ការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានអត្ថន័យចំពោះកម្ពុជាដូចតទៅ ៖ • ជាមរតកវប្បធម៌ដ៏ល្អឯករបស់ខ្មែរ និងមនុស្សលោកទាំងអស់ក្នុងពិភពលោក • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារ និងទទួលស្គាល់ • ផ្ដល់កំណើនសេដ្ខកិច្ចតាមរយៈវិស័យទេសចរណ៍ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ • បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន • បង្ហាញពីខអត្តសញ្ញាណជាតិ • បង្ហាញពីទេពកោសល្យព្រះរាជាទៅនឹងអាទិទេព • ជាអត្ថន័យប្រវត្តិសាស្រ្ដធ្វើឪ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត • បណ្ដុះស្មារតី ចិត្តគំនិតរបស់កូនខ្មែរជំនាន់ក្រោយឪ្យស្រលាញ់ថែរក្សាកាពារសម្បត្តិវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស ។
vrean.com Latest Questions
មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់” ។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...
សន្ទិសញ្ញាទីក្រុងប៉ារីសធ្វើឡើងនៅពេលទី២៣ ខែតុលា ឆ្នាំ ១៩៩១ ។ សន្ធិសញ្ញានេះមានអត្ថន័យ ៖ • បញ្ចប់ជម្លោះនយោបាយ សង្រ្គាមស៊ីវិលដ៏រុំារ៉ៃនៅកម្ពុជា • ជាកិច្ចព្រមព្រៀងសន្ដិភាពរវាងភាគីខ្មែរទាំង៤គឺ ភាគីរដ្ឋកម្ពុជា ហ្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងភាគីខ្មែរក្រហម រួមជាមួយប្រទេសចំនួន១៨ទៀតគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី ឡាវ ជប៉ុន អូស្រ្ដាលី ...
ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៤លើករួចមកហើយគឺ ៖ • អាណត្តិទី១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០០២ • អាណត្តិទី២ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១២ • អាណត្តិទី៤ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ។
តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទី ក្រុង Krakow ប្រទេសប៉ូឡូញ ។ ហើយប្រាសាទនេះមានទីតាំងនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
មូលហេតុដែលនាំឪ្យមានការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គឺដោយសារតែរបបប៉ុលពតនេះជារបបមួយដែល ៖ • កាប់សម្លាប់និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង(បញ្ញវន្ដ) • លុបបំបាត់ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ • យកប្រជាជនកម្ពុជាជាវាលពិឃាត និងផ្ដាច់ទំនាក់ទំនងអន្តរជាតិ ។
ពណ៌នាទីទំនាក់ទំនងរវាងសន្ដិភាព និងការអភិវឌ្ឍ ៖ សន្ដិភាពនឹងធ្វើឪ្យប្រជាជននិងប្រទេសជាតិទទួលបាននូវ ៖ • មានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្រ្គាមទាស់ទែងគ្នា • សន្ដិភាពផ្ដល់ឳកាស អភិវឌ្ឍខ្លួនឯង គ្រួសារ សង្គម • ប្រទេសមាននីតិរដ្ឋ (ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ) • ធ្វើឪ្យមនុស្សរស់នៅនៅប្រកបដោយភាពសុខសាន្ដគ្មានការភ័យខ្លាច និងគំរាមកំហែង • មានឳកាសទទួលបានការសិក្សារៀនសូត្រដ មានកិច្ចសហប្រតិបត្តិការល្អ • មានការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរណ៍ • ស្ថេរភាពនយោបាយ គោរពសិទ្ធមនុស្សគោរពច្បាប់ • សន្ដិភាពនាំឪ្យមានសេរីភាពពេញបរិបូរណ៍ ។
មូលហេតុដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩គឺ ៖ • ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម • វីរភាពនៃអ្នកដឹកនាំទ័ព • ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជនិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មាន ៖ • ប្រាសាទអង្គរវត្តថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ • ប្រាសាទព្រះវិហារ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨ • តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ។
នរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវនៅឆ្នាំ ១៩៦៥ ។ លោក ត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖ • វិបត្តិនយោបាយអន្តរជាតិ គឺសង្រ្គាមត្រជាក់ • វិបត្តិផ្ទៃក្នុងគឺបញ្ហាឳនភាពនៃសេដ្ឋកិច្ចសូវៀត។