ពុទ្ធពរសម័យពុទ្ធកាលផ្សាភ្ជាប់និងការអប់រំ ។ នៅសម័យពុទ្ធកាលព្រះពុទ្ធពរមាន ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ។ • អាយុៈ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីរក្សាការពារអាយុជីវិតឲ្យគង់វង្ស កុំយកអាយុជីវិតទៅប្រលែងនិងគ្រោះថ្នាក់ ពិសេសពេលធ្វើចរាចរណ៍បើកបរមិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ឡើយ ។ • វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ។ • សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើហឹង្សា បុគ្គលស្ងប់នាំដល់គ្រួសារស្ងប់ ហើយសហគមន៍ក៏ស្ងប់ ឯសង្គមជាតិក៏មានសន្តិភាពដែរ ...
vrean.com Latest Questions
ព្រះបាទអង្គឌួង ជាបុត្ររបស់ស្តេចអង្គ អេង ។ ទ្រង់សោយរាជ្យ ពីឆ្នាំ ១៨៨១-១៨៦០ ។
ការប្រឈមមុខដាច់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតនៅជុំវិញបញ្ហាអាល្លឺម៉ង់ មានដូចជា ៖ • ប្រទេសអាឡឺម៉ង់ចែកជាពីរ • សន្និសីទយ៉ាល់តា បែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រាហើយផ្តាច់ សរសៃឈាមប្រទេសនេះ កុំឲ្យមានឪកាសបង្កសង្គ្រាមឡើងវិញជាថ្មី • ដើម្បីបង្រួបបង្រួមអាឡឺម៉ង់ខាងលិចជាតំបន់ តែមួយ និងការឯកភាពខាងរូបិណប័ណ្ឌពីម៉ាកមកជាដឺកម៉ាក • សហភាពសូវៀតបានបិទច្រកចូលខាងលិច • ផែនការម៉ាសាល់ដែលមាទិសដៅទប់ស្កាត់ការរីកសាយនៃចលនាកុំមុយនីស្តក្រោយសង្គ្រាមដែលបង្កើតឡើងដោយសហររដ្ឋអាមេរិក ។
អនុមានរួមចែកជា២ប្រភេទគឺ៖ • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។ • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។
បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធទាំងនេះ។
ថ្នាក់ដឹកនាំនៅគុកទួលស្លែងឬមន្ទីរស ២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរបស់ លោក សុន សេន ហៅសមមិត្ត ខៀវ។ រចនាសម័្ពន្ធមានដូចជា៖ • ប្រធានមន្ទីរស ២១គឺកាំង ហ្កិចអ៊ាវ ហៅខឌុច • អនុប្រធានគឺ ឃីម វ៉ាត ហៅហ៊ា • ប៉េង មេបញ្ជាការលើអ្នកយាម • ចាន់ ប្រធានអង្គភាពសួរចម្លើយ • ប៉ុន អ្នកសួរចម្លើយ។
នៅក្នុងសន្និសីទប្រទេសអាស៊ី អាហ្រិ្វកនៅឆ្នាំ ១៩៥៥ នៅទីក្រុងបាក់ឌុងប្រទេសឥណ្ឌូនេស៊ី ព្រះបាទនរោត្តម សីហនុបានជួបនឹងមេដឹកនាំប្រទេសមួយចំនួនដូចជាប្រទេសចិនលោក ផាន់វ៉ាន់ដុង ។ មេដឹកនាំ ប្រទេសទាំងនេះ បានប្រកាសពីការប្រឹងប្រែងរបស់ប្រទេសខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយនឹងកម្ពុជា ដោយឈរលើគោលការណ៍សិទ្ធិគ្នាវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃ ចូលទៅបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង ។
ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេរវកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើហាន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោកនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួនដូរមនុស្ស • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
សង្គមវិជ្ជា គឺជាចំណេះដឹងប្រាប់ពីកំណើតជីវភាពរស់នៅកំណើតវប្បធម៏ និងអរិយធម៏របស់មនុស្សក្នុងសង្គម។ ពលរដ្ឋវិជ្ជាប្រាប់ពីការចេះពិនិត្យ ពិចារណាក្នុងសកម្មភាពនៃសង្គមមនុស្សគ្រប់ទិដ្ឋភាព រួមមានៈ ចេះពិនិត្យមើលអំពើ និងសកម្មភាពរបស់មនុស្សដែលធ្វើជាក់ស្តែងក្នុងសង្គមរាល់ថ្ងៃ ដូចជា អំពើជីវភាពរស់នៅរបស់ប្រជាពលដ្ឋរបៀបគ្រប់គ្រងរបស់អាជ្ញាធរពីសេដ្ឋកិច្ចរបស់ប្រទេសខ្លួន អំពើបរិដ្ឋាននៃសង្គម និងនៃមាតុប្រទេសជាដើម។
នៅឆ្នាំ ២០១២ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនាឆ្នាំនេះជាការរំលឹកខួបលើកទី១១ ។ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍សង្គម” ។