គណបក្សនយោបាយនៅUSAមានចំនួន២គឺ៖ • គណបក្សសាធារណៈរដ្ឋ : ប្រមូលផ្តុំដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិចប្រទេស។ • គណបក្សប្រជាធិបតេយ្យ : ប្រមូលផ្តុំដោយពួកបញ្ញាវន្ត និយោជិត និងជនជាតិភាគតិចនៅតាមទីក្រុងធំ មានជនជាតិអៀរឡង់ អ៊ីតាលី និងពូកស្បែកខ្មៅ ។
vrean.com Latest Questions
ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។
គេបានសិក្សាតាមទស្សនៈ ២ យ៉ាងគឹ៖ • ទស្សនៈវេទនាៈ វាអាចណែនាំ និងផ្លាស់ប្តូរជីវិតខាងក្នុងរបស់យើង និងផ្តល់ឱ្យយើងនូវការត្រេកត្រអាល ការពេញចិត្ត មិនពេញចិត្ត ការឈឺចាប់ មោទនភាព…។ • ទស្សនៈបញ្ញាៈ វាមានលក្ខណៈជាអ្នកណែនាំ ជាបំណកប្រែពីវត្ថុ បាតុភូតផ្សេងៗឱ្យយើងដឹង និងស្គាល់។
សន្តិភាព ៖ កម្ពុជាបានសុខសន្តិភាព ជៀសផុតពីសង្គ្រាម ។ សេដ្ឋកិច្ច ៖ • ជួយជំរុញ វិស័យកសិកម្ម ឩស្សាហកម្ម ទេសចរណ៍ឲ្យមានការអភិវឌ្ឍ • ងាយស្រួលក្នុងការកសាងហេដ្ឋាន រចនាសម្ព័ន្ធគ្រប់បែបយ៉ាង • គ្រឹះស្ថានជំនួញមានការកើនឡើង ។ សង្គម ៖ • មុនការទប់ស្កាត់សង្គ្រាម និងការទាស់ទែងខ្វែងគំនិតគ្នាក្នុងសង្គម • លើកស្ទួយការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ • ការពារ និងទប់ស្កាត់អំពើពុករលួយ • ធ្វើឲ្យរដ្ឋមានលទ្ធិភាព សម្រេចផែនការធានាតាមការកំណត់
ដែលហៅថាវីរបុរស គឺជាមនុស្សដែលមានចំណង់ទាញប្រកបដោយសន្ទុះ សភាវគតិមានរបៀបរស់នៅប្រកបដោយភាពក្លៀវក្លាហួសជនដទៃ មានឥរិយាបថធម្មជាតិជាអ្នកឈ្នះលើធម្មជាតិ មានឥរិយាបថឥន្ទ្រីយ៍ប្រកបដោយលំងប់ មានឥរិយាបថចំពោះអ្នកដទៃបុគ្គលមិននិយមហួសហេតុ ហើយជាមនុស្សប្រកបដោយចិត្តបុណ្យ ។
ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ ៖ • បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ • ជួយផ្សព្វផ្សាយវប្បធម៌ជាតិ • ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស • បញ្ចាប់សង្រ្គាមស៊ីវិល • ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនបានឃើញនិងចោរលួច ។
សីលទីបីនៃព្រះពុទ្ធសាសនា កាមេសុមិច្ឆាចារា ៖ • វៀរចាកការប្រព្តឹត្តខុសផ្លូវកាម: អត្ថន័យនៃសីលទីបីនេះអប់រំមនុស្សឲ្យ • វៀរចាកការរួមភេទជាមួយប្រពន្ធកូនអ្នកដទៃ ឬការផិតក្បត់ • វៀរចាកការរួមភេទខុសគន្លងប្រពៃណី • វៀរចាកការត្រេកត្រអាលក្នុងការរួមភេទក្រៅផ្ទះ • វៀរចាកការចាប់រំលោភ បង្ខិតចង្ខំក្នុងកាមកិច្ច • កុំគិតប្រាថ្នាដទៃ ឬប្រាថ្នាមេជុនធម្មជាតិជាមួយស្រីដែលមិនគួរសេព..។ ។ និយាយរួមព្រះពុទ្ធអប់រំមនុស្សឲ្យវៀរចាកនូវការ ប្រព្រឹត្តអំពើទាំងឡាយណា ដែលទាក់ទង់និងការប្រព្រឹត្តក្នុងផ្លូវកាម ឬការរកស៊ីជួញដូរភេទ ការបោកមនុស្សស្រី កុមារយកទៅលក់ដូរដើម្បីបម្រើផ្លូវភេទ ឬជួញដូររូបភាពអាកាស ឬអ្វីដែលទាក់ទង់ការរួមភេទ ។
មូលដ្ឋានគ្រឹះរបស់អ្នកដឹកនាំរួមមានៈ • លក្ខណៈជាទីគោរព • ការងារមិនគិតតែប្រយោជន៍ផ្ទាស់ខ្លួន • ការសម្រេចគោលដៅអង្គភាព • សុខុមាលភាពរបស់ពួកគេ • ការប្រតិបត្តិឪកាសការងារ និងកម្លាំងចិត្ត • ការផ្តល់សេចក្តីណែនាំ និងតម្រង់ទិស • ការយកចំណេះដឹងទៅអនុវត្ត ។
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ។