សម្ព័ន្ធវ៉ាសូវីមានគឺបង្កើតឡើងនៅថ្ងៃ ១៤ ឧសភា ១៩៥៥ មានសមាជិកជាប្រទេសកុំម្មុនីស្ដ នៅអឺរ៉ុបខាងកើតបង្កើតឡើងដើម្បីប្រឆាំងនឹងអង្កការអូតង់។ ប្រទេសជាសមាជិកមាន សូវៀត រ៉ូម៉ានី អាល់បានី ប៊ុលការី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវ៉ាគឺ និងអាឡឺម៉ង់ខាងកើត។ អង្គការនេះមានទីស្នាក់ការនៅទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។
vrean.com Latest Questions
សម្ដេចនរោត្តម សីហនុបានដាក់ថ្វាយព្រះបិតានៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥។ ដោយសារមូលហេតុដូចជា៖ • មូលធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញក្រឹត្សអំណាចព្រះមហាក្សត្រព្រះ (មិនអនុញ្ញាតឪ្យព្រះអង្គនៅជាសេ្ដចដឹកនាំរដ្ឋាភិបាល) • បង្កើតអង្គការសង្គមរាស្ត្រនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅនៅក្នុងខែ កញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយក្នុងការដឹកនាំរដ្ឋាភិបាលដើម្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ។ • បម្រើប្រជារាស្រ្ដដោយផ្ទាល់ ដាក់ខ្លួនឪ្យមានបម្រើរាស្រ្ដ។
នៅដើមសតវត្សទី២០ អង់គ្លេសជាប្រទេស៖ • ជាមហាអំណាចអាណាមនិគមធំជាងគេនៅមុនសង្រ្គាមលោកលើកទី១ • ជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម(ដោយសារសម្បូរ ធ្យូងថ្ម) • ជាមហាអំណាចជើងទឹកទី១ នៅលើពិភពលោកមុនសង្រ្គាមលោកលើកទី២ • ជាប្រទេសនាំមុខគេខាងវិស័យពាណិជ្ជកម្មនិងយោធា។
ចំពោះនយោបាយពិភពលោក បារាំងគឹជាមហាអំណាចយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិដែលមាន សិទ្ធិប្រើច្បាប់វេតូដែលប្រឆាំងនឹងដំណោះស្រាយណា ក្នុងការក្នុងទណ្ឌកម្មខាងសេដ្ឋកិច្ច ឬអន្តរាគមន៍ខាងយោធា នៅក្នុងរឿងចម្រូស់ណាមួយដូចជា ករណីប្រទេសអ៉ីរ៉ង់ឬប្រទេសកូរ៉េខាងជើងជាដើម។
គេបែងចែកសង្រ្គាមលោកលើទី២ ជាពីរដំណាក់កាសគឺ៖ • ដំណាក់កាលទី១ (១៩៣៩-១៩៤១) បានចាបផ្ដើមពីថ្ងៃទី១ កញ្ញាឆ្នាំ១៩៣៩ នៅពេលដែលកងទ័ពអាឡឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញពេលនោះអង់គ្លេស និងបារាំងក៏ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់។ បន្ទាប់មកភាគីកតិកាសសញ្ញាវ៉ូម-បែរឡាំង-តូក្យូបានប្រកាសសង្រ្គាមផងដែរ។ • ដំណាក់កាលទី២ (១៩៤១-១៩៤៥) ចាប់ផ្ដើមនៅពេលដែល កងទ័ពអាឡឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន វាយលុកសហភាពសូវៀតនៅថ្ងៃទី ២២ មិថុនា ១៩៤១។ នៅថ្ងៃទី៨ ឧសភា ១៩៤៥ ពួកផាស៊ីលអាឡឺម៉ង់បានទំលាក់អាវុធចុះចាញ់។ ថ្ងៃទី០២ កញ្ញា១៩៤៥ សង្រ្គាមត្រុវបានបញ្ចប់។
