បានជាព្រះបាទអង្គឌួង ធ្វើការទាក់ទងជាមួយបារាំងព្រោះ៖ • ព្រះបាទអង្គដួងមានការព្រួយបារម្មណ៍ចំពោះការប៉ុនប៉ង់បែងចែកទឹកដីកម្ពុជាពីសំណាក់សៀមនិងអណ្ណាម ដោយយកទន្លេមេគង្គជាព្រំដែននៃប្រទេសទាំងពីរ ដែលនឹងអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី និងឈ្មោះពីពិភពលោក • ដើម្បីបញ្ចៀសប្រទេសឲ្យរួចផុតពីមហិច្ឆតារបស់សៀមនិងអណ្ណាមដំណោះស្រាយមានតែមួយត់នោះគឺត្រូវតែមានមហាអំណាចមួយជាវឲ្យបង្អែកដើម្បីការពារកម្ពុជា ពោលគឺបារាំង ។
vrean.com Latest Questions
បានជាបារាំងមកប្រទេសកម្ពុជាពីព្រោះ៖ • ដោយសារការស្នើសុំរបស់ព្រះបាទអង្គឌួងទៅប្រទេសបារាំងឲ្យដាក់អាណាព្យាបាលមកលើកម្ពុជា ដោយមានក្តីបារម្មណ៍ចំពោះប្រទេសជាតិខ្លាចប្រទេសជាតិខាងឈ្លានពាន • ការតាំងខ្លួនជាអ្នកមានចិត្តជួយការប្រទេសទន់ខ្សោយ ( ពង្រីកអំណាចរបស់ខ្លួន ) • ដោយសារការយល់ឃើញផលប្រយោជន៍ក្នុងប្រទេសកម្ពុជាដ៏ធំ ( ការដឹកនជញ្ជូនទំនិញតាមផ្លូវគមនាគមន៍ទៅកាន់ទីផ្សារអឺរ៉ុប មានដីកសិកម្មច្រើន សម្បូរធនធានធម្មជាតិច្រើនមហាសាល ) • ដោយការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គទៅកាន់ប៉ែកខាងត្បូងប្រទេសចិន ។
ពណ៌នាស្ថានភាពសង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ ដូចជា៖ ស្ថានភាពសង្គម មានការគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីស្ត ដោយបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់យកទៅដាក់គុកឬដាក់ទណ្ឌកម្មឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗហើយធ្វើឲ្យជីវភាពានតែប្រសើរ ។ សេដ្ឋកិច្ច ...
លោកប្រស្នែវបានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជាៈ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ។ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនហួសពី ៣.៥% ។ ...
ភាពវឹកវរដែលគួរឲ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងតំណាក់កាលក្រោយការទទួលបានឯករាជ្យជាតិមានដូចជាៈ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន ( ខ្មែរ ឡាវ វៀតណាម ) • ប្រទេសមីយ៉ាន់ម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា • បញ្ហាទាក់ទងនិងជនជាតិ • បញ្ហាទាក់ទងនិងសាសនា ( ការបេះបោរពួកអ៊ីស្លាម នៅប្រទេសហ្វីលីពីន…) • សង្រ្គាមវៀតណាមអាមេរិចផ្តួលរំលំស៊ូកាណូពីអំណាច១៩៦៧ ( ឥណ្ឌូនេស៊ី…. ) ។
លោកស្រី ម៉ាការេត ថាច់ឆី ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់គ្លេសពីឆ្នាំ ១៩៧៩ និង ១៩៩០ ។ គាតបានដោះស្រាយបញ្ហាដូចជាៈ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឲ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិថរណា ។
វិភាគតូនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរៈ • បានអប់រំមនុស្សប្រកាន់នូវចំណុចល្អ ( ស្គាល់បុណ្យ បាប ចេះធ្វើអំពើល្អ ប្រកាន់នូវសច្ចៈធម៌… ) • ផ្តល់ចំណេះដឹង ស្គាល់បុណ្យបាប អំពើល្អអាក្រក់ គុណទោស ប្រកាន់នូវសច្ចៈធម៌ជាទីកន្លែង ស្នាក់អាស្រ័យនិងជម្រកចម្រាប់ការអប់រំផ្លូវចិត្ត • ផ្តល់ចំណេះធ្វើ គោរពប្រណិតបត្តិអំពើល្អឲ្យស្រឡាញ់ជាតិ និងប្រកាន់ពូជសាសន៍មិនប្រព្រឹត្តខុសកកន្លងព្រះពុទ្ធសាសនា • សីលធម៌ មានអត្តចរិកថ្លៃថ្នូរ មានការគោរព • ចេះរស់នៅក្នុងសង្គម មានទំនាក់ទំនង ចេះអត់ឱនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យ ជាកន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសន្តិភាព អហិង្សា ...
