មូលហេតុដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំគឺ ៖ អាណាចក្រភ្នំមានវិសាលភាពទឹកដីដ៏ធំធេង និងខ្លាំងពូកែត្រូវដួលរលំទៅវិញយ៉ាងណាណោចអាធ័ម ។ តាមការយល់ឃើញរបស់អ្នកប្រវត្តិប្រវិត្តិវិទូពីការដួលរលំ នេះមិនដូចគ្នាទេ ។ ចំពោះការយល់ឃើញមានដូចខាងក្រោម ៖ • កាលនោះនៅសតវត្សទី ៦ មានគ្រោះទឹកជំនន់យ៉ាងធំ បានលិចលង់អាណាចក្រភ្នំធ្វើឪ្យអ្នកស្រុកមិនអាចទ្រាំទ្ររស់នៅតំបន់លិចទឹក ( ...
vrean.com Latest Questions
ខេត្តព្រះវិហារ មានចំនួន ៧ស្រុក ៤៩ឃុំ ២០០ភូមិ ។
ភាសាវិទ្យាមានមែកធាងមានដូចតទៅ ៖ ក. សូរវិទ្យា ( Phonetice ) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីសូរសំឡេងរបស់ពាក្យ ។ ខ. សទ្ទវិទ្យា (Phonology ) គឺជាមុខវិទ្យាមួយដែលសិក្សាអំពីប្រព័ន្ធសូរសំឡេងនិងធាតុអរូបីកម្មនៃសូរសំឡេង ។ គ. ន័យវិទ្យា គឺជាការសិក្សាពីរូបរាងរបស់ពាក្យដែលប្រែប្រួលតៅតាមលិង្គ វចនៈ បុរិសៈ កាល និងមុខងាររបស់ពាក្យក្នុងល្បះ ។ ឃ. ងំពី. ...
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ ៖ • ការវាយតម្លៃប៉ាន់ប្រមាណ • ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង • ការកំណត់មុខសញ្ញា • គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព ។
រូបិយប័ណ្ណរួមអឺរ៉ុបមានឈ្មោះថា យូរ៉ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ នៅក្នុងសន្និសីទ ម៉ាស្ទ្រិច។
បញ្ញាមាន២ប្រភេទគឺៈ • បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងអាយុក្រោមពីរឆ្នាំ។ • បញ្ញាទ្រឹស្តីៈ ជាបញ្ញាដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ។
សង្គ្រាមស៊ីវិលបណ្តាលឲ្យខូចខាតដូចជា ៖ • បំផ្លាញកេរ្តិ៍ឈ្មោះជាតិខ្មែរនិងក្តីសុខរបស់រាស្រ្ត • ប្រជាជនព្រាត់ប្រាសគ្រួសារ • អសន្តិសុខ ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងអាយុជីវិតមនុស្ស សត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រគ្មានការងារ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឲ្យធ្វើទាហាន • រាស្រ្តខ្មែរ ១លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០%-៨០% បានបំផ្លាញ វាលស្រែសុទ្ធតែមីន បំផ្លាញរោងចក្រអស់៧៥%
មេដឹកនាំកំពូលៗនៅសិង្ហបុរីមាន ៖ • លី ក្វាន់យូ (ឆ្នាំ ១៩៥៩ ដល់១៩៩០) គាត់អាចបង្រួបបង្រួមអ្នកឯកទេសបញ្ញវន្តដែលមានទស្សនៈដូចគ្នាធ្វើការតស៊ូដើម្បីឯករាជ្យ ។ កេរ្តិ៍ឈ្មោះ លី ក្វាន់យូបានលេចត្រដែតឡើងកាន់តែខ្លាំងចាប់ពីឆ្នាំ ១៩៥៩ នៅពេលដែលគាត់ដឹកនាំរដ្ឋាភិបាល “រដ្ឋស្វ័យភាព” សិង្ហបុរី ធ្វើការអភិវឌ្ឍជាតិយ៉ាងសកម្មដើម្បីការរីកចម្រើននៃប្រទេស • លោក ហ្គោជុកតុង បានចូលកាន់កាប់តំណែងនាយករដ្ឋមន្ត្រីដែលជាតំណែងក្រុមដឹកនាំបក្សជំនាន់ទី២ ។ ការចូលកាន់អំណាចរបស់លោកបានប្រព្រឹត្តទៅដោយសន្សឹមៗ និងតាមគម្រោងច្បាស់លាស់ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងអំណាចដែលមានរួចហើយ ។ ...
ដើម្បីឲ្យមានសន្ដិភាពចាំបាច់ត្រូវមានកត្តាដូចជា ៖ • កត្តានយោបាយ ត្រូវមានរៀបចំប្រព័ន្ធនយោជន៍ឲ្យមានក្ខណៈរឹងមាំលើដែលប្រជាពលរដ្ឋនិងអ្នករស់នៅក្នុងសង្គមអាចទទួលយកបានគ្រប់គ្នា ។ • សេដ្ឋកិច្ច ត្រូវប្រឹងប្រែងឪ្យមានការផ្គត់ផ្គង់គ្រប់គ្តាន់ក្នុងប្រទេសរបស់ខ្លួនដោយពឹងពាក់ប្រទេសដទៃតិចតួចបំផុត ។ • ការទំនាក់ទំនង ត្រូវធ្វើការទំនាក់ទំនង់ឪ្យមានភាពស្អិតរមួតទាំងក្នុង និងក្រៅប្រទេស ។ • ត្រូវរៀបប្រទេសឪ្យមានទម្រង់ តាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
គោលការណ៍នានារបស់អាស៊ានមាន ៖ • គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និង អត្តសញ្ញាណរបស់ប្រជាជាតិទាំងអស ។ • សិទ្ធិរបស់របស់ប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងអតិ្ថភាពជាតិរបស់ខ្លួន ដោយគ្មានការជ្រៀងជ្រែករិទ្ធិង្សនាឬ បង្ខិតបង្ខំពីខាងក្រៅ • មិនជ្រៀតជ្រែតក្នុងកិច្ចការផ្ទៃក្នុង ប្រទេសណាមួយ • ដោះស្រាយទំនាស់ឬ ប្រើប្រាស់កំលាំង • ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងគ្នានឹងគ្នា ។