ្តាញព័ត៌មាន ទូរស័ព្ទចល័ត) ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទំនើប • គ្រឿងបរិក្ខាសម្រាប់ទ្រទ្រង់ការស្រាវជ្រាវនិងអភិវឌ្ឍដែលបានកើតឡើងទ្វេដងក្នុងរយៈពេល ៥ឆ្នាំ តែក្នុងអត្រា ១% នៃ GDP ប៉ុណ្ណោះ ។ • ការបណ្តុះបណ្តាលធនធានមនុស្ស ។ ប្រទេសចិនមានសកលវិទ្យាល័យចំនួន ១២២៥ ហើយវិស័្វករចំនួន ៤៥០ ០០០នាក់ បានបញ្ចប់ការសិក្សាកាលពីឆ្នាំ ២០០០។
គេអាចយកទឹកក្នុងដីមកប្រើប្រាស់តាមរយះការវិនិយោគលើ អណ្តូង… ។
អ៊ីតាលីបាននាំចូលប្រេងឆៅពីប្រទេសមួយចំនួនដូចជា លីប៊ី និងអ៊ីរ៉ង់ ។ បានជាមានការនាំចូលដូច្នេះពីព្រោះ ថាទឹកដីអ៊ីតាលីមានរ៉ែប្រេង និងឧស្ម័នតែបន្ដិចបន្ទួចប៉ុណ្ណោះ ។
បាវចនាអាស៊ានគឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ។
លើកស្ទួយវិស័យឧស្សហកម្មដើម្បីប្រកួតប្រជែងជាមួយអាមេរិច អង់គ្លេស ជប៉ុន អាឡឺម៉ង់ ខាងលិចនិងអ៊ីតាលី • ផលិតផលឧស្សាហកម្មនាំចេញមានកំណើន ៥.៥% ជារៀងរាល់ឆ្នំា • ប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំផលិតផលចេញ • លើកស្ទួយកម្រិតជីវភាពកម្មករតាមរយៈការតម្លើងប្រាក់ខែ ។
ជំងឺគ្រុនចាញ់កើតមានលើគ្រប់វ័យទាំងអស់។
បានជាប្រទេសកូរ៉េត្រូវបែងចែកជាពីរ ពីព្រោះ • លុះសង្រ្គាមលោកលើកទី២ ជប៉ុនបានចាញ់សង្រ្គាមលោកទើបមហាអំណាចទាំងពីរបានចូលលុកលុយប្រទេសូរ៉េដែលជាដែនដីអាណានិគមរបស់ប្រទេសជប៉ុន • សហភាពសូវៀតបានត្រួតត្រាផ្នែកខាងជើងនៃឩបទ្វីបចំណែកសហរដ្ឋអាមេរិកបានគ្រប់គ្រងផ្នែកខាងត្បូងនៃឩបទ្វីប • នៅឆ្នាំ ១៩៤៧ មហាសន្និបាតអង្គការសហប្រជាជាតិបានផ្តល់អនុម័តឱ្យមានការបង្រួបបង្រួមប្រទេសកូរ៉េតែមួយ ។ ប៉ុន្តែសហភាពសូវៀតបានជំទាស់ដោយមិនអនុញ្ញាតឱ្យមានការបោះឆ្នោតនៅឩបទ្វីកូរ៉េបែកខាងជើង • នៅថ្ងៃទី ១០ ខែឩសភា ឆ្នាំ ១៩៤៨ ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសសភាហើយសភាក៏បានបោះឆ្នោតបង្កើតរដ្ឋាភិបាលខាងត្បូងមួយ • ដើម្បីឆ្លើយ តប កូរ៉េខាងជើងបានប្រកាសបង្កើតសាធាណរដ្ឋប្រជាថិបតេយ្យកូរ៉េខាងជើងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩៤៨ • ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងនិងខាងត្បូងសុទ្ធតែបានប្រកាសថា ...
កសិដ្ឋាននៅអ៊ីតាលីមានចិញ្ចឹមសត្វដូចជា ជ្រូក ចៀម និងគោ ។ សត្វទាំងនេះ មិនបាន បំពេញតម្រុវការច្រើនបំផុតទេពីព្រោះថាប្រជាជនអ៊ីតាលីភាគច្រើនគឹនិយមបរិភោគសាច់ច្រើនបំផុត ។
មូលហេតុនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាគឺ ៖ បណ្ដាលមកពីប៉ុល ពត • កាប់សម្លាប់និងបង្កង់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវ័ន) • លុយបំបាត់សាសនា ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្គាច់ទំនាក់ទំនងអន្ដរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។