vrean.com Latest Questions
បានជាខ្មែរត្រូវចេះវប្បធម៌ខ្មែរពីព្រោះ វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះ សម្រាប់ជនជាតិខ្មែរ និងសង្គមខ្មែរ ។ មនុស្សខ្មែរត្រូវយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អត្រូវបានគេទទួលស្គាល់ គេចូលចិត្តតាំងពីបុរាណ ។ កូនខ្មែរត្រូវតែបណ្តុះមនោសញ្ចេតនា ស្រឡាញ់ការពារវប្បធម៌ខ្លួនដោយជួយផ្សព្វផ្សាយ ពង្រឹក និងពង្រឹងបន្ថែមទៀត ។
គោលបំណងរួមនៃសាសនាទាំងអស់មានដូចជា៖ • លុបបំបាត់រាលអំពើអាក្រក់ • ពង្រីករាល់អំពើល្អ អំពើប្រកបដោយកុសល • ស្វែងរកសុខសន្តិភាពជួនមនុស្សជាតិ • រំដោះមនុស្សឱ្យចាកផុកពិទុក្ខសោក
ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយម មានឈ្មោះថា វណ្ណ ម៉ូលីវណ្ណ។
ព្រះរាជាដែលបានពឹងបារាំងឪ្យមកធ្វើជាអាណាព្យាបាលលើខ្មែរ គឺព្រះបាទ អង្គឌួងដើម្បីជួយការងពារទឹកដីខ្មែរ។
ព្រំដែនថ្មី គឺការប្រយុទ្ធប្រឆាំងនិងភាពក្រីក្រ ប្រឆាំងនិងការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាវផ្នែកវីទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលជាវិបត្តិ បន្សល់ពីប្រធានាធិបតីអាណត្តិមុន ។ ព្រំដែនថ្មីមានទិសដៅដូចជា ៖ • ពង្រឹងកិត្យានុភាពអាមេរិកវិញ • ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច • ធ្វើឲ្យមានតុល្យភាពតម្លៃប្រាក់ដុល្លា • លុបបំបាត់អតិផរណាប្រចាំឆ្នាំ • កាត់បន្ថយអត្រាអ្នកឥតការងារធ្វើ…។
ដើម្បីជ្រើសរើសមុខរបរ ឬការងារមួយសម្រាប់អនាគត យើងគប្បីពិចារណាលើលក្ខខណ្ឌដូចខាងក្រោម ៖ • សមត្ថភាពវិជ្ជាជីវៈ ដោយត្រូវយល់ ស្កាល់ពីសមត្ថភាពជំនាញឯកទេសរបស់ខ្លួនឲ្យបានច្បាស់ ជាមុនសិននិង ត្រូវប្រាកដក្នុងខ្លួនថានិងអាចធ្វើអ្វីបានខ្លះ មានពិសោធន៍លកម្រិតណាក្នុងមុខជំនាញព្រោះ បើការងារមិនត្រូវមុខជំនាញវានិងនាំទៅរកការបរាជ័យពុំរីកចម្រើនឡើយ • ឧបនិស្ស័យ ឬចំណង់ចំណូលចិត្ត : ដោយត្រូវពិចារណាលើចំណង់ចំណូលចិត្តពីកំណើតផ្ទាល់ខ្លួន ព្រោះថាអ្វីដេលចង់គឺ យើងមានលទ្ធភាព តែអ្វីដែល យើងមិនចង់គឺពុំអាចមានសមត្ថភាពធ្វើវាបានឡើយជាពិសេរសពិចារណាថា តើជំនាញមុខរបរ ឬការងារដែលយើងជ្រើសរើសយកនោះស្របនិងឧបនិស្ស័យរបស់យើងឬទេ • ប្រភពធនធាន: ត្រូវប៉ាន់ប្រម៉ានពីប្រភពធនធានដែលខ្លួនមានជាមួយនិងមុខវិជ្ចាជីវៈ មុខរបរដែលយើងបម្រុងជ្រើសរើស ...
ដើម្បីពង្រីកតួនាទីជាមហាអំណាចតើបារាំងបានធ្វើដូចតទៅ សាកល្បងអាវុធបរាមណូ នៅលើកោះ មូរ៉ូធាទោះបីជាមានការហាមឃាត់ និងមានការជំទាស់ពីប្រទេសមួយចំនួនក៏ដោយ។
ច្បាប់មានអំណាចនៅលើប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងរដ្ឋទាំងអស់ស្មើៗគ្នា។