សិទ្ធិវប្បធម៌ ជាសិទ្ធិដែលផ្តល់ដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ អក្សរសាស្ត្រ និងច្បាប់ទម្លាប់ផ្សេងៗ ។
vrean.com Latest Questions
ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមធ្វើឡើងជារួម បើពិធីតូចកូនកំលោះក្រមុំចំនួនពី៣ទៅ១០គូ ហើយពិធីធំមានពី៣០ ទៅ៥០គូ ឬរហូតដល់ជាង១០០គូ ត្រូវរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជន យុវនារីមិនអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនទេគឺអង្គការជាអ្នករៀបចំឪ្យ។ បើនរណាជំទាល់គឺត្រូវទទួលទណ្ឌកម្ម ដោយធ្វើការជាទម្ងន់ឬសម្លាប់ចោល។ ថ្ងៃរៀបការបុរស នារីត្រូវឈរជាពីររជ្ជតាមគួរបែរមុខរកគ្នា។ បន្ទាប់មកប្រធានភូមិបញ្ជាឪ្យគូទាំងនោះចាប់ដៃគ្នា ហើយធ្វើការបេជ្ញាចិត្តថាបម្រើអង្គការអស់មួយជីវិត។ បន្ទាប់ពីបញ្ចប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឪ្យរស់នៅជាមួយគ្នា តែពីរ បីថ្ងៃប៉ុណ្ណោះបន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានរៀងៗខ្លួន។
កំណែទម្រង់ពេរ៉េស្គ្រូយតាមានផលប៉ះពាល់ដល់ប្រទេសអឺរ៉ុបខាងកើតគឺ • សហភាពសូវៀតត្រូវដួលរលំ • រដ្ឋមួយចំនួនបានទទួលឯករាជ្យ • រដ្ឋមួយចំនួនក្លាយជាសមាជិកបក្ស អូតង់ • អង្គការកូមេកុងត្រូវបានបញ្ចប់ • បក្សសម្ព័ន្ធយោធា វ៉ាសូវី ត្រូវរលាយ។
ស្រ្ដីកម្ពុជាត្រូវបានអនុញ្ញាតឪ្យមានសិទ្ធិបោះឆ្នោតដំបូងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៥៨។
ឈ្មោះព្រះនាង “ លីវយី “ ។
ព្រះហិររក្សាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណាព្រះបាទអង្គអេង៖ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង “វាំងស្បែក”(ពញាលី)។
ប្រទេសដែលបានចូលជាសមាជិកអាស៊ានជាបន្ដបន្ទាប់មកទៀតមាន៖ • ប្រទេសព្រុយនេសមាជិកទី៦ចូលថ្ងៃទី០៨ខែមករាឆ្នាំ១៩៨៤។ • ប្រទេស វៀតណាម សមាជិកទី៧ ចូលថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ១៩៩៥។ • ប្រទេស ឡាវ សមាជិកទី៨ ចូលថ្ងៃទី២៤ ...
ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា៖ • ប្រទេសនេះសម្បូរធនធានរ៉ែយកតម្លៃនៅតំបន់រូ • មានកម្មករជំនាញៗយកតម្លៃថោក • ការបើកទីផ្សារអឺរ៉ុបដើម្បីទទួកយកទំនិញអាឡឺម៉ង • ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។
ក្រុមខ្មេរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅវេលាម៉ោង៩និង៣០នាទី ហើយរៀបចំពីធីចូលឆ្នាំខ្មែរនៅកម្ពុជា។
ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាក្នុងរបបប៉ុល ពតជួយប្រទះបញ្ហា៖ • គ្មានសិទ្ធសេរីភាព • ធ្វើពលកម្មហួសកម្លាំង ហូបមិនគ្រប់គ្រាន់ គ្មានជម្រក គ្មានសម្លៀកបំពាក់ • ទារុណកម្មកាប់សម្លាប់ដោយគ្មានការជំនុំជំរះ។