ខ្មាំងរបស់អង្គការ គឺរួមមាន៖ • និយាយដើរអង្គការហូបមិនឆ្អែត មិនឆ្ងាញ់ មិនចូលចិត្តមនុស្សល្ងង់…គឺជាខ្មាំង • ឈឺ ត្អួញត្អែរ ទម្រង់ ពុត បាយបាន សើចសប្បាយមិនលេបថ្នាំរបស់អង្គការ “គ្រុនញាក់ គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនសតិអារម្មណ៍ “ គឺជាខ្មាំងរបស់អង្គការត្រូវកម្ទេចចោល។ • ធ្វើឪ្យបាក់ ឬបាត់ស្ថាបព្រា ចាន ចប បង្គី ដងរែក នង្គ័ល…គឺជាខ្មាំង
កំណែទម្រង់បារាំងបាននាំមកដល់សង្គមខ្មែរដូចជា៖ • ធ្វើឪ្យសង្គមខ្មែរប្រែមុខមាត់ថ្មី • លុបបំបាត់របបទាសភាព • បង្កើតច្បាប់ថ្មី • បង្កើតកម្មសិទ្ធិដីធ្លី • ផ្លាស់ប្ដូរប្រពៃណីវប្បធម៌។
ផលវិបាកនៃការប្រកាន់យកនយោបាយអព្យាក្រឹត្យរបស់កម្ពុជាដូចជា៖ ផលវិជ្ជមាន • ធ្វើឪ្យក្រិត្យានុភាពកម្ពុជាល្បីរីកសុសសាយក្នុងតំបន់ និងត្រូវបានពង្រីងបន្ថែម • ធ្វើឪ្យកម្ពុជារស់ដោយសន្ដិភាពរយៈពេល១៥ឆ្នាំ ក្នុងខណៈដែលប្រទេសជិតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមនៅវៀតណាម។ ផលអវិជ្ជមាន • ពុំមានលទ្ធភាពការពារខ្លួនឯងទប់ទល់នឹងការលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ • ទំបំផុតត្រូវបញ្ចប់ដោយកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ មីនា ១៩៧០។
គណៈកម្មធិការភណ្ឌពិភពលោកមានលក្ខណវិនិច្ឆ័យ១០ប្រការសម្រាប់ទទួលបានជាសម្បតិ្ដបេតិកភណ្ឌពិភពលោក មានដូចជា៖ • ជាស្នាដៃឯកនៃទេពកោសល្បដែលជាមនុស្សជាអ្នកបង្កើត • បង្ហាញពីការប្ដូរគ្នាពីតម្លៃរបស់មនុស្សក្នុងតំបន់វប្បធម៌ពិភពលោក ការបង្កើតនូវស្ថាបត្យកម្ម ឬ បច្ចេកវិទ្យា សិល្បៈដ៏មានៈសំខាន់ ការរៀបចំទីក្រុង ឬ វប្បធម៌ ឬ អរិយធម៌ ដែលកំពុងតែមានជីវិត ឬបានវិនាសទៅហើយ • ជាគំរូឆ្នើមនៃប្រភេទសំណង់ ទិដ្នភាពខាងស្ថាបត្យកម្ម ឬ បច្ចេកវិទ្យា ដែលបានបង្ហាញពីលក្ខណៈនៃដំណាក់កាសដ៏ប្រសើរ និងប្រវត្តិមនុស្សជាតិ។ • ជាគំរូឆ្នើមនៃការតាំងទីតាំងទីលំនៅរបស់មនុស្សបែបនប្រពៃណី ការប្រើប្រាស់ ឬសមុទ្រ ដែលតំណាងឪ្យវប្បធម៌មួយ ...
យុទ្ធសាស្រ្ដ ដែលបានរំលាយអង្គការចាត់តាំងខ្មែរក្រហម ហើយបាននាំមកនូវសិន្ដិភាពពិតប្រាកដនៅកម្ពុជា គឺយុទ្ធសាស្រ្ដឈ្នះ ឈ្នះ។