បានជានៅក្រោយអាណត្តិលោកវីលសុន សេដ្ឋកិច្ចអាមេរិកជួបនូវវិបត្តិ គឺបណ្តាលមកពីការបើកទូលាយឲ្យមានការប្រណាំងប្រជែងឩស្សាហកម្មពុំបានកម្រិតបរិមាណទំនិញ ។
vrean.com Latest Questions
សន្និសិទយ៉ាល់តាបាននិយាយពីបញ្ជាអាល្លឺម៉ង់ដូចជា ៖ • ប្រទេសអាល្លឺម៉ង់ត្រូវបែងចែកជាពីរគឺខាងលិច និងខាងកើត • អាល្លឺម៉ង់ខាងលិច និងក្រុងប៊ែរឡាំងខាងលិចត្រូវបែងចែកជា៣តំបន់ត្រួតត្រា • ចំណែកអាល្លឺម៉ង់ខាងកើតត្រូវត្រួតត្រាដោយសហភាពសូវៀត ។
របបប៉ុលពតដួលរលំដោយសារ ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុលពត : ពួកប៉ុលពតវៃធ្វើបាប បង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក សម្លាប់ចោល.. • វិសុទ្ធកម្ម : ពួកប៉ុលពតចម្រាញ់មនុស្សបដិវត្តន៍បរិសុទ្ធ ដូចនេះដើរចោទប្រកាន់ រួចសម្លាប់ចោលឲ្យតែសង្ស័យពួកវាសម្លាប់ • ធ្វើសង្គ្រាមជាមួយវៀតណាម : វៀតណាមមានប្រជាជនច្រើន អាវុធទំនើប ក្បួនប្រយុទ្ធខ្លាំង ពួកប៉ុលពតប្រជាជនតិច អាវុធអត់ យុទ្ធសាស្រ្តខ្សោយ ។
ឡាសែលសាំងក្លូ គឺជាកិច្ចព្រមព្រៀងរវាងអាមេរិកនឹងយួនខាងជើងដែលបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៧៣ ដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម ។
កិច្ចព្រមព្រៀងបារាំងខ្មែរឆ្នាំ ១៩៤៩ មានអត្ថន័យថាព្រះរាជាណាចក្រកម្ពុជារដ្ឋរាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង ។
រៀបរាប់ពីទីស្ថានភាពភូមិសាស្រ្តរបស់ប្រទេសអ៊ីតាលី ៖ • ស្ថិតនៅអឺរ៉ុបប៉ែកខាងត្បូង មានផ្ទៃក្រលា ៣០១ ២៣០ គីឡូម៉ែត្រការេ • ប្រជាជន ៥៨ លាននាក់ • លាតសន្ធឹងពីជើងទៅត្បូងសំបូរទៅដោយភ្នំ ខ្ពង់រាប និងវាលទំនាបចំនួន ២/៣ នៃផ្ទៃប្រទេស • មានកោះពីរសំខាន់គី កោះស៊ីស៊ីល និងកោះសាដែង ស្ថិតក្នុងលំហសមុទ្រមេនីទែវ៉ានេ • សំបូរទៅដោយទីក្រុងបុរាណដែលល្បីល្បាញក្នុងពិភពលោក ។
កត្តាដែលនាំឱ្យមានការបង្កើតថ្មីមានដូចជា៖ • ចៃដន្យ ដែលមិនបានព្រាង ឬទាយទុកមុន • ភាគនៃទេពកោសល្ប ជានិស្ស័យនៃចិត្តពីធម្មជាតិមក • ពុទ្ធិពីរបកគំហើញចុងក្រោយទាំងឡាយនៃវិទ្យាសាស្ត្រ • តម្រូវការចាំបាច់នៃសមូហភាព • ទំនោរផ្នែកជីវសាស្ត្រ។
សេចក្តីប្រាថ្នា មានកំណើតពីតម្រូវការរបស់មនុស្ស។ សេចក្តីប្រាថ្នានេះ សំដៅទៅរកគោលបំណងមួយដ៏ជាក់លាក់ លទ្ធផលបំពេញសេចក្តីត្រូវការ ឬកម្មវត្ថុណាមួយដ៏ពិតប្រាកដដែលមនុស្សស្វែងរក ឬចង់បង្កើតឱ្យមានឡើង។
ទំនួលខុសត្រូវផ្នែកសង្គម និងទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នា៖ • ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬនៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទោលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្មពោល គឺទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។ • ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និងសីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជាឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។
មង្គល៣៨ប្រការមាន៖ ១-កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ២-កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិត ៣-កិរិយាបូជាដល់បុគ្កដែលគួរឱ្យបូជា ៤-កិរិយានូវក្នុងប្រទេសមួយដ៏សមគួរ ៥-ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ៦-កិរិយាតំកល់ខ្លួនដោយប្រពៃ ៧-ភាវៈនៃការបានស្តាប់បានរៀនចំណេះជាច្រើន ៨-សេចក្តីឈ្លាសក្នុងសិល្ប៍សាស្ត្រវិជ្ជាការទាំងពួង ៩-វិន័យដែលបុគ្គលសិក្សាដោយប្រពៃ ១០-វាចាដែលបុគ្គលពោលត្រឹមត្រូវ ១១ និង ១២-ការបម្រើមាតា និងបិតា ១៣-សេចក្តីសង្គ្រោះចំពោះបុត្រនិងភរិយា ១៤-ការងារទាំងឡាយដែលមិនច្របូកច្របល់ ១៥-កិរិយាបរិច្ចាគទាន ១៦-កិរិយាប្រព្រឹត្តនូវធម៌ ១៧-សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ ១៨-ការងារទាំងឡាយដែលមិនមានទោស ១៩-កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀចាកបាប ២០-សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ២១-សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយជានង្គលដ៏ឧត្តមមួយ ២២-សេចក្តីគោរពចំពោះបុគ្គលដែលគួរឱ្យគោរព