បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយកចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយូនប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
vrean.com Latest Questions
នៅលើពិភពលោកមានទ្វីបចំនួន ៧គឺៈ • ទ្វីបអាស៊ី • ទ្វីបអាព្រិច • ទ្វីបអាមេរិចខាងជើង • ទ្វីបអាមេរិចខាងត្បូង • ទ្វីបអង់តាកទិច • ទ្វីបអឺរ៉ុប • ទ្វីបអូស្រ្តាលី ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០៨ ប្រទេសកម្ពុជាបានផ្លាស់់ប្តូរឈ្មោះក្រុងមកជាខេត្តមានចំនួន៣ រួមមានៈ • ក្រុងព្រះសីហនុ ប្តូរទៅជាខេត្តព្រះសីហនុ • ក្រុងកែប ប្តូរទៅជា ខេត្តកែប • ក្រុងប៉ៃលិន ប្តូរទៅជា ខេត្តប៉ៃលិន ។
បានជាយើងចាំបាច់ត្រូវគោរពទង់ជាតិគឺដើម្បី • គោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ • គោរពដល់ព្រលឹងជាតិរបស់យើង • គោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យងតីតកាល ។
គ្រោះធម្មជាតិមានដូចជា ការរញ្ជួយដី កំណើនកំដៅផែនដី ទឹកជំនន់ ភាពរាំងស្ងួត ស៊ូណាមិ ។ល។
បានជាកើតមានបញ្ហាកង្វះទឹកស្អាតនាពេលបច្ចុប្បន្ន ដោយសារ៖ • ទឹកទន្លេស្រកចុះ បឹង និងស្ទឹងមួយចំនួនចាប់ផ្តើមរីងស្ងួត ដោយសារផែនដីឡើងកម្តៅ • ដោយសារសេចក្តីត្រូវការនៅក្នុងវិស័យកសិកម្ម • ការបង្ហូរកាកសំណល់ពុល និងការបោះសម្រាមចូលក្នុងប្រពភពនានា… ។
រដ្ឋាភិបាលអាឡឹម៉ងខាងកើតមានវិធានការដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជន • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២គឺឡូម៉ែត្រ ។
បានជាបញ្ហាភៀសខ្លួននាំឲ្យមានផលវិបាកដល់សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ព្រោះបាត់បង់ធនធាមនុស្ស ដូចជាបញ្ញាវ័ន្ត វិជ្ជបណ្ឌិត កម្មករជំនាញ… ។
• គេបានរៀបចំដីដាំដុះ ( ដោយប្រើជី ) • ជ្រើសពូជ (ជាដំណាំដែលមានរយៈពេលខ្លី ) • បង្កើតប្រព័ន្ធស្រោចស្រព • បង្កើតឧបករណ៍នេសាទធំៗដើម្បីចាប់បានច្រើន • កែច្នៃបច្ចេកវិទ្យាក្នុងការចិញ្ចឹមសត្វ ( ដើម្បីតម្រូវការសាច់និងទឹកដោះគោ ) ។
បណ្តាលមកពីការសាកល្បងអាវុធបរមាណូនៅក្នុងមហាសមុទ្រដូចជាការសាកល្បងអាវុធបរមាណូរបស់បារាំងនៅកោះម៉ូរ៉ូអានិងការបែកធ្លាយជាតិវិទ្យុសកម្មនៃរោងចក្រថាមពលនៅហ្វូកូស៊ីម៉ាជាដើម ។ ជាតិវិទ្យុសកម្មនេះអាចធ្វើឲ្យមនុស្សស្លាប់ ឬមានជម្ងឺនៅពេលដែលវាសម្ងំនៅក្នុងកោសិកាមនុស្ស ឬសត្វ ។