ពួកនិស្សិតនិងគ្រូបង្រៀន។
vrean.com Latest Questions
លទ្ធផលនៃក្រុមសាមគ្គីបង្កបង្កើនផល ទទួលបានផលល្អ និងអាក្រក់៖ + ផលល្អ • ជួយសម្រាលអ្នកដែលគ្មានកម្លាំងពលកម្មដូចជា ស្រ្ដីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា • អាចឪ្យប្រជាជនរស់ផុតពីសេចក្ដីក្ដីស្លាប់ដែលទើបតែចេញផុតពីរបបប៉ុល ពត។ + ផលអាក្រក់ • អ្នកដែលមានកម្មសិទ្ធិឯកជនត្រូវខាតបងនូវអ្វីដែលជារបស់ខ្លួន • ពុំមានកម្មសិទ្ធឯកជន។
កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជាមានអត្ថន័យ • កិច្ចព្រមព្រៀង អធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា • សេចក្តីថ្លែងការ ស្តីពីការស្ថា និងក៏សាងប្រទេសកម្ពុជា។
ឯករាជ្យពេញលេញបានមកដោយកត្តាដូចជា៖ • មានមគ្គុទេសក៏ដឹកនាំឈ្លានវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឺលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ព្រមប្រគល់ឯករាជ្យឪ្យឥណ្ឌូនេស៊ីដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកលើហូឡង់។ • ហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ១៧ សីហា ១៩៥០ (សៀវភៅចាស់១៩៤៩)។
មាត្រាទី៣២ ជំពូក៣ បានចែងថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាស់ខ្លួន”។ ទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ។ មាត្រា៣៨ ជំពូក៣បានចែងថា “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ”។ ច្បាប់ការពារជីវិត សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ធ។ ការចោទប្រកាន់ ការចាប់ខ្លួនឬការឃុំខ្លួនជនណាមួយនឹងធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់។
សមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយគំលាតរវាងប្រទេសសមាជិកចាស់និងប្រទេសសមាជិកថ្មី។ ហើយសមាហរណកម្មនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០២។
ពាក្យអាណាព្យាបាលនិងអាណានិគមមានន័យដូចតទៅ៖ • អាណាព្យាបាល គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុកមានស្វ័យភាពក្នុងការគ្រប់គ្រង់ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន។ចំណែកឯប្រទេសអាណាព្យាបាលវិញ គឺមានតូនាទីត្រឹមតែជាទីប្រឹក្សាប៉ុណ្ណោះ។ • អាណានិគមគឺ ជាប្រព័ន្ធគ្រប់គ្រង់មួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ។ប្រព័ន្ធរដ្ឋបាលនេះត្រូ វគ្រប់គ្រង់ដោយប្រទេសអាណានិគមនិយម។
ប្រាសាទសំបូរព្រៃគុក បានកសាងឡើងដោយព្រះបាទឥសានវ័រ្មន៍ទី១។ រាជធានីមានឈ្មោះថា ឥសានបុរៈ។
ប្រធានាធិបតីគីគែនដែលបានធ្វើឪ្យសហរដ្ឋអាមេរិកមានប្រៀបជាងសហភាពសូវៀត។
អាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ងខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។