ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកង រូមមាន២ផ្នែកគឺៈ មជ្ឃមណ្ឌលប្រសាទ និង បរិមណ្ឌលប្រសាទ • មជ្ឃមណ្ឌលប្រសាទៈ មានខួរក្បាល និង ខួរឆ្អឹងខ្នង • បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និង ផ្លូវប្រសាទចលករ។
vrean.com Latest Questions
មានតែការធ្វើការតេស្តឈាមតាមក្បួរវេជ្ជសាស្ត្រត្រឹមត្រូវតែមួយគត់ដែលអាច ឲ្យអ្នកដឹងថាខ្លួនអ្នកមានឬគ្មានផ្ទុកមេរោគអេដស៍។
រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មានៅក្នុងតំបន់មួយចំនួនដូចជាៈ • បាសាល់ នៅកំពង់ចាម និងស្នួល (ខេត្តក្រចេះ) • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ • ក្វាត នៅតាកែវនិងកែប • ម៉ាប នៅស្ទឹងត្រែង។
កូនមានភារកិច្ចក្នុងការបម្រើនិងថែទាំឪពុកម្តាយ ដូចជាស្រលាញ់ និងគោលលោកទាំងពីរជាពិសេសការផ្គត់ផ្គង់តាមសេចក្តីត្រូវការរបស់លោកទាំងពីរ ។ ឩទាហរណ៍ នៅពេលមានការងារធ្វើកូនត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយ ។
ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។
ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជនជាពិសេស កុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។
ដីចែកជា ៤ស្រទាប់គឺៈ • ស្រទាប់ O : គឺស្រទាប់លើដែលជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។ សំណល់រុក្ខជាតិរួម…
ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម ៖ • សហពទ្ធ័ណាមួយស្លាប់ • មានសេចក្តីសម្រេចរំលោយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ • សហពទ្ធ័ណាម្នាក់បាត់ខ្លួនហួសពីឆ្នាំដោយគ្មានដំណឹងអ្វីសោះមិនដឹងថាស្លាប់ ឬរស់ ។
ប្រភេទការបំពុលមាន • ការបំពុលខ្យល់ • បំពុលទឹក • បំពុលដី ។
រូបភាព ជាលំនឹកគិតនៃចិត្តទៅរកវត្ថុមួយដែលសរីរាង្គឥន្ទ្រីយារម្មណ៍មិនបានជួបប្រទះក្នុងបច្ចុប្បន្ន។