បរាជ័យក្នុងវិស័យសេដ្ឋកិច្ចនិងកសិកម្ម ( មិនដូចការសន្យា ) វិបត្តិសង្គមដូចជាការធ្លាក់ទឹកចិត្ត ការផឹកស្រា បញ្ហាពុករលួយចាប់ពីក្រោមដល់លើ ការថយចុះនៃអាយុនិងកំណើនអត្រាមរណៈកុមារ ។
vrean.com Latest Questions
ប្រកាន់របបខុសគ្នាគឺសហរដ្ឋអាមេរិច ( សេរី ) និងសូវៀត ( កុំមុយនីស ) • ចង់ដណ្តើមតួនាទីជាមហាអំណាចកំពូលលើពិភពលោក • កាតអត់ប្រណាំងផ្នែកបច្ចេកវិទ្យា និងសព្វាវុធ ។
ការប្រណាំងប្រជែងបច្ចេកវិជ្ជា និងសព្វាវុធរវាងប្លុកសេរីនិងកុំមុយនីស្ត • ការរីកសាយភាយនៃឥទ្ធិពលកុំមុយនីសក្នុងពិភពលោក • បញ្ហាបែងចែកប្រទេសអាឡឺម៉ង • វិបត្តិនៅមជ្ឈឹមបូព៌ា ( រវាងពិភពអារ៉ាប់ និងអ៊ីស្រាអែល ) • វិបត្តិគុយបានៅឆ្នាំ១៩៦២ • វិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ ( ១៩៧៤ ) • សូវៀតលុកលុយប្រទេសអាហ្កានីស្ថាន ( ១៩៧៩ ) • គម្រោងសង្គ្រាមផ្កាយ… ។
ប្រធានាធិបតីអាមេរិចដែលជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមវៀតណាម មានដូចជា៖ • កេណ្ណីឌី ( ១៩៦១-១៩៦៣ ) • ចនសុន ( ១៩៦៣-១៩៦៩ ) • និចសុន ( ២៩៦៩-១៩៧៤ ) • ហ្វ័ត ( ១៩៧៤-១៩៧៧ ) សហរដ្ឋអាមេរិចទទួលបរាជ័យយ៉ាងអាម៉ាស់នៅឆ្នាំ ១៩៧៥ ធ្វើឲ្យឥណ្ឌូចិនធ្លាក់ចូលកណ្តាប់ដៃពួកកុំមុយនីស្ត ។
លោកដឺហ្គោលចង់បានអំណាចប្រធានាធិបតីទូលំទូលាយដោយសភាពមានសិទ្ធិដកហូតតួនាទីរបស់ប្រធានាធិបតី ប៉ុន្តែប្រធានាធិបតីមានសិទ្ធិរំលាយសភា។ ចំណែកពួកសភាវិញចង់ដើរតាមរដ្ឋធម្មនុញ្ញទី៣ គឺសភាមានសិទ្ធិដកហូតតំណែងប្រធានាធិបតី ប្រធានាធិបតីពុំមានសិទ្ធិទូលំទូលាយដូចសហរដ្ឋអាមេរិចឡើយ គឹមានសិទ្ធិអំណាចចង្អៀតចង្អល់ពោលគឺគ្រាន់តែមានតំណែងកិត្តិយសប៉ុណ្ណោះ ។
បានជាលោកដឺហ្គោល ហៅសភាសាធារណរដ្ឋទី៤ ថាជាសភាគណបក្ស ពីព្រោះសភានេះកើតដោយសារមានគណបក្សបីចូលរូមគឺ គណបក្សសង្គមនិយម គណបក្សកុម្មុយនីស្តនិយមនិងគណបក្សចលនាសាធារណៈរដ្ឋប្រជាជន ។
ប្រធានាធិបតីមានអាណត្តិ ៧ឆ្នាំ ហើយអាចឈរឈ្មោះបានពីរអាណត្តិ ( ដឺហ្គោល ១៩៥៨-១៩៦៨ ) • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្រ្តី • ជាអគ្គមេបញ្ជាការលើកងទ័ពជាតិ • ជ្រើសតាំងនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល • ទទួលសោរតាំង • ចុះសិទ្ធិសញ្ញាលើក្រឹត្យ និងបទបញ្ជាផ្សេងៗ ។
ប្រៀបធៀបរបបសាធារណរដ្ឋទី៤ និងទី៥ ៖ សាធារណរដ្ឋទី៤ • ប្រគល់អំណាចអោយសភា • នាយករដ្ឋមន្រ្តី និងប្រធានាធិបតីត្រូវជ្រើសតាំងដោយសភា • សភាអាចដកហូតតំណែងនាយករដ្ឋមន្រ្តីគ្រប់ពេលវេលាបើសិនជាមានកំហុស • ប្រធានាធិបតីគ្មានអំណាចទូលំទូលាយទេ • ធ្វើជាតូបនីយកម្មលរោងចក្រ ឧស្សាហកម្មធ្យូងថ្មនិងរហូតដល់ធនាគារ ។ សាធារណរដ្ឋទី៥ • ប្រគល់អំណាចទូលំទូលាយដល់ប្រធានាធិបតី • ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ ៧ឆ្នាំ ( ឈរបាន២អាណត្តិ ) • ប្រធានធិបតីមានសិទ្ធិរំលាយសភា រុះរើគណបក្សរដ្ឋមន្រ្តី ជាអគ្គមេ បញ្ជាការ ជាអ្នកជ្រើសតាំង នាយរដ្ឋមន្រ្តី ...
ផ្តល់ជំនួយខាងយោធាប្រឆាំងនិងឥទ្ធិពលសហភាពសូវៀតនៅអាមេរិចខាងត្បូង • បង្កើតប្រព័ន្ធសង្គ្រាមផ្កាយប្រឆាំងនិងសូវៀត • បើកយុទ្ធនាការប្រឆាំងនិងទាហានគុយបានៅកោះត្រីណាត ។
សង្គ្រាមទ័ពព្រៃនៅនីការ៉ាហ្កាដើម្បីប្រឆាំងនិងឥទ្ធិពលសូវៀត • បង្កើតប្រព័ន្ធសង្គ្រាមផ្កាយ • បើកយុទ្ធនាការប្រឆាំងនិងទាហានគុយបានៅកោះត្រីណាត • ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីង II លើទ្វីបអឺរ៉ុប • រត់ប្រណាំងផ្ណែកសព្វាវុធ និងយោធា… ។