ភ្នំពេញ បាត់ដំបង ចម្ងាយ ២៩១គម ភ្នំពេញ កំពង់ឆ្នាំង ...
vrean.com Latest Questions
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបតើអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និងបន្ដចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដីនិងគ្រួសារខ្មែរត្រូវធ្វើដូចជា ៖ • ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរដំណែលបន្សល់ទុកពីដូចតា • ពង្រីងសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើងឈរលើមូលដ្ឋានអប់រំវប្បធម៌ សិល្បៈ • ច្នៃប្រឌិតស្នាដៃសិល្បៈ ឪ្យបានច្រើនដើម្បីបញ្ជាក់ការអះអាងកាន់តែខ្លាំងឡើងនូវប្រភពសិល្បៈបុរាណខ្មែរ • បំពាក់ចំណេដឹងពីវប្បធម៌ជាតិនៅឆាតអន្ដរជាតិ ឪ្យបានផុសផុល និងសកម្មបំផុត • គោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ស្ដាប់ដំបូន្មានឪពុកម្ដាយ ចាស់ទុំ គ្រូអាចារ្យ ។
វៀតណាមបច្ចុប្បន្នមានគួរឱ្យកត់សម្គាល់ដូចតទៅ៖ • នៅដើមឆ្នាំ ១៩៩៤ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យវៀតណាមនាំទំនិញចូលសហរដ្ឋអាមេរិកក៏ដូចជានៅអឺរ៉ុបខាងលិច • វៀតណាមក៏បានធ្វើទំនាក់ទំនងការទូយ៉ាងល្អប្រសើរជាមួយអាមេរិកបានមកធ្វើទស្សនកិច្ចដើម្បីបញ្ចូលប្រទេសនេះក្នុងអង្គការពាណិជ្ជកម្មពិភពលោក • នៅខែមករា ឆ្នាំ ២០០៧ ប្រទេសវៀតណាមបានចូលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ • នៅក្នុងសមាគមអាស៊ាន ប្រទេសវៀតណាមបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបញ្ចូលប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ាឱ្យចូលជាសមាជិកអាស៊ាន • សេដ្ឋកិច្ចរបស់វៀតណាមផ្លាស់ប្តូរប្រកបដោយថាមពលខ្លាំងក្លានិងជោគជ័យទាំងវិស័យកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ • វៀតណាមទទួលជោគជ័យទាំងវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ចនៅសតវត្សទី ២១ នេះ ។
អ្នកបើកបរយន្ដយានគ្រប់ប្រភេទត្រូវមាន ឥរិយាបថ និងសុជីវធម៌ ដូចតទៅ ៖ ក. សុជីវធម៌ក្នុងការបើកបរ • ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្ដដទៃទៀតសុំជែងត្រូវអែបស្ដាំទុកលទ្ធភាពឪ្យយានយន្ដដែល នៅក្រោយមានធុរៈប្រញាប់ទៅមុន ។ • នៅកន្លែងមានទីកដក់ ឬ ភក់ជ្រាំ មានធូលីហុយឬ ដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំឪ្យភក់ ឬ ទឹក ខ្លាចប្រឡក់អ្នកធ្វើដំណើរដែលនៅជិតនោះ ។ • មិនត្រូវខាតស្ដោះ ឬ បោះសម្រាមចេញក្រៅដែលជាហេតុនាំឲ្យប៉ះពាល់ ឬ រំខានដល់អ្នកដំណើរដូចគ្នាទេ ...
នយោបាយមហាចលោតផ្លោះមហាអស្ចារ្យរបស់ ប៉ុល ពត គឺជានយោបាយដឹកនាំប្រទេសកុំមុយនីសភ្លាមដោយមិន បាច់ឆ្លងកាត់ដំណាក់កាលសង្គមនិយមទេ។
ជានិស្សិតទៅរៀននៅស្រុងបារាំង ប្រកាន់លទ្ធិកុម្មុយនីស្តនិយមជ្រុល មានទំនាក់ទំនងជាមួយយួនខាងជើង និងចិន។
ផែនការម៉ាសសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្ធីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញមិន ពេញចិត្តនឺងផែនការនេះទេ។ ពីព្រោះសហភាពសូវៀតបានយល់ឃើញថាផែនការនេះមានទិសដៅទប់ស្ដាត់ការរីកសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមូយចំនួនក្រោយសង្រ្គាម។
ដែលហោថាអត្តសញ្ញាណជាតិ គឺជាគឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ ។ អត្តសញ្ញាណជាតិមានសារៈសំខាន់ដូចជា ៖ • បង្ហាញនូវលក្ខណៈពិតៗដាច់ដោយឡែករបស់ជាតិសាសន៍នីមួយៗ • បង្ហាញពីតម្លៃនៃអរិយធម៌ជាតិ • បង្ហាញឲ្យយល់ដឹងស៊ីជម្រៅព្រលឹងជាតិ • ស្គាល់ពីអត្តចរិតជាតិសាសន៍នីមួយៗ • ស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមណ្ឌលបោះឆ្នោតត្រូវរៀបចំជា ៨ភូមិភាគដូចជា ៖ • ភូមិភាគទី១ ក្រុងភ្នំពេញមាន៦អាសនៈ • ភូមិភាគទី២ ខេត្តកំពង់ចាមមាន៨អាសនៈ • ភូមិភាគទី៣ ខេត្តកណ្ដាលមាន៥អាសនៈ • ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្ត ប៉ៃលិន មាន១០ អាសនៈ • ភូមិភាគទី៥ ខេត្តតាកែវ កំពតនិងកែប មាន៧អាសនៈ • ភូមិភាគទី៦ ខេត្តព្រៃវែង ...