មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។
vrean.com Latest Questions
សាធារណៈរដ្ឋអ៊ីតាលីត្រូវបាននបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្ដូររបបមកជាសាធារណៈរដ្ឋ ប្រទេសនេះពីមុនប្រកាន់យករបបរាជានិយម ។
ហេតុដែលត្រូវចាំបាច់ស្វែងរកការគាំទ្រដើម្បីធ្វើឲ្យមានៈ • ការផ្លាស់ប្តូរឥរិយាបថ ឬកែលម្អ • ការចូលរួមគាំទ្រ និងសហការ • យុទ្ធសាស្រ្តយកប្រៀបលើការប្រឈម ឬប្រឆាំងតវ៉ា។
អ្នកដែលបានឡើងកាន់អំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ ។
ដើម្បីឲ្យអត្តសញ្ញាណជាតិបានគង់វង្សត្រូវធ្វើដូចជា៖ • ការពារវប្បធម៌របស់ខ្លួនក្នុងនោះរួមមាន ភាសាអក្សរសិល្ប៍ ទំនៀមទម្លាប់ប្រពៃណី • ពង្រឹងបន្ថែមនូវវប្បធម៌ជាតិ ឲ្យបានរឹងមាំ • ផ្សព្វផ្សាយឲ្យកូនចៅជំនាន់ក្រោយបានយល់ ដឹងព្រមទាំងផ្សព្វផ្សាយទៅបរទេស ដើម្បីពង្រឹក និងឲ្យគេបានស្គាល់ • ទប់ស្កាត់ការហូរចូលនូវវប្បធម៌របស់បរទេស ដែលមានភាពពាលាអាវ៉ាសែ • មានមនសិការចំពោះជាតិមាតុភូមិខ្លួន • ចេះឲ្យតម្លៃជាតិសាស្រ្តខ្លួន ។
សហព័ន្ធ ឬសមាគមនៃរដ្ឋេឯករាជ្យ មានន័យថាប្រទេសរុស្សី បញ្ចូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹង អ៊ុយក្រែន បេឡារូស និងរដ្ឋឯករាជ្យមួយចំនួនទៀត ។
ភាពអត់ការងារធ្វើ និងគ្រោះបាត់អាជីពបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖ • បដិវត្តន៍វិទ្យាសាស្រ្ត បច្ចេកទេស បច្ចេកទេសវិទ្យាសាស្រ្តទំនើបត្រូវបានយកមកប្រើជំនួសបច្ចេកទេសសិប្បកម្មដែលទាមទារអ្នកមានសមត្ថភាព ខ្ពស់និងកាត់បន្ថយចំនួនមនុស្ស ។ • សមត្ថភាពមានកម្រិតរបស់មនុស្ស ជំនាញឯកទេសទេពកោសល្យ របស់ស្ថិតក្នុងមួយកំណត់មិនឆ្លើយតប និងបច្ចេកវិទ្យាទំនើប រកការងារមិនបានធ្វើ • អ្នកមានសមត្ថភាពការងារខ្ពស់លើសតម្រូវការ • ការកាត់បន្ថយបុគ្គលិកនិយោជិក • ការក្ស័យធនរបស់សហគ្រាស។
ស្ថេរភាពសន្ដិសុខភាព ត្រូវបានគំរាមកំហែងដោយសារសកម្មភាពឧក្រិដ្ឋកម្មហើយវាបានបំផ្លាញទៅដល់សម្ភារៈរបស់ ប្រជាជន និងបានភ័យខ្លាច យ៉ាងខ្លាំងជាមួយនឹងការបាត់បង់ជីវិត ។
ប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ៤ដងរួចមកហើយគឺ នៅឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និងឆ្នាំ ២០០៨ ។ ហើយអាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមក្នុងការប្រកួតប្រជែងយកសម្លេងគាំទ្រគឺ ៖ • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ • គណបក្សហ៊្វុនស៊ីនប៉ិច • គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ • គណបក្សប្រជាជនកម្ពុជា • គណបក្សសង្គ្រោះជាតិ • គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
មូលហេតុ បានជាឥណ្ឌាចូលមករស់នៅស្រុកខ្មែរពីព្រោះ៖ ក. ផ្សព្វផ្សាយសាសនា ចាប់ពីឆ្នាំ ៤០០ – ៣០០ ឆ្នាំមុនគ.សព្រះចៅអធិរាជឥណ្ឌានៃរាជវង្ដមោក្ស ព្រះនាមព្រះបាទអសោកបានបញ្ចូលប្រតិភូខាងព្រាហ្មណ៍សាសនា និងពុទ្ធសាសនាឲ្យមកផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍ពិសេសនៅនគរភ្នំ ។ ខ. ការធ្វើជំនួញ ...