វត្តមានបារាំងនៅលើកទឹកដីខ្មែរផ្តល់ផលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ផលវិជ្ជមាន • ការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននិងសៀម • ទាមទារខេត្តបាត់ដំបង សេរីសោភ័ណ្ឌ និងសៀមរាបពីសៀម • កសាងផ្លូវរថយន្ត និងរថភ្លើង • បង្កើតសាលារៀនក្នុងស្រុក សាលាចុងបូពា៍ (ហាណូយ ) សារមន្ទីរជាតិ • រៀបចំរដ្ឋបាលគ្រប់គ្រងយុត្តិធម៍ ( បណ្តុះបណ្តាលធនធានមនុស្ស )ឮ • នាំចូលវប្បធម៍បារាំងចូលស្រុកខ្មែរ ។ ផលអវិជ្ជមាន • ដកហូតសិទ្ធិរបស់ព្រះរាជាខ្មែរ ( រដ្ឋបាល ...
vrean.com Latest Questions
ពួកសេរីនិយម (បស្ចិមប្រទេស ) ។
ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនឹងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ ១៨៨៥ ដោយពួកគេបានលើកការទាមទារឲ្យបារាំងប្រគល់អំណាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។
សាលាបារាំងចុងបូពា៍ប្រទេសបង្កើតទ្បើងនៅថ្ងៃ១៥ ខែ ធ្នូ ឆ្នាំ ១៨៩៨ នៅទីក្រុងហាណូយ ក្រោមការផ្តួចផ្តើមរបស់លោក ប៉ូល ឌូមែរ ។ គេបង្កើតវិទ្យាស្ថាននេះទ្បើងដើម្បីសិក្សស្រាវជ្រាវអំពីអតីតចក្រភពខ្មែរ ជាពិសេស សិល្បៈចម្លាក់ខ្មែរតាមជញ្ជាំងប្រាសាទដែលមានច្រើនសស្អេកស្កះនៅក្នុងប្រទេស សៀម វៀតណាម និងឡាវសព្វថ្ងៃ ។
សង្រ្គាមនៅឥណ្ឌូចិនចាប់ផ្តើមពីឆ្នាំ១៩៤៦ ដល់ឆ្នាំ ១៩៥៤ ។
ទំនោរចែកជា៣ប្រភេទគឺ៖ • ទំនោរខាងសីលធម៌នយោបាយៈ ស្តែងចេញក្នុងចរិកប្រកាន់យកមនោគមវិជ្ជានយោបាយ ស្ថេរភាពនយោបាយ និងភាពស្មោះត្រង់ភត្តីភាពចំពោះស្នាដៃកសាងសង្គមថ្មីៗ។ • ទំនោរខាងវិជ្ជាជីវៈ ស្តែងចេញនូវភាពស្វាហាប់ និងការជាប់ចិត្តទៅនឹងមុខរបរដែលបុគ្គលប្រាថ្នាចង់បាន។ • ទំនោរខាងជីវិតបុគ្គលៈ ស្តែងនូវបំណងប្រាថ្នារបស់មនុស្សទៅលើសម្ភារ់ វប្បធម៌ និងសីលធម៌។
ចិត្តញាណ គឺជាសញ្ជេតនានៃចិត្តដែលវិនិច្ឆ័យតាមតថភាព ពោលគឺជាអ្នកប្រាប់យើងនូវអ្វីៗដែលជាការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃ។ ចិត្តញាណគ្រាន់តែឱ្យយើងដឹង។
យុត្តិធម៌ គឺជាពាក្យសក្តិសិទ្ធិ ដោយសារតែពាក្យនេះឯងធ្វើឲ្យមនុស្សហ៊ានស្លាប់ ហ៊ានងើបឡើងតស៊ូដើម្បីទាមទារយុត្តិធម៌ក្នុងការកាត់សេចក្តីយុត្តិធម៌ក្នុងការបែងចែក យុត្តិធម៌ក្នុងការប្រើប្រាស់ និងយុត្តិធម៌ក្នុងការរស់នៅជាដើម។
បានលេចឡើងរបបសាធារណរដ្ឋមខ្មែរ ព្រោះ ៖ • សង្គ្រាមត្រជាក់ មនោគមន៍វិជ្ជាទាំងពីរ គឺសេរី និងកុំមុយនីសអូសទាញកម្ពុជាឪ្យធា្លក់ក្នុងសង្រ្គាម • វិបត្តិសង្គម អំពើពុករលួយ បក្សពួកនិយម ល្បែងស៊ីសង … • វិបត្តិសេដ្ឋកិច្ច ដួលរលំរោងចក្រ សហគ្រាសរដ្ឋបណ្ដាលមកពីអំពើរលួយ បក្សពួលស៊ីសង • វិបត្តិនយោបាយ នយោបាយអព្យាក្រឹត្យមិនចំទិសបណ្ដាលមកពីមនោគមន៍វិជ្ជាទាំងពីរ និងអ្នកនាំខ្មែរលោភលន់អំណាច • វត្តតមានជនជាតិបរទេស ពួកយយួនយៀកមិញ យៀកុង បានចូលមករស់នៅកម្ពុជាកាន់តែច្រើនជាពិសេសយួនមកនៅគ្រប់ខេត្ត ទើបលន់ នល់ ...
នៅក្នុងរាជព្រះបាទអង្គឌួង ទ្រង់បានសម្រេចបំណងក្នុងការរើបម្រះចេញពីការជ្រៀតជ្រែករបស់់យួននិងសៀមទេ ព្រោះនៅពេលដែលព្រះអង្គឌួងបានឱ្យរាជទូតខ្មែរទៅទាក់ទងនឹងកុងស៊ុលបារាំងនៅសិង្ហបុរីត្រូវពួកសៀមដឹងព័ត៌មាននេះ និងគំរាមព្រះអង្គ ។ ដូចនេះការចុះសន្ធិសញ្ញាសម្ព័ន្ធភាពបារាំង ខ្មែរត្រូវផ្អាក់ ។ ម៉្យាងទៀតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៨៦០ ព្រះបាទអង្គឌួងក៏ចូលទិវង្គត ។