វិភាគពីព្រះរាជាណាចក្រទី២៖ • កើតឡើងនៅថ្ងៃទី ២៤ កញ្ញា ១៩៩៨ ដែលមានព្រះមហាក្សត្រសោយរាជ្យគឺសម្តេចព្រះនរោត្ត សីហនុ • មានរដ្ឋធម្មនុញ្ញថ្មី សេរីពហុបក្ស • មានរដ្ឋាភិបាលស្របច្បាប់មួយ • ព្រះរាជាណាចក្រទី២កើតឡើង តាមរយៈការបោះឆ្នោតនៅថ្ងៃទីក ២៣ ២៨ ឧសភា រៀបចំដោយអង្គការសហប្រជាជាតិ • ព្រះរាជាណាចក្រទី២ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្តបាន ៥អាណត្តិនៃរដ្ឋសភាដែលប្រឈមរដ្ឋាភិបាលគឹសម្តេចហ៊ុនសែន និងសម្តេចនរោត្តម រណឫទ្ធិ ជាសហនាយករដ្ឋមន្រ្តី
គោលនយោបាយអព្យាក្រឹត គឹជាការសំដៅលើគោលនយោបាយការបរទេស ដំបូងដែលត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចចិត្តនៃសន្និសិទ្ធ សឺណែវ ឆ្នំា ១៩៥៤ តាមការទាមតាររបស់ប្រទេសចិនិងសហភាពសូវៀតដើម្បីបញ្ចៀសមិនឲ្យសហរដ្ឋអាមេរិចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ៕ ពណ៌នា ពីនយោបាយអព្យាក្រឹតក្នុងរបបសង្គមរាស្រ្តនិយម ( ១៩៥៣. ១៩៧០ )៖ មូលហេតុដែលបណ្តាលឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹត • អនុវត្តតាមសេចក្តីសម្រេចរបស់សន្និសិទ ក្រុងសឺណេវឆ្នាំ១៩៥៤ ដែលស្នើរដោយសូរវៀយនិងចិន • កម្ពុជាចង់រួមរស់ដោយសន្តិភាពជាមួយបណ្តាប្រទេសនានាលើពិភពលោកជាពិសេសប្រទេសជិតខាង ។ ដើម្បីពង្រឹងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្តនិយមបានៈ • ១៨មិនា ១៩៥៤ ក្នុងដំណើរទស្សនៈកិច្ចនៅឥណ្ឌា សម្តេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេះលើសេចក្តីប្រកាសរួមមួយគឹការរួមរស់ជាមួយគ្នាដោយសន្តិភាព
បានជារបបសាធារណរដ្ឋខ្មែរ ដួលរំលំព្រោះ៖ • នៅក្នុងប្រទេសពោរពេញទៅដោយអំពើពុករលួយបក្សពួកនិយមល្បែងស៊ីសង • ប្រជាពលរដ្ឋមិនពេញចិត្តនិងមេដឹកនាំថ្មីដែលមិនអាចដោះស្រាយបញ្ហានៅជនបទបានគ្មានជំហរច្បាស់លាស់ • អស់ំនួយពីសហរដ្ឋអាមេរិចនិងមានខ្មាំងផ្ទៃក្នុង • មានខ្មាំងផ្ទៃក្នុង ទាហ៊ាន លន់នល់ លោភលន់ចង់បានលុយលួចលក់អាវុធថ្នាំ ឲ្យពួកខ្មែរក្រហម • ពួកខ្មែរក្រហមបានវាយប្រហារកាត់ផ្តាចខ្សែរត្រៀមកងទ័័ព សាធារណរដ្ឋខ្មែរ • កងទ័ពសាធារណរដ្ឋខ្មែរគ្មានប្រើនយោបាយចិត្តសាស្រ្តនិងគ្មានការហ្វឹកហាត់ទ័ពឲ្យបានត្រឹមត្រូវ • ទំនិញឡើងថ្លៃតម្លៃប្រាក់រៀលធ្លាក់ចុះ • ការដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិចមក ឧបត្ថម្ភប្រជាជនក្នុងទីក្រុងភ្នំពេញរបបលន់នល់ដល់ខ្មែរក្រហមត្រូវបានកាត់ផ្តាច់ទាំងស្រុង.. ។