នយោបាយការបរទេសរបស់លោក កាទ័រ ៖ • លើកទឹកចិត្តដល់ការគោរពសសិទ្ធិភាពរវាងអេស៊ីប និងអ៊ីស្រាលអែល (កិច្ចព្រមព្រៀងកំដារីត) នយោបាយការបរទេសរបស់លោក រីគែន ៖ • គាំទ្រចលនាមិនមែនកុំមុយនីស • អនុវត្តន៍នយោបាយម៉ឹងម៉ាក់ចំពោះសហភាពសូវៀត • ប្រកាសសង្គ្រាមផ្កាយ ប្រធានាធិបតីរីគែន បានធ្វើឲ្យសហរដ្ឋអាមេរិកមានប្រៀបលើសហភាពសូវៀត ។បានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសញ្វវុធបានព្រោះ ៖ • បញ្ហាសេដ្ឋកិច្ច • បញ្ហាក្នុងតំបន់ • ចំណាយប្រាក់ច្រើនពេក ។
vrean.com Latest Questions
អាវុធប្រភេទលះដែលគេចាត់ទុកថាជាអាវុធប្រល័យលោក រួមមានអាវុធណឺត្រុងអាវុធ គីមីនិង អាវុធជីវសាស្រ្ដ ដែលមានលទ្ធភាពកម្ចេចភាវរស់ទាំងអស់នៅលើពីភពផែនដីយ៉ាងងាយ ។
ព្រះបាទអង្គដួងគឺជាបុត្ររបស់ព្រះបាទ អង្គអេង ។
បញ្ហាដែលពិភពលោកកំពុងតែមានការយកចិត្តទុកដាក់ខ្លាំងសព្វថ្ងៃ គឺមហន្ដរាយនៃបរិស្ថាន ។
នៅក្នុងអាណត្តិ លោកប្រធានាបតី ដឺហ្គោលបារាំងអនុវត្តនយោបាយដូចជា ៖ • គាំទ្រចលនារើបម្រាល់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីមបអាព្រិកដូចជាបញ្ហាអាល់សេរីលោកដឺហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលទីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។ • ប្រឆាំងសមាជិកភាពរបស់ប្រទេសអង់គ្លេសជាប្រទេសនៅក្នុងងទីផ្សាររួមអឺរ៉ុបដោយបានចាត់ទុកជំទាស់នឹងអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនចូលរួមជាសមាជិកនៃអង្គការនេះ ។
បានជាសង្គមអាឡឺម៉ង់ខាងកើតមានការរីកចម្រើនព្រោះ ៖ • ជាប្រទេសនាំចេញសំខាន់ជាងគេនៅលើទីផ្សាររួមអឺរ៉ុបខាងកើត ហៅកាត់ថា កូមេកុង • មូលដ្ឋានគ្រឺះឧស្សាហកម្មអាឡឺម៉ង់ខាងកើតមានធ្យូងថ្មច្រើនជាងគេហើយនៅក្នុងរណ្ដៅរាក់ទៀតផង • វិស័យកសិកម្មប្រទេសនេះមានការរីកចំរើន ដោយមានការបែងចែកដីដុះតាមប្រភេទ ពោលគឺកសិកម្ម មានលក្ខណៈប្រពលវប្បកម្ម ដោយប្រើថ្នាំគីមីប្រើលើសលុប • ធានាបាននូវសិទ្ធិបុរសស្ត្រីមានសិទ្ធិស្មើគ្នា • ធានាបាននូវការព្យាបាលជំងឺប្រជាជនត្រូវធ្វើឡើងដោយឥតគិតថ្លៃ • មានការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអប់រំ ។
ការធ្វើជាតូបនីយកម្ម ពាណិជ្ជកម្មក្រៅប្រទេសបានជម្រុញឪ្យមានបញ្ហាមួយចំនួនកើតមានឡើងដូចជា ៖ • មានពាណិជ្ជកម្មលួចលាក់ ជាមួយពួកបះបោរកុំមុយនីសនៅឯវៀតណាម ។ • ការលួចរត់ពន្ធស្រូវដោយលួចលាក់ លក់ឪ្យកងកម្លាំងកុំមុយនីស្ដយួន • រដ្ឋាភិបាលបានបាត់បងប្រាក់ចំណូលពន្ធលើការនាំចេញ • ពាណិជ្ជកម្មក្រៅប្រទេសជួបការរអាក់អួល ។
ក្រោយពេលចូលកាន់កាប់ទីក្រុងភ្នំពេញខ្មែរក្រហម បានចេញគោលការណ៍របស់ខ្លួន ៨ចំណុចគឺ៖ • ជម្លៀសប្រជាជនឪ្យចេញពីក្រុងភ្នំពេញទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយប័ណ្ណ • ផ្សឹកលោកសង្ឈក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ ហើយឪ្យទៅធ្វើស្រែចំការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំរបស់របបលន់ នល់ • បង្កើតសហករណ៍កំរិតខ្ពស់ទូទាំងប្រទេស • បណ្ដោយជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម។
ប្រៀបធៀបតួនាទីសភានៃសាធារណរដ្ឋទី៤ និងសាធារណរដ្ឋទី៥ នៃប្រទេសបារាំង។ ភាពដូចគ្នា • សភាត្រួតពិនិត្យការងាររដ្ឋាភិបាល • សភាមានសិទ្ធិរំលាយរដ្ឋាភិបាល • សភាមានអាណត្តិ៥ឆ្នាំ ភាពខុសគ្នា សាធារណរដ្ឋទី៤៖ • សភាជ្រើសរើសនាយករដ្ឋមន្ដ្រី • សភាជ្រើសតាំងប្រធានធីបតី • សភាជ្រើសតាំងប្រធានាធីបតី • គ្មានស្ថាប័ណព្រឹទ្ធសភា • សភាមានអំណាចទូលំទូលាយ សាធារណរដ្ឋទី៥៖ • ប្រធានាធិបបតីរើសនាយករដ្ឋមន្ដ្រី • ប្រធានាធិបតីជ្រើសរើសដោយការបោះឆ្នោត • មានព្រឹទ្ធសភា • ប្រធានាបតីមានអំណាចទូលំទូលាយ។
ប្រទេសថៃបានលលើកទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤ ។