បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះបើតាមលក្ខណៈធម្មជាតិនារីភេទ ជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ និងទទួលរងនូវការគម្រាមកំហែងជាពិសេសពីសំណាក់មនុស្សប្រុស ។ ការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានឹងគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់មនសុ្ស គឺជាឩបសគ្គដល់ការចូលរួមរបស់នារី ក្នុងជីវភាពនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌ក្នុងប្រទេស របស់ខ្លួន និងប៉ះពាល់ដល់ការលូតលាស់និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ ។ អនុសញ្ញាបានចែងថា • មាត្រា ១ ៖ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នានៅក្នុងសង្គម គ្រួសារ និងលើគ្ររប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ...
vrean.com Latest Questions
សម្តេចនរោត្តម សីហនុបានធ្វើរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា៖ • ប្រទេសបារាំង៖ សម្តេច នរោត្តមសីហនុ បានយាងទៅបារាំងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ដោយប្រគលកិច្ចការប្រទេសជាតិឲ្យព្រះរាជបិតា ព្រះបាទសុរាម្រិត និងឯកឧត្តម ប៉ែន នុត ជាឧបនាយករដ្ឋមន្រ្តី ។ ពេលដល់បារាំងសម្តេចនរោត្តម សីហនុ ផ្ញើរសារទៅលោកប្រធានាធិបតីបារំាង វ៉ាងសង់ អូរីយ៉ូល នៅថ្ងៃទៅ ០៥មីនា ១៩៥៣ មានសេចក្តីថា ...
មនុស្សត្រូវអប់រំចិត្តឲ្យបានដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៏៤យ៉ាងគឺៈ • មេត្តា : អាណិតស្រឡាញ់ចង់ឲ្យគេបានសុខឲ្យដូចជាសេចក្តីសុខដែលខ្លួនចង់បាន។ • ករុណា : ជួយសង្គ្រោះឲ្យគេរួចផុតពីសេចក្តីទុក្ខដែលកើតពីវិបត្តិផ្សេងៗ • មុទិតា : មានចិត្តត្រេកអរនៅពេលដែលគេបានសុខហើយ • ឩបេក្ខា : តាំងចិត្តទៀងត្រង់ជាកណ្តាលប្រាសចាកអគតិធម៏ទាំងឡាយ។
បានជាសហរដ្ឋអាមេរិចនៅមានប្រជាជនមូយចំនួនរស់នៅក្នុងភាពក្រីក្រ៖ • ប្រជាជនភាគតិច ( ជនជាតិដើម ) • ជាប្រជាជនគ្មានការងារធ្វើ • មានការងារមិនជាប់លាប់ • ប្រជាជនមិនបានទទូលការអប់រំ រអប់រំបានតិចតួច ។
បេះដូងនៃដំណើរការប្រជាធិបតេយ្យគឺការបោះឆ្នោត។ ការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមកាលកំណត់ច្បាស់លាស់។ ហើយការបោះឆ្នោតនីមួយៗត្រូវមានលក្ខណៈសេរី និងយុត្តិធម៏។
ស្ថានភាពសង្គមសម័យសារធារណរដ្ឋមានលក្ខណៈដូចជា
បានជាបារាំងជំទាស់ដាច់ខាតចំពោះបេក្ខភាពនៃប្រទេសអង់គ្លេសក្នុងទីផ្សាររួមអឺរ៉ុប ព្រោះបារាំងស្អប់អាមេរិក (អង់គ្លេសជាដៃគូរបស់អាមេរិក) បារាំងខ្លាចអាមេរិកមានឥទ្ធិពលលើទ្វីបអឺរ៉ុបនាំឲ្យបារាំងថយចុះ ។
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៍ ។
រណៅសមុទ្រដែលជ្រៅជាងគេគឺ ក្បែរកោះ ម៉ារីយ៉ាន ក្នុងមហាសមុទ្រប៉ាស៊ីភិច។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។