ភាគច្រើនតេឡេទស្សន៍មានឡង់ទី២គឺ • ឡង់ទី ទី១ ហៅថាឡង់ទីវត្ថុៈ វាប្រមូលពន្លឺនិងបង្កើតរូបភាពនៅក្រោយតេឡេទស្សន៍។ ឡង់ទីវត្ថុកាន់តែធំ តេឡេទស្សន៍អាចប្រមូលពន្លឺបានកាន់តែច្រើន។ • ឡង់ទី ទី២ គេដាក់នៅក្នុងឆ្លុះនៃតេឡេទស្សន៍។ ឡង់ទីនេះពង្រីករូបភាពដែលបានបង្កើតដោយឡង់ទីវត្ថុ។
vrean.com Latest Questions
តេឡេទស្សន៍មាន ២ប្រភេទគឺៈ • តេឡេទស្សន៍ចំណាំងបែរៈ តេឡេទស្សន៍ដែលប្រើស៊េរីនៃឡង់ទីដើម្បីប្រមូលនិងផ្តុំពន្លឺ។ • តេឡេទស្សន៍ចំណាំងផ្លាតៈ តេឡេទស្សន៍ប្រើកញ្ចក់កោងដើម្បីប្រមូល និងផ្តុំពន្លឺ។
បរិយាកាសផែនដីជះឥទ្ធិពលដល់ការសង្គេតតារា ព្រោះវាធ្វើអោយពន្លឺតារាស្រអាប់ ហើយពន្លឺនៃទីក្រុងក៏អាចធ្វើអោយមេឃភ្លឺពុំអាចសង្គេតអង្គបានច្បាស់។
ណេប៊ុយឡាមានលំនឹងដោយសារកម្លាំងផ្ទុយគ្នារវាងទំនាញនឹងសម្ពាធ។
កម្លាំងដែលធ្វើអោយមានតុល្យភាពលំនឹងណេប៊ុយឡាមិនអោយធូលីនឹងឧស្ម័នប៉ះទង្គិចគ្នាឬហោះចេញពីគ្នាគឺ កម្លាំងទំនាញ និងសម្ពាធ។
បណ្តុំភពតូចៗកើតឡើងពីធូលីនៅក្នុងណេប៊ុយឡាព្រះអាទិត្យ បានបង្ខាំនៅពេលមានការប៉ះទង្គិច ហើយបង្កើតបានជាអង្គតូចៗហៅថាបណ្តុំភពតូចៗ។
ដើម្បីកកើតបានជាប្រព័ន្ធព្រះអាទិត្យត្រូវប្រើអស់ប្រហែល១០លានឆ្នាំ ហើយឥឡូវនេះវាមានអាយុ៤៦០០លានឆ្នាំ។
តេឡេទស្សន៍ គឺជាឧបករណ៍សម្រាប់ទាញរូបភាពវត្ថុដែលនៅឆ្ងាយអោយមើលឃើញជិត។
ដី គឺជាល្បាយនៃខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជ បានមកពីសំណឹក រូបធាតុសរីរាង្គ និងសារពាង្គកាយរស់។
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។