សេចក្តីទុក្ខ ៥ ប្រការនោះគឺៈ • ទុក្ខ ព្រោះស្រេកឃ្លាន • ទុក្ខ ព្រោះរកពុំបាន ខ្វះការងារធ្វើ • ទុក្ខ ព្រោះជីវភាពដុនដាប ជំពាក់បំណុលគេ • ទុក្ខ ព្រោះឩក្រិដ្ឋកម្ម អសន្តិសុខ • ទុក្ខ ព្រោះមានសង្គ្រាម
vrean.com Latest Questions
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ប្រារព្ធឡើងជាផ្លូវការនៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃទីក្រុង បាន់ដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារុយសាឡឹម ។ បន្ទាប់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចយ៉ាងសិ្នទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ព្រះចៅស៊ុលតង់ ហាជីហាស់ សិណាន់បុលគៀស នាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នេះ បានពិភាក្សាដោយផ្តោតទៅលើបញ្ហាសំខាន់ៗជាច្រើន ស្តីពី ៖ • សហគមន៍អាស៊ាន ឆ្នាំ២០១៥ ...
ដែលហៅថាគុកឥតជញ្ជាំង គឺជារបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនមិនមានសិទ្ធិបញ្ចញមិត យោបល់ សិទ្ធិបានហូបឆ្អែត ឬសិទ្ធិដើរហើរ សិទ្ធិឈប់សម្រាកការងារ សិទ្ធិជួបជុំគ្រួសារ សុខទុក្ខ បងប្អូននៅភូមិជាប់គ្នា ឬពេទ្យ គឺគ្មានសិទ្ធិអ្វីទាំងអស់ ។
អង្គភាពដែលល្អស្ថិតលើចំណុចសំខាន់ៗ ដូចជា ៖ • គុណភាពនៃការគ្រប់គ្រង • គុណភាពនៃផលិតផល ឬ សេវាកម្ម • បច្ចេកវិទ្យានិងរបៀបថ្មីៗ • តម្លៃនៃការវិនិយោរយៈពេលវែង • ភាពខ្លាំងខាងហរិញ្ញវត្ថុ • សមត្ថភាពទាក់ទាញ អភិវឌ្ឍន៍ និងរក្សាមនុស្សដែលស្នាដៃ • មានទំនួលខុសត្រូវចំពោះសហគមន៍ និងបរិស្ថាន • ប្រើប្រាស់ធនធាន អង្គភាពយ៉ាងមានប្រសិទ្ធិភាព។
យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានគោលដៅគន្លឹះចម្បងៗគឺ៖ • ទី១ ពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈវិធានការជាក់ស្តែងនានា សំដៅលើការលើកស្ទួយនីតិរដ្ឋការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាននយោបាយ និងសន្តិសុខ ដែលអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងរយៈពេលវែង • ទី២ ធានាបាននុវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ទៅ៧ ភាគរយក្នុងមួយឆ្នាំ • ទី៣ បែងចែកផ្លែផ្កានសកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកក្ររវាងអ្នកទីក្រុងនិងជនបទ រវាងស្រ្តីនិងបុរស • ទី៤ ...
សំនេរកថាខណ្ឌ ក. ឬស្សីជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មីគឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចរុក្ខជាតិដទៃមួយចំនួនធំឡើយ ។ ពន្លកថ្មីរឺត្រពាំងដែលដុះចេញពីគល់ឬស្សីនោះ និងត្រូវជំនួសឬស្សីវិញក្រោយពីវាបានលូតលាស់ពេញលេញរួចហើយ ។ ទំពាំងអាចលូតលាស់បានហើយអាចក្លាយជាអ្នកស្នងឬស្សីបាន លុះត្រាតែមានឬស្សីស្រករមុនការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស រឺមិនគង់វង្សអាស្រ័យលើការ ការពាររបស់ឬស្សី ។ ខ. កុមារគឺជាមនុស្សទើបបង្កើតថ្មីនិងក្នុងវ័យងាយរងគ្រោះមានលក្ខណៈជុយស្រួយដែលចាំបាច់មានកំណើត កុមារមានលូតលាស់ទាំងកាយសម្បទាបញ្ញាសម្បទា សីលសម្បទា ក្រោមការថែទាំការផ្គត់ផ្គង់ការ ការពារពីមនុស្សធំ ដែលត្រូវស្នងពីមនុស្ស ចាស់នាពេលអនាគត គ. កុមារត្រូវបានប្រៀបធៀបទៅនឹងទំពាំងដែលត្រូវស្នងឬស្សីព្រោះកុមារត្រូវស្នងមនុស្សចាស់ មុន ហើយកុមារខ្លួនឯងផ្ទាល់ត្រូវបង្កើតជំនាន់ក្រោយទៀត ...
បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការនៅថ្ងៃទី១១ខែសីហាឆ្នាំ១៨៦៣ក្នុង រាជ្យព្រះបាទអង្គវតីឫនរោត្ដម។
ដើម្បីឆ្លើយតបទៅនិងសេចក្ដីត្រូវការគ្រឿងបរិភាគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ៖ • ទាមទារឲ្យមានរចនាសម្ព័ន្ធផលិតកម្មឲ្យកាន់តែប្រសើរឡើង • ពង្រីកផលិតកម្ម ចិញ្ចិមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះគោ ស៊ុតនិងផលិតផលសមុទ្រ។
មានព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទងនឹងបញ្ហាកម្ពុជា ក្នុងឆ្នាំដែលព្រះអង្គឡើងគ្ររងរាជ្យសម្បត្តិគឺ ប្រទេសកម្ពុជាត្រូវបាត់បង់ខេត្តបាត់ដំបូង នឹងទឹកដីមួយផ្នែកនៃខេត្តកំពង់ធំ សៀមរាប នឹងស្ទឹងត្រែង ដោយសេចក្តីព្រមព្រៀងបារាំង សៀម នៅថ្ងៃទី ០៩ ឩសភា ១៩៤១ ។