ព្រះពុទ្ធសាសនាបានរួមចំណែក ក្នុងការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរនៅក្នុងសង្គមមានច្រើនយ៉ាងដូចជា ៖ • ផ្នែកសីលធម៌រស់នៅ : អប់រំឲ្យស្គាល់ខុស ស្គាល់ត្រូវ ស្គាល់គុណ និងទោស ល្អនិង អាក្រក់មិនឲ្យយាយីបៀតបៀនគ្នា ចេះជួយគ្នាទុក្ខធុរៈគ្នាទៅវិញទៅមក បំបាត់ឲ្យអស់់ពីក្នុងខ្លួននូវចិត្តលោភលន់ ទោសៈ និងមោហៈ ។ • ផ្នែកវប្បធម៌ : ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ដល់កូនខ្មែរ ជួយឃុំគ្រងថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីជាខ្មែរឲ្យគង់់វង្សជាអមតៈ ។ • ផ្នែកស្ថាបត្យកម្ម : បណ្តុះឆន្ទៈជាតិខ្មែរឲ្យបង្កើតស្នាដៃជាច្រើនទុកជាកេរដំណែលដល់មនុស្សខ្មែរជំនាន់ក្រោយដូចជា ...
vrean.com Latest Questions
អ្នកដឹកនាំល្អ តែងតែមានការរីកចម្រើនតាមរយៈខាងក្រោម ៖ • ការរៀនសូត្រដោយខ្លួនឯង • ការអប់រំ • ការបណ្តុះបណ្តាលជាបន្តបន្ទាប់ • ការដកស្រង់បទពិសោធន៍ • អ្នកដឹកនាំល្អមិនមែនមានមកពីកំណើតទេ ។
ដែលហៅថា ឃានរូបារម្មណ៍ គឺជារូបបារម្មណ៍ដែលអ្នកនិពន្ធនាំឲ្យអ្នកអាន អ្នកសតាប់ឲ្យហាក់ដូចជាទទួលបាននូវក្លិនអ្វីមួយដោយផ្ទាល់នឹងច្រមុះផ្ទាល់ ។ ( តាមការរៀបរាប់របស់អ្នកនិពន្ធ ) ។ ឧទាហរណ៍ ៖ • ក្រអូបប្រហើរនៃកម្រងផ្កាម្លិះ … • ទឹកអប់ក្រអូបឆួល… • ក្លិនថ្ពាល់ស្រីក្រអូបឈ្ងុយឈ្ងុប់… • ត្រីនេះមានក្លិនឆ្អាបណាស់… • ក្លិនស្អុយអសោកនៃសាកសព… • ក្លិនស្រូវក្រអូបប្រហើរ… • ក្លិនក្រអូបនៃផ្លែធូរ៉េនទុំ… ។
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្រ្តី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នានិងភាពខុសគ្នាដូចគ្នា ៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឱ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្ត្រ យ៉ាងណាក៏ដោយ ។
មូលហេតុដែលនាំឲ្យប្រទេសកម្ពុជាចុះខ្សោយ គឺៈ • មានការឈ្លានពាន ប្រកបដោយមហិច្ឆតាពីប្រទេសជិតខាងជានិច្ច • អ្នកដឹកនាំបាត់បង់នូវព្រលឹងជាតិរបស់ខ្លួន ដោយជឿការញុះញង់ពីបរទេស និងប្រទេសជិតខាង • បែកបាក់សាមគ្គីផ្ទៃក្នុង ដោយការល្មោភអំណាចហើយបង្កើតសង្រ្គាមរវាងគ្នាឯងក្នុងស្រុក • ភាពអវិជ្ជានៃក្សត្រសោយរាជ្យ វិបត្តិវិធានការការពារ និងខ្វះទសពិធរាជធម៌
ប្រទេសអ៊ីតាលីមានកោះសំខាន់ៗចំនួន២គឺកោះស៊ីស៊ីលនិងសាដែង ដែលស្ថិតនៅក្នុងលំហសមុទ្រមេឌីទែរ៉ានេ។
ច្បាប់មានអំណាចនៅលើប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងរដ្ឋទាំងអស់ស្មើៗគ្នា។
កូនមានភារកិច្ចក្នុងការបម្រើនិងថែទាំឪពុកម្តាយ ដូចជាស្រលាញ់ និងគោលលោកទាំងពីរជាពិសេសការផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់លោកទាំងពីរ ។ ឩទាហរណ៍ នៅពេលមានការងារធ្វើកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ ។
ខាងក្រោមនេះគឺជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងរដ្ឋសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសកលស្ដីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌នៃព្រះពុទ្ធសាសនា ៖ ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល ១. មាត្រ៣ ៖ សិទ្ធិដើម្បីមានជីវិតរស់នៅមានសេរីភាពនិងសន្ដិសុខផ្ទាស់ខ្លួន ។ ២. មាត្រា១៧ ៖ សិទ្ធិមានសម្បត្តិកម្មសិទ្ធ ។ ៣. មាត្រា៤ ៖ សិទ្ធិការពារមិនឪ្យគេយកទៅធ្វើជាខ្ញុំកញ្ជះ ។ ៤. មាត្រា១៩ ៖ សិទ្ធិមានសេរីភាពខាងការនិយាយស្ដីឬ បញ្ខេញមតិ ។ ...
១៧ មេសា ១៩៧៥ ក្នុងរបបខ្មែរក្រហមគឺចាត់ទុកជាជនភៀសខ្លួនព្រោះខ្មែរក្រហមបានបណ្តេញចេញពីផ្ទះលំបែងទៅជនបទ ។