ប្រជាជនសកម្មគឺ ជាប្រជាជនដែលចូលរួមប្រឡូកក្នុងផលិតកម្មសង្គមដូចជា ៖ កសិករ កម្មករ ពាណិជ្ជករ ធនាគារ និងមន្រ្ដីរាជការ ។ ល ។ មិនមែនជាប្រជាជនសកម្មទេ ។
vrean.com Latest Questions
របបកុំមុយនីស្ដនៅប្រទេសឆេកូស្លូវ៉ាគី ត្រូវបានបញ្ចប់គឺជាក្នុងខែ វិចិ្ឆកា ឆ្នាំ ១៩៨៩ មានហ្វូងបាតុករ បានច្រើន កុះករតាមដងវិថីនានានៃទីក្រុងប្រាកដោយដៃមានកាន់បដាបានស្រែកទាមទារឪ្យរដ្ឋាភិបាលកុំមុយនីស្ដចុះចេញពីតំណែង ហើយសភាជាតិក៏បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី គឺលោក វ៉ាក់ក្លាវ ហាវ៉ែលដែលមាននិន្នាការ ទៅរបបប្រជាធិបតេយ្យ ។
ប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាមាន ៖ តួកគី ស៊ីរី អ៊ីរ៉ង អ៊ីរ៉ាក់ លីបង់ ហ្សកដានី អ៊ីស្រាអែល អារ៉ាប់ប៊ីសាអ៊ូឌីត យេមែន អេស៊ីប ស៊ូដង់ លីប៊ី
សហភាពសូវៀត និងចក្រភពអង់គ្លេសជាសហប្រធាន ។
វប្បធម៍សន្ទនា ផ្តល់ផលប្រយោជន៍ជាតិជាធំជាងបុគ្គលដូចជា ៖ • បញ្ចៀសមុនសង្គ្រាមពាក្យកម្ចី និងទំនាស់ផ្សេងៗក្នុងសង្គម • ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី • ផ្តល់នូវភាពស្មោះត្រង់ និងជឿជាក់ទៅវិញទៅមក • បង្កើនភាពសាមគ្គី និងសហប្រតិបត្តិការណ៍ប្រសើជាងមុន • ជាវេទិកា ជំនុំដេញដាល និងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា • ពុំមានការគំរាមកំហែងគ្នាទៅវិញទៅមក • ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត • គោរពគ្នាទៅវិញទៅមកក្នុងភាពថ្នៃថ្នូរ • មានទំនួលខុសត្រូវលើផលប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ • បញៀសរាស់អំពើហិង្សា និងសង្គ្រាម • អាចមានមតិត្រឹមត្រូវផ្សេងទៀត ។
ដំណាក់កាលធំៗ ពាន់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម មានយុគកប្បាសនិងពីធ្យូងថ្មទៅប្រេងកាត ។
បានជាវិស័យកសិកម្មអាមេរិកចាប់ផ្តើមធ្លាក់ចុះតាំងពីឆ្នាំ ១៩២៥ មុនវិស័យឩស្សាហកម្ម ពីព្រោះ កសិករអាមេរិកពុំអាចលក់ផលិតផលរបស់ខ្លួនបាន ទីផ្សារនៅអឺរ៉ុបត្រូវបិទទ្វារមួយភាគធំ ហើយតម្លៃចុះថោកបំផុត ។
មូលហេតុបានកើតមានវិបត្តិនយោបាយនៅក្នុងប្រទេសថៃពីឆ្នាំ ២០០៦-២០១០ គឺ • នៅឆ្នាំ ២០០៦ នាយករដ្ឋមន្ត្រីថៃ តាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេចោទប្រកាន់ពីបទអំពើពុករលួយជាមួយប្រទេសជិតខាងដូចជា កម្ពុជាមីយ៉ាន់ម៉ា សិង្ហបុរី.. • បញ្ហាទាំងអស់នេះ និងពាក្យបណ្តឹងផ្សេងៗទៀតបានដាក់ជូនរដ្ឋសភាព្រះមហាក្សត្រនិងការរិះគន់របស់ឩត្តមសេនីយ៍៍សុនធីប៊ុនយ៉ារ៉ាត់គ្លីន • នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០០៦ លោកឩត្តមសេនីយ៍សុនធី ប៊ុនយ៉ារ៉ាត់គ្លីន បានដឹកនាំរដ្ឋប្រហារយោធាមួយគ្មានការបង្ហូរឈាម ទម្លាក់លោកតាក់ស៊ីនពីនាយករដ្ឋមន្ត្រី និងនិរទេសខ្លួនលោកទៅបរទេស ។
អង្គភាពដែលល្អស្ថិតលើចំណុចសំខាន់ៗ ដូចជា ៖ • គុណភាពនៃការគ្រប់គ្រង • គុណភាពនៃផលិតផល ឬ សេវាកម្ម • បច្ចេកវិទ្យានិងរបៀបថ្មីៗ • តម្លៃនៃការវិនិយោរយៈពេលវែង • ភាពខ្លាំងខាងហរិញ្ញវត្ថុ • សមត្ថភាពទាក់ទាញ អភិវឌ្ឍន៍ និងរក្សាមនុស្សដែលស្នាដៃ • មានទំនួលខុសត្រូវចំពោះសហគមន៍ និងបរិស្ថាន • ប្រើប្រាស់ធនធាន អង្គភាពយ៉ាងមានប្រសិទ្ធិភាព។