ភ្នាក់ងារបំផ្លាញកំលាំងពលកម្មនៅកម្ពុជាយើងបច្ចុប្បន្ននេះមាន ដូចជា កង្វះអាហារ មីន អេដស៍ របេង គ្រុនចាញ់ ។
vrean.com Latest Questions
សំយោគ គឺជាការផ្សំអ្វីដែលងាយទៅសាំញាំ ផ្តុំវត្ថុទៅជាអង្គធាតុ។
ទ្រឹស្តីដែលគេនិយាយពីស្ថានភាពតម្លៃគឺ • ទ្រឹស្តីអត្តនោម័តៈ តម្លៃត្រូវបានបង្ហាញឱ្យឃើញតាមរយៈសញ្ចេតនាឥរិយាបថ ជំនឿដែលមនុស្សបានជួបប្រទះ ឬឆ្លងកាត់។ • ទ្រឹស្តីសត្យានុម័តៈ តម្លៃគឺជាគុណភាពពិតរបស់វត្ថុវិស័យភាព (វត្ថុ គំនិតមនុស្ស អំពើ ស្ថានភាព) • ទ្រឹស្តីទំនាក់ទំនងៈ តម្លៃមិនមែនជាសម្បត្តិ ទាំងស្រុងរបស់អ្វីមួយ ឬរបស់អំពើណាមួយទេហើយវាក៏មិនមែនជាការបង្កើតទាំងស្រុងរបស់មនុស្សដែរ។
គុណធម៌ មានន័យថាជាសីលតម្លៃនៃបុគ្គលកាលណាមានភាពជាប់លាប់ហើយជាក់ច្បាស់។
ទនរោត្តមសីហនុបង្កើតអង្គការសង្គមរាស្រ្ដនិយម ? បានជាព្រះបាទនរោត្តមសីហនុបង្កើតអង្គការសង្គមរាស្រ្ដនិយម ពីព្រោះ ៖ • ដើម្បីរៀបចំសង្គមថ្មីក្រោយពីរបបអាណានិគម • រៀបចំសេដ្ឋកិច្ចឪ្យរីកចម្រើន (បរទេស រដ្ឋ មូលដ្ឋាន សហករណ៍ ) • កសាងហេដ្ឋារចនាសម័្ពន្ធរដ្ឋបាល • អភិវឌ្ឍវិស័យវប្បធម៌ (សាលារៀន កីឡា…) • បង្កើតសមាជាជាតិ (សភា មន្ដ្រីរាជការ ប្រជារាស្រ្ដ ) បំបាត់អំពើពុករលួយ • ចង់អភិវឌ្ឍជាតិឪ្យដូចអារ្យប្រទេស • ដើម្បីបង្រួបបង្រួមជាតិនិងដទៃដង្ហែតាមព្រះមហាក្សត្រ • ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនៅខែកញ្ញា ...
នៅឆ្នាំ ១៩៥៥ គណបក្សនយោបាយដែលរំលាយខ្លួនចូលជាមួយសង្គមរាស្រ្តនិយម គឺគណបក្សរាជានិយម ប្រជាធិបតេយ្យ និងឆ្វេងនិយម ។ ហើយចលនាសង្គមរាស្រ្តនិយមបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតបង្កើតស្ថាប័ននីតិប្បញ្ញត្តិនៅឆ្នាំ ១៩៥៥ ដោយមានសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំនួន ៨៣% ។
សិទ្ធិចែកជា២ គឺ៖ • សិទ្ធិស្របច្បាប់នៃពលរដ្ឋ • សិទ្ធិធម្មជាតិរបស់មនុស្ស
កត្តាសំខាន់ៗដែលបណ្តាលឱ្យរបបកម្ពុជាប្រជាធិបតេយ្យរួលរលំគឺ • កត្តាប្រជាជន ៖ ប្រជាជនមិនពេញចិត្តនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលធ្វើបាប កាប់សម្លាប់គ្មានត្រាប្រណី បង្អត់អាហារ ប្រើធ្វើការជាទម្ងន់ ខ្វះសម្លៀកបំពាក់ ផ្ទះសំបែង ថ្នាំសង្ហូវព្យាបាល ដូច្នេះ ប្រជាជនកម្ពុជាលែងគាំទ្ររបបនេះទៅទៀត • កត្តាវិសុទ្ធ ៖ កម្ពុជាប្រជាធិបតេយ្យលែងទុកចិត្តគ្នាឯងតាំងពីថ្នាក់មជ្ឈិម ភូមិភាគ តំបន់ រហូតដល់ឃុំ ភូមិ ។ ដូច្នេះ ឱ្យតែពួកគេសង្ស័យ លើជនណាមួយ ឬក្រុមណាមួយ ពួកគេសម្លាប់ចោលទាំងអស់ដូចពាក្យស្លោកពោលថា ...
អាឡឺម៉ងបែកជាពីរដោយសារ ៖ • ការប្រឈមមុខដាក់គ្នារវាងអំណាចពីរអំណាចពីរ គឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងការដណ្ដើមឧត្តមភាពវៀងៗខ្លួន • សន្និសីទយ៉ាល់តា បែកចែកប្រទេសអាឡឺម៉ង់ជា៤ តំបន់ត្រួតត្រាដើម្បីផ្ដាច់សរសៃរឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្រ្គាមលោកជាថ្មីទៀត ។ • សហភាពសូរៀតបិទច្រកចូលបែរឡាំងខាងលិច ។
មូលហេតុដែលនាំឪ្យកើតរដ្ឋស្លាវខាងត្បូង គឺ ៖ • ការសម្លាប់រជ្ជទាយាទប្រង់ស្វ័រហ្វ៊ែឌីណង់នៅសារ៉ាសឺវ៉ូ ដោយនិសិ្សតស៊ែប៊ីម្នាក់ជាការបើកទ្វារនៃសង្រ្គាមលោកលើកទី ១ • ចក្រភពអូទ្រីស ហុងគ្រីបានប្រកាសសង្រ្គាមជាមួយប្រទេសសស៊ែប៊ីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ តែស៊ែប៊ីគាំទ្រដោយប្រទេសរុស្ស៊ី • នោក្រោយសង្រ្គាមលោកលើកទី ១ សន្និសីទអន្ដរជាតិស្ដីការបំបែកចេញពីចក្រភពអូទ្រីសដើម្បីបង្កើតប្រទេស ២ គឺ ឆេកូស្លូវ៉ាកី និង យូហ្គោស្លាវី ឬ ហៅថាស្លាវខាងត្បូង ។