កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្រ្តីសក្តិភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើនចំនួនម្ចាស់កម្មសិទ្ធិដែលជាកម្លាំងចលករជួយជំរុញកម្មវិធីកំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវីធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
vrean.com Latest Questions
បានជាកំឡុងទសវត្សឆ្នាំ៦០ កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក ថៃ និង វៀតណាមខាងត្បូង ព្រោះ៖ • ប្រទេសកម្ពុជាកាន់នយោបាយអព្យាក្រឹត • សហរដ្ឋអាមេរិកគៀបសង្កត់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្តាច់ជំនួយ • សហរដ្ឋអាមេរិករីះរកគ្រប់មធ្យោបាយអូសកម្ពុជាចូលប្លុកសេរី • ថៃឈ្លានពានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា២៦លើក ។
នៅកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។
បានជាព្រះបាទអង្គឌួង មានព្រះរាជបំណងទៅពឹងពាក់បារាំងព្រោះព្រះអង្គទ្រងមានព្រះតម្រិះថាប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅៗនិងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆិតាឈ្លានពានរបស់វប្រទេសពីរគឺយួន និងសៀម ដោយការគ្រោងយកទន្លេមេគង្គ ជាព្រំប្រទល់ហើយពេលនោះប្រទេសកម្ពុជានិងត្រូវបាត់ឈ្មោះពីផែនទីពិភពលោក ។ ហេតុនេះទើបព្រះបាទអង្គឌួង មានព្រះរាជបំណងពឹងបារាំងដើម្បីយកឥទ្ធិពលនៃអំណាចបារាំង មកជួយការពារទឹកដីខ្មែរឲ្យរួចផុតពីកណ្តាប់ដៃប្រទេជសជិតខាងទាំងពីរ ( សៀម និងយួន )។
ស្ពានតាខ្មៅ ស្ពានព្រែកសំរោងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ ទី ០៣ ខែ សីហា ឆ្នាំ ២០១៥ ដោយប្រើហិរញ្ញវត្ថុប្បទានពីប្រទេសចិន និងប្រាក់បដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ស្ពានព្រែកក្តាម ឬស្ពានមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១០ ដែលមានប្រវែងបណ្តោយ ៩៨១ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ។
ស្ពានកោះពស់ ឬស្ពានតេជោជាមរតកត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១២ខែ កក្កដា ឆ្នាំ ២០១១ ដែលមានប្រវែងបណ្តោយ ៩០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ៣២,៥ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ។
ស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជាគឺ ស្ពានត្យឹបាសា ឬស្ពានអ្នកលឿងដែលមានប្រវែង ២ ២១៥ ម៉ែត្រ ហើយស្ពាននេះឆ្លងកាត់ទន្លេមេគង្គក្រោម ។ ស្ពានត្យឹបាសា ឬស្ពានអ្នកលឿងនេះត្រូវបានដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៥ ដោយប្រើហិរញ្ញបទានពីប្រទេសជប៉ុន និងបដិភាគមួយចំណែកពីរាជរដ្ឋាភិបាលកម្ពុជា ។
តួនាទីវប្បធម៌សន្ទនានៅក្នុងសង្គមប្រជាធិបតេយ្យ៖ • វប្បធម៌សន្ទនាផ្តល់ប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល • បញ្ចៀសបានរាល់សង្គ្រាមពាក្យសម្តីនិងទំនាស់ផ្សេងៗក្នុងសង្គម • ជាវេទិការជជែកដេញដោលនិងពិភាក្សាឈរលើគោលការណ៍ស្មើភាពគ្នា • ជាគំរូល្អក្នុងសង្គមជាតិ ដោយភាពជឿជាក់ពីសំណាក់រាស្រ្ត • មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ • បញ្ចៀសនូវសង្គ្រាមនិងអំពើហិង្សាក្នុងសង្គម • ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី • ផ្តល់នូវភាពស្មោះត្រង់ និងភាពជឿជាក់ដាក់គ្នាទៅវិញទៅមក • បង្កើនសាមគ្គីភាពនិងសហប្រតិបត្តិកការប្រសើរជាងមុន • ពុំមានការគំរាមកំហែងចំពោះគ្នាទៅវិញទៅមក • គោរពគ្នាទៅវិញទៅមកដោយភាពថ្លៃថ្នូរ ។
មកដល់បច្ចុប្បន្ននេះអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាដល់កម្ពុជា ដូចជា • ១៥ មិថុនា ១៩៥២ ដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ • ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស • ០៧ កក្កដា ២០០៨ ដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨ តុលា ២០១១ បញ្ហាឲ្យកងទ័ពថៃកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ។