សេចក្តីសុខទាំង ៥ យ៉ាងនោះគឺៈ • សេចក្តីសុខ ព្រោះមានទ្រព្យ • សេចក្តីសុខ ព្រោះមានប្រើប្រាស់ទ្រព្យ • សេចក្តីសុខ ព្រោះពុំមានបំណុល • សេចក្តីសុខ ព្រោះមិនមានