Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy

General Knowledge

Share
  • Facebook
0 Followers
468 Answers
4k Questions
  • Recent Questions
  • Most Answered
  • No Answers
  • Most Visited
  • Most Voted
  • Random

vrean.com Latest Questions

Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

ចូររៀបរាប់ពីការផ្ទេរអំណាចរបស់បារាំងផ្នែកយុត្តិធម៌ ប៉ូលីស និងយោធាមកឲ្យខ្មែរ ។

  • 0

ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារំាង ខ្មែរផ្ទងេរផ្នែកយុត្តិនិងប៉ូលីសមកឲ្យខ្មែរ • ថ្អៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្តីពីការប្រគល់អធិបតេយ្យភាពផ្នែកយោធាកម្ពុជាទាំងមូល ។

  • 0 0 Answers
  • 7 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

ចូរនិយាយពីប្រតិបត្តិការបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែររបស់សម្តេចនរោត្តម សីហនុ ។

  • 0

សម្តេចនរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំ ប្រតិបត្តិការឈ្មោះមហាសាមគ្គីមដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តបាត់បងរហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកងខេមរភូមិន្ទបានប្រយុទ្ធប្រកបកដោយវីរភាពស្នេហាជាតិកម្ទេចកងទ័ពវៀតមិញនៅសមរភូមិចុងក្រោយធ្វើឲ្យពួកកុំមុយនីស្តវៀតមិញបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ។

  • 0 0 Answers
  • 6 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើសន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃខែឆ្នាំណា ? មានប្រទេសតំណាងណាខ្លះចូលរួម ?

  • 0

សន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃ ២៦​ ខែមេសា ១៩៥៤ ដោយមានតំណាងប្រទេសចំនួន១៩ចូលរួមដូចជាអង់គ្លេស សូវៀត សហរដ្ឋអាមេរិច បារាំង ចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ។ រីឯប្រទេសតំណាងដែលចូលរួមដូចជា ប្រទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិច សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតមិញរាជាណាចក្រឡាវ​រាជាណាចក្រកម្ពុជានិងអំណាចបាវដាយវៀតណាម ។

  • 0 0 Answers
  • 7 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើសន្និសិទក្រុងសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចម្តេចខ្លះ ?

  • 0

សន្និសិទក្រុងសឺណែវ ឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • សកម្មភាពយោធាត្រូវបាននបញ្ចប់ទាំងស្រុងនៅលើទឹកដីខ្មែរចាប់ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ១៩៥៤ • ការដកកងទ័ពបរទេសចេញពីទឹកដីប្រទេសកម្ពុជាឲ្យអស់ក្នុងរយៈពេល៩០ថ្ងៃ • កម្លាំងកងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល៣០ថ្ងៃ • សេចក្តីប្រកាសរបស់រដ្ឋាភិបាល ធានាដល់អតតីតអ្នកចូលរួមក្នុងចលនាតស៊ូ ធានាសិទ្ធិពលរដ្ឋ ការពារជីវីតទ្រព្យសម្បត្តិ និងធានាដល់សិទ្ធិក្នុងការអនុវត្តន៍សេរីភាពនិងប្រជាធិបតេយ្យ • រាជរដ្ឋាភិបាលអះអាងចំពោះសេចក្តីសម្រេចខាងលើ « ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមរស់នៅក្នុងសហគមន៍តែមួយដោយមិនប្រកាន់ពូជសាសន៍ និងធានាដល់ការប្រសិទ្ធសេរីភាពរបស់ខ្លួនដូចដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ » ។ ថ្ងៃទី ១១ កញ្ញា ...

  • 0 0 Answers
  • 10 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើតាមកំណែតម្រង់ឆ្នាំ ១៨៨៤បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចម្តេច ?

  • 0

កំណែទម្រង់ឆ្នំា ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាណខេត្តដោយបារាំងផ្ទាល់ • ខេត្ត ៥៨ ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹមតែ ៨ខេត្តឲ្យស្ថិតនៅក្រោមអំនាចរ៉េស៊ីដង់បារាំង • រ៉េស៊ីដង់ស៊ុបពែរីយ័រ ធ្វើការការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។

  • 0 0 Answers
  • 7 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើតាមទម្រង់ឆ្នាំ ១៨៨៤ ក្នុងការបំពេញការងារដឹកនាំ តើរ៉េស៊ីដង់ស៊ុបពែរីយ័រមានក្រុមប្រឹក្សាមួយដែលមានសមាជិកប៉ុន្មានរូប ? ចូររៀបរាប់ពីសមាសភាពក្រុមប្រឹក្សានោះ ។

  • 0

តាមកំណែទម្រង់ឆ្នាំ ១៨៨៤ ក្នុងការបំពេញការងារដឹកនាំរ៉េស៊ីដង់ស៊ុនពែរីយ័រមានក្រុមប្រឹក្សាមួយដែលមានសមាជិក១២រូបគឺ៦រូបជាមន្រ្តីពាណិជ្ជកម្មបារាំងដែលតែងតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់ និងជនជាតិខ្មែរ៣នាក់ ចិនម្នាក់ ចាមម្នាក់ យួនម្នាក់ ដែលតែងតាំងដោយព្រះមហាក្សត្រដោយមានការអនុម័តយល់ព្រមពីរ៉េស៊ីដង់សេណេរ៉ាល់នៅកូសាំងស៊ីន ។

  • 0 0 Answers
  • 9 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនិងកំណែទម្រង់ឆ្នាំ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំណា ? ពួកគេទាមទារដូចម្តេច ?

  • 0

ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនិងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ១៨៨៥ ដោយពួកគេបានលើកបដាទាមទារឲ្យបារាំងប្រគល់អំនាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។

  • 0 0 Answers
  • 8 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

ហេតុអ្វីបានជាបារាំងសម្របសម្រួលជាមួយនិងមន្រ្តីរាជការខ្មែរដែលឈានទៅដល់កិច្ចព្រមព្រៀងងឆ្នាំ ១៨៨៦ ?

  • 0

បានជាបារាំងសម្របសម្រួលជាមួយនិងមន្រ្តីរាជការខ្មែរដែលឈានទៅដល់កិច្ចព្រមព្រៀងឆ្នាំ ១៨៨៦ ដោយសារបារាំងមិនចង់ឲ្យការបោះបោរដែលដឹកនាំដោយមន្រ្តីខ្មែរនេះប្រែក្លាយជាការបះបោរទាមទារឯករាជ្យ ។

  • 0 0 Answers
  • 10 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

ដើម្បីសម្រេចទិសដៅកំណែទម្រង់ឆ្នាំ ១៨៧៧ និងឆ្នាំ ១៨៨៤ តើបារាំងបានប្រើមធ្យោបាយថ្មីដូចម្តេច ?

  • 0

ដើម្បីសម្រេចទិសដៅកំណែទម្រង់ឆ្នំា១៨៧៧និងឆ្នាំ១៨៨៤បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទះគម្រោងការរបស់គេដូចជា៖ • អនុម័តច្បាប់ស្តីស្តីពីប្រាក់បៀវត្សរ៍មន្រ្តីរាជការដោយមន្រ្តីរាជការខ្មែរអាចទទួលបានប្រាក់វបៀវត្សរ៍ខ្ពស់ • មន្រ្តីរាជការខ្មែរត្រូវតែធ្វើការដោយភក្តីភាព និងអស់ពីសមត្ថភាព បើពុំដូច្នេះទេនិងត្រូវបាត់បង់ការងារ • បង្កើតសាលារដ្ឋបាលសម្រាប់មន្រ្តីរាជការខ្មែរ ដោយមន្រ្តីរាជការទាំងអស់ត្រូវឆ្លងកាត់សាលានេះ ។ មន្រ្តីរាជការខ្មែរដែលធ្លាប់តែជំទាស់តវ៉ាកំណែទម្រង់របស់បារាំងក៏ប្រែជាស្ងបស្ងាត់ទៅវិញ ។

  • 0 0 Answers
  • 10 Views
Answer
Bun Sophea
  • 0
Bun SopheaTeacher
Asked: March 30, 2022In: General Knowledge

តើលទ្ធផលនៃសេចក្តីសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំងមានអ្វីខ្លះ ?

  • 0

លទ្ធផលនៃសេចក្តីសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំង៖ • អនុញ្ញាឲ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំង ជាថ្នូរនិងលើកកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជរាំងនិងសេចក្តិត្រូវការសំខាន់ៗ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលបារាំង ។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្រ្តីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធសារខ្មែរ ។

  • 0 0 Answers
  • 10 Views
Answer

Sidebar

Add A New Post

Stats

  • Questions 10k
  • Answers 6k
  • Best Answers 5k
  • Users 40
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Dak Romnea
    Dak Romnea added an answer ប្រភេទកម្ពុជាបានតស៊ូយ៉ាងខ្លាំងដើម្បីកាត់បន្ថយការរើសអើងប្រឆាំងនិងនារីភេទដូចជាលើកកម្ពស់សិទ្ឋិនារីផ្តល់ការប្រឹក្សានូវសុខភាពផ្នែករាង្គកាយនិងផ្លូវចិត្ត ផ្តល់ការអប់រំទូលំទូលាយដល់នារីដូចជាជំនាញវិជ្ជាជីវៈ ផ្តល់សិទ្ឋិទទួលបានយុត្តិធម៌និងការងារត្រឹមត្រូវ ចៀសវាងការប្រើអំពើហិង្សានិងការរំលោភបំពានផ្សេងៗ។ March 29, 2026 at 12:52 pm
  • Dak Romnea
    Dak Romnea added an answer សិទ្ឋិស្រ្តីនិងកុមារនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ត្រូវបានរាជរដ្ឋាភិបាលលើកតម្កើងយ៉ាងដូចជា ត្រូវមានសិទ្ឋិស្មើភាពគ្នាទទួលបានការអប់រំ ត្រូវធានាបានលើសិទ្ឋិរស់រានមានជីវិត ទទួលបានសិទ្ឋិការអប់រំដោយស្មើភាព និងសិទ្ឋិចូលរួមក្នុងការអភិវឌ្ឍសង្គម។ ដោយសម្លឹងឃើញថាស្រ្តីនិងកុមារជាភេទងាយរងគ្រោះដូច្នេះទើបត្រូវបានបង្កើតច្បាប់មួយសម្រាប់ធ្វើការគាំពារចំពោះបុគ្គលណាដែលបានប្រព្រឹត្តទង្វើមិនល្អកើតឡើង។ March 29, 2026 at 12:51 pm
  • Dak Romnea
    Dak Romnea added an answer ច្បាប់សង្គមបានដើរតួនាទីសំខាន់ណាស់ក្នុងការអនុវត្តដូចជា ត្រូវដាក់ទោសចំពោះបុគ្គលណាដែលបានប្រមាទនិងរើសអើទៅលើស្រ្តីភេទ ឬធ្វើអំពើបៀតបៀនកេរិ៍្តខ្មាស់នារីភេទជាដើម។ March 29, 2026 at 12:50 pm

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow