សហករណ៍របស់ខ្មែរក្រហមមានន័យថាប្រជាជនរស់នៅរួមធ្វើការរួម ហូបរួមនិងចែករំលែកការកំសាន្ដជាសមូហភាព។
vrean.com Latest Questions
ពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីពីរគឺ “ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី” ៖ • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ គឺជាប្រជាជននៅរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុំមុយនីសកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជននេះចែកជាពីរទៀតគឺ ប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។ • ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺជាប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺប្រជាជនភៀសសឹកមកជនបទគេចពីសង្រ្គាម។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេ ព្រោះគេចាត់ទុកថាពួក ១៧ ...
ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមធ្វើឡើងជារួម បើពិធីតូចកូនកំលោះក្រមុំចំនួនពី៣ទៅ១០គូ ហើយពិធីធំមានពី៣០ ទៅ៥០គូ ឬរហូតដល់ជាង១០០គូ ត្រូវរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជន យុវនារីមិនអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនទេគឺអង្គការជាអ្នករៀបចំឪ្យ។ បើនរណាជំទាល់គឺត្រូវទទួលទណ្ឌកម្ម ដោយធ្វើការជាទម្ងន់ឬសម្លាប់ចោល។ ថ្ងៃរៀបការបុរស នារីត្រូវឈរជាពីររជ្ជតាមគួរបែរមុខរកគ្នា។ បន្ទាប់មកប្រធានភូមិបញ្ជាឪ្យគូទាំងនោះចាប់ដៃគ្នា ហើយធ្វើការបេជ្ញាចិត្តថាបម្រើអង្គការអស់មួយជីវិត។ បន្ទាប់ពីបញ្ចប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឪ្យរស់នៅជាមួយគ្នា តែពីរ បីថ្ងៃប៉ុណ្ណោះបន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានរៀងៗខ្លួន។
ការអប់រំទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺជាបណ្ដុះស្មារតីកុមារឪ្យមានឆន្ទៈដាច់ខាតនិងជឿជាក់លើអង្គការតែមួយគត់។ កម្មភិបាលខ្មែរក្រហមអប់រំកុមារឪ្យស៊ើបការណ៍ពីឪពុកម្ដាយរបស់ខ្លួនពេលខ្លះកុមារទាំងនោះហ៊ានទាំងសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនដោយចោទថាខ្លាំង។ តាមរយៈប្រព័ន្ធអប់រំដ៏មហាគ្រោះថ្នាក់ទាំងទ្រឹស្ដីនិងការអនុវត្តដែលគេទទួលបានកុមារទាំងឡាយជឿជាក់ដាច់ខាតនិងគោរពតាមបញ្ជាររបស់អង្គការយ៉ាងម៉ឺងម៉ាត់បំផុត។
ប្រជាជនត្រូវបានបង្ខំឪ្យធ្វើការច្រើនជាងដប់ពីរម៉ោងក្នុងមួយថ្ងៃ ៧ថ្លៃក្នុងមួយសបា្ដហ៍ ដោយគ្មានពេលសម្រាក និងទទួលទានរបបអាហារតិចតួចបំផុត ពេលខ្លះប្រជាជនធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់។ ពេលខ្លះគេអុជភ្លើងបំភ្លឺដើម្បីធ្វើការបន្ដ រហូតទៀបភ្លឺ។ ប្រជាជនគ្រប់រូបមានការងារធ្វើទាំងអស់គ្នា។
បានជា ប៉ុល ពត ធ្វើវិសុទ្ធកម្មដោយសារនៅចុងឆ្នាំ ១៩៧៧ បន្ទាប់ពីប៉ុល ពត មកពីចិនទ័ពវៀតណាមបាន វាយចូលភូមិភាគបូព៌ា។ នៅពេលដកទ័ពទៅវិញបានកៀរយកប្រជាជនស៊ីវិលខ្មែរមួយចំនួនទៅជាមួយផង ដែលធ្វើឪ្យ ប៉ុល ពត ចាប់ផ្ដើមសង្ស័យអ្នកនៅតំបន់នោះហើយឈានដល់ការចាប់ខ្លួន និងសម្គាល់មនុស្សកាន់តែច្រើនឡើងៗដោយចោទថាក្បាលយួនខ្លួនខ្មែរ ឬ ពួកគិញយួន ពួកសេ អឺ អា របស់អាមេរិច ឬពួកកាហ្សេបេ របស់សូវៀត។
នៅទូទាំងប្រទេសកម្ពុជាមានគុត(មន្ទីរសន្ដិសុខ)ចំនួនជិត ២០០កន្លែង។ មន្ទីរសន្ដិសុខនៅពេលនោះត្រូវរៀបចំឡើងជាប្រាថ្នាគឺ ថ្នាក់តំបន់ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិភាគ និងមន្ទីរសន្ដិសុខមជ្ឈិម។
ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖ សត្រូវខាងក្នុង • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ • ក្រុមជនជាតិភាគតិច • ជនជាតិភាគតិចតំបន់ភ្នំ • ជនជាតិភាគឥស្លាម • ជនជាតិភាគតិចវៀតណាម • ជនជាតិភាគតិចចិន • បញ្ញាវន្ដ • ជនក្បត់ដទៃទៀត សត្រូវខាងក្រៅ • រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។
មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញាយ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែលមួយម៉ឺនបួនពាន់នាក់ (១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។
សញ្ញាជាតិតាមមាត្រទី១៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿន លឿនរោងចក្រនិមិត្តរូបនៃឧស្សាហកម្ម មានកម្រកួរស្រែរាងស្នែង ក្របីព័ទ្ធពីក្រៅហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។