ទំនាក់ទំនងរវាងសិទ្ធិ និងច្បាប់ សិទ្ធិ គឺជាច្បាប់ធម្មជាតិដែលកើតឡើងដំណាលនឹងវិចារណញាណរបស់មនុស្ស ហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យដែលគេហៅថាច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បូនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សពោលគឺ វាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឱ្យបានសមស្របតាមពេលវេលានឹងទីកន្លែង វាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិមនុស្ស បង្ការ ការរំលោភសិទ្ធិមនុស្សដើម្បីរបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់នៅសង្គមជាតិទាំងមូល។
vrean.com Latest Questions
ប្រទេសឥណ្ឌាជួបប្រទះនឹងបញ្ហាសំខាន់ៗជាច្រើនដូចជា • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស(រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
ពួកខ្មែរក្រហមបង្កើតសហករណ៍២ ដំណាក់កាលគឺ ៖ • សម័យសង្រ្គាម (១៩៧០-១៩៧៥) សហករណ៍កម្រិតទាប ឬ ក្រុមប្រវាស់ដៃ មានសមាជិកចាប់ពី ១០-៣០ គ្រួសារក្នុងមួយក្រុម ។ • ក្រោយរំដោះ ( ១៩៧៥-១៩៧៩) សហករណ៍កម្រិតខ្ពស់ (ដេករួម ហូបរួម ធ្វើការរួម ) មានសមាមាជិកចាប់ពី៣-៤ ភូមិឬ មួយឃុំ ។
មានសារប្រយោជន៍ដូចតទៅ៖ • ធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយស • ទទួលស្គាល់សិទ្ធិ និងសេរីភាពពីធម្មជាតិ • ស្គាល់ពីតម្លៃ • ស្គាល់ពីសិទ្ធិ និងសេរីភាពរបស់ខ្លួន • ចៀសផុតពីទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត។
ព្រះរាជាខ្មែរបានធ្វើសំណូមពរឱ្យបារាំងបង្វិលខេត្តបីនៅកម្ពុជាក្រោមឱ្យខ្មែរនៅឆ្នាំ ១៨៦៤ ព្រះបាទនរោត្តម ។
បានជាសេដ្ឋកិច្ចសិង្ហបុរីមានការរីកចម្រើននៅក្រោយពេលបានឯករាជ្យ ព្រោះដោយសារប្រទេសសិង្ហបុរីបានខិតខំធ្វើការអភិវឌ្ឍជាតិយ៉ាងខ្លាំងធ្វើឱ្យប្រទេសមានការរីកចម្រើនគ្រប់វិស័យ ។
ក្នុងនយោបាយអន្ដរជាតិ រដ្ឋមានតួនាទីដូចតទៅ ៖ • ជំហរដ៏សំខាន់របស់រដ្ឋគឺ អធិបតេយ្យភាពដែលជាគោលការណ៍កំណងត់នូវអំណាចដ៏ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រង ។ ត្រង់នេះរដ្ឋជាឧបករណ៍ផ្គាច់លារក្នុងការការពារបូរណភាពទឹកដីខ្លួន ។ • រដ្ឋជាផ្នែកមួយនៃសហគមន៍អន្ដរជាតិ ប៉ុន្ដែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងក្នុងការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន • រដ្ឋមានតួនាទីក្នុងការផ្លាស់ប្តូរ បញ្ចូលកម្លាំងពលករទៅបពេញការងារក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់ ។ • រដ្ឋតែងតែរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចជាតិ • កិច្ចសហប្រតិបត្តិការអន្ដរជាតិរវាងធនាគារឯកជនក្ដី ឬធនាគារជាតិ ក្ដីត្រូវគេទទួលស្គាល់ថាជាជាតិព្រមព្រៀងពហុជាតិ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលស្គាល់ពីតួនាទីគ្រប់គ្រងរបសដ់រដ្ឋផងដែរ ដែលក្នុងនោះមានការទទួលខុសត្រូវ ក្នុងការសម្រប់សម្រួល ...
ចំណុចខ្សោយដែលប្រទេសអារ៉ាប់មិនអាចទទួលជោគជ័យលើអ៉ីស្រាអែលបានក្នុងសង្រ្គាមប្រាំមួយថ្ងៃ គឺ ៖ • គ្មានសាមគ្គីភាពនៅប្រទេសអារ៉ាប • កត្តាអត្តនោម័តនៃមេដឹកនាំអារ៉ាប់ក្នុងក្រុមផ្សេងៗគ្នា • មានអំណួតហួតហេតុ • មិនបានគិតពីសមត្ថភាពរបស់ដៃគូខ្លួន… ។
សហភាពឥណ្ឌូចិនបារាំងមានផលវិបាកសម្រាប់ប្រទេសខ្មែរយើងគឺ • ធ្វើឱ្យបាត់បង់ទឹកដីខ្មែរ (ក្រោមកម្ពុជាក្រោម) • គ្មានព្រំដែនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ព្រំដែននយោបាយសឹងគ្មានន័យ • សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ • បន្សល់គំនិតបែបអាណានិគម ។
សាធារណរដ្ឋសូវៀតរូស៊ី និងសហភាពសូវៀតមានប្រព័ន្ធគ្រប់គ្រងរដ្ឋខុសគ្នាដោយ ៖ • សាធារណរដ្ឋសូវៀតរូស៊ី មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុយនីស ។ • សហភាពសូវៀត៖មានប្រព័ន្ធគ្រប់គ្រងរដ្ឋបែបកុំមុនីសហើយបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗ ក្នុងសង្គមហើយបានលើកតម្កើងវណ្ណពលករនិងអនុវត្តផែនការប្រាំឆ្នាំ ។