នៅក្រោយសង្គ្រាមលោកលើកទី២សហរដ្ឋអាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកដោយសារមូលេហេតុដូចជា៖ • សង្គ្រាមលោកលើទី២ផ្ទុះនៅទ្វីបអ៊ឺរ៉ុប មិនមែនផ្ទុះនៅសហរដ្ឋអាមេរិចទេ • នៅក្នុងសង្គ្រាមសហរដ្ឋអាមេរិចលក់អាវុធ និងស្បៀងទៅឲ្យប្រទេសដែលកំពុងជាប់ដៃធ្វើសង្គ្រាម • ក្រោយសង្គ្រាមប្រទេសនៅអ៊ឺរ៉ុបសេដ្ឋកិច្ចត្រូវបំផ្លាញគ្មានសល់។ • ចំនែកសហរដ្ឋអាមេរិចសេដ្ឋកិច្ចមានការរីកចំរើនតាំងពីមុនសង្គ្រាមមកមិនទទួលរងការបំផ្លាញនោះទេ។ • នៅក្រោយសង្គ្រាមប្រទេសនៅអ៊ឺរ៉ុបក្លាយជាកូនបំណុលរបស់សហរដ្ឋអាមេរិច។ កត្តាទាំងអស់នេះហើយធ្វើឲ្យសហរដ្ឋអាមេរិចក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក។
vrean.com Latest Questions
លោក និចសុន ឡើងកាន់តំណែងប្រធានាធិបតីឆ្នាំ ១៩៦៨ បានចាត់វិធានការបញ្ចប់សង្រ្គាមនៅវៀតណាម។ ការទម្លាប់គ្រាប់បែក ការសម្លាប់រង្គាល់ នាំឪ្យមានប្រតិកម្មរិះគន់រៀតណាមខាងត្បូងនៅឆ្នាំ១៩៧៣ ជាឪកាសត្រូវវៀតណាមខាងជើងវាយចូលកាន់កាប់ក្រុងព្រៃនគរបានថ្ងៃទី៣០ មេសា ១៩៧៥។ លោក និច សុន ជាប្រធានធិបតីតែម្នាក់គត់ នៅក្នុងប្រវត្តិសាស្រ្ដអាមេរិក ដែលត្រូវដកហូរពីតំណែង ដោយមានឡើងអាស្រូវវ៉ាទែចហ្គេតក្នុងសម័យបោះឆ្នោត។ លោកបានលាលែងពីតំណែងថ្ងៃទី ៩ មេសា ១៩៧៤ ។
ដើម្បីឆ្លើយតបយានអាវកាសរបស់សូវៀត សហរដ្ឋអាមេរិកបានជំរុញអង្គការ អាវកាសណាសា ធ្វើការស្រាវជ្រាវក្នុងទីអាវកាស អស់ទឹកប្រាក់សហព័ន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ សហរដ្ឋអាមេរិកបានយកឈ្នះសូវៀតដោយសម្រេចឪ្យមនុស្សជាន់លើឋានព្រះចន្ទនៅឆ្នាំ ១៩៦៧។
នៅក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ៤ព្រះអង្គដែលឡើងគ្រងរាជ្យបន្ដបន្ទាប់គ្នាគឺ៖ • ព្រះបាទនរោត្តម (១៨៥៩-១៩០៤) • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស (១៩២៧-១៩៤១) • ព្រះបាទនរោត្តម (១៩៤១-១៩៥៥)
ព្រះបាទនរោត្តម សីហនុ មានស្នាព្រះហស្ថសំខាន់ៗដូចតទៅ៖ • ទាមទារឯករាជ្យពីពួកអាណានិគមបារាំង ជួនជាតិនិងប្រជាជនខ្មែរ។ • បង្កើតនិងធ្វើអោយមានការរីកចម្រើន នៅសម័យសង្គមរាស្រ្តនិយម។ • ទាមទារប្រាសាទព្រះវិហារពីថៃ ដែលបានចូលមកកាន់កាប់ដោយខុសច្បាប់នៅឆ្នាំ១៩៥៤។ • បង្កើតសមិទ្ធិផលនៃហេដ្ឋារចនាសម្ព័ន្ធសម័យសង្គមរាស្រ្តនិយម។
ព្រះករុណាព្រះបាទសម្ដេច ព្រះបាទនរោត្តម សីហនុ ព្រះអង្គបានសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័កព.ស២៥៥៦ វេលាម៉ោង ១:២០ រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង នៃប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
ប្រាសាទសំបូរព្រៃគុកត្រូវបានគណៈកម្មាធិការបេតិភណ្ឌពិភពលោកនៃអង្គការយូនីស្កូបានសម្រេចចុះក្នុងបេតិភណ្ឌពិភពលោកនៅថ្ងៃ០៨ កក្កដា ឆ្នាំ២០១៧ជាថ្ងៃប្រជាជាតិខ្មែរទាំងក្នុងនឹងក្រៅប្រទេសមានមោទនភាពនិងសាទរជាថ្មីម្តងទៀតបន្ទាប់រំលង (មួយថ្ងៃ) ពីពិធីរំឭកខួប៩ឆ្នាំប្រាសាទព្រះវិហារមកនេះគឺប្រាសាទសំបូរព្រៃគុក។
គណៈកម្មាធិការបេតិភណ្ឌពិភពលោកបានពិនិត្យ ពិភាក្សានិងវាយតម្លៃថា “តំបន់ប្រាសាទសំបូរព្រៃគុក”មានគុណតម្លៃ លេចធ្លាជាសលក ហើយបានសម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសនៅថ្ងៃ០៨ កក្កដា ឆ្នាំ២០១៧ក្នុងកិច្ចប្រជុំលើកទី៤នៅទីក្រុង KRAKOW ប្រទេសប៊ូឡូញ។
កត្កាដែលឱ្យបរជ័យវិស័យកសិកម្មសូវៀតគឺ ៖ • ការប្រើប្រាស់ជីនិងថ្នាំសម្លាប់សត្វល្អិតហួសប្រមាណ • ដីខ្សោះជីជាតិ។
រដ្ឋដែលប្រកាសឯករាជ្យពីសូវៀតគឺ ៖ • ប្រទេសអាឡឺម៉ង់ • ឆេហហ្គោស្លូវាគឺ • ហុង់គ្រី • ប៊ុលការី • និងម៉ូឡូញ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនុញ្ញាតិឱ្យមានការអន្តរាមគមន៍ខាងវិស័យនយោធាទៀតឡើយ។