ព្រំប្រទល់ខ្មែរទាំងមូលមានចម្ងាយ ២៦០០ គម ។
vrean.com Latest Questions
ឆ្នាំ១៩៧៥ ជាសមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឍិមបក្សកុំមុយនីស្ដកម្ពុជារូមមាន ប៉ុលពត នួន ជា សោ ភីម អៀ សារី សុន សេង ឈិត ជឿន(តាម៉ុក)និង វ៉នវ៉េត។
វិបត្តិអ៊ុលស្អ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសអង់គ្លេស ហើយអង់គ្លេសដោះស្រាយបញ្ហានេះដោយរដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង់ដើម្បីបញ្ចាប់ជម្លោះនៅទីក្រុងបែលហ្វាស នៅឆ្នាំ១៩៩៨។ វិបត្តិនេះបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីរួមគ្នាគឺ កាតូលិក និងប្រូតេស្តង់ ទើបវិបត្តិបង្ហូរឈាមនេះបានចុះខ្សោយ ។
• ដីកកើតដោយសារអន្តរកម្មរវាងសិលាជាមួយអាកាសធាតុ កត្តាជីវៈ និងវដ្តធារាសាស្ត្រនៅតំបន់មួយ។ ជំហានទីមួយនៃដំណើរកំណកំណើតដី គឺការបំបែកសិលាតាមបាតុភូតរូប ឬមេកានិច និង…
ចេតនារូបារម្មណ៍ក្នុងអត្ថបទអក្សរសិល្ប៍ចែកចេញជា៣ ប្រភេទគឺ៖ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាទូទៅ ។ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាចំពោះសង្គម។ • ចេតនា ឬវេទនារូបារម្មណ៍ ដែលស្តែងចេញ ពីការមានជំនឿយ៉ាងមុតមំាទៅលើអ្វីមួយ ។
សហរដ្ឋអាមេរិកកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើធិបតេយ្យភាព និងសេរីភាពបុគ្គល។ ការបែងចែកអំណាចគឺមាន៣ដាច់ពីគ្នាគឺ៖ • អំណាចប្រធានាធិបតី ( អំណាចនីតិប្រតិបត្តិ) : មានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្មោតមានអាណត្តិ៤ឆ្នាំម្តង ហើយអាចឈរឈ្មោះបាន២អាណត្តិប្រសិនបើមានការដឹកនាំល្អ ។ • អំណាចសភា ( អំណាចនីតិបញ្ញត្តិ) : សភាមាន២គឺ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្តមាន សមាជិក៤៣៥នាក់ មានអាណត្តិ២ឆ្នាំ ។ ព្រឹទ្ធសភាមានសមាជិក១០០នាក់ ជ្រើសចេញពីរដ្ឋនីមួយៗដែលយក ...
សំបកផែនដីផ្សំពីរ៉ែអសរីរាង្គ លើកលែងតែមួយផ្នែកតូចផ្សំពីរ៉ែសរីរាង្គ ។
ដោយការស្រលាញ់អំណាចដណ្តើមរាជ្យគ្នា ក្នុងព្រះរាជវង្សខ្មែរ ពួកមហិច្ចតាបានឱកាស បានយកខេត្តខ្មែរភាគខាងលិចអស់៩ខេត្ត។ ចំណែកវៀតណាមវិញ ក្រោយពីបានប្រទេសចំប៉ាទាំងស្រុងក្នុងអំឡុងគ្រិស្គសរាជ ១៤៧១បានរកមធ្យោយបាយផ្សេងៗដើម្បីលេបទឺកដី កម្ពុជាដោយលើកបុត្រីព្រះនាម “ចូវ” ថ្វាយព្រះបាទជ័យជេដ្ធាទី២ក្នុងបំណងយកតំបន់ព្រៃនគរ បាវៀ និងបៀងហ្វា ដែលសព្វថ្ងៃមាន ២១ ខេត្ត ដែលជាខេត្តរបស់ខ្មែរ ។
ប្រទេសបារាំងបានដកខ្លួនចេញពីសមាជិកអង្គការអូតង់នៅឆ្នាំ១៩៦៦។
មានព្រឹត្តិការណ៍កើតឡើងនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥- ១៩៧៩ដូចជា៖ • ការជម្លៀសប្រជាជនទីក្រុងភ្នំពេញ ដោយបង្ខំឲ្យទៅរស់នៅតាមជនបទ • ការរត់គេចរបស់ប្រជាជនពីប្រទេសទៅសុំជ្រកកោកនៅតាមប្រទេសជិតខាង • ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការកាប់សម្លាប់យ៉ាងរង្គាល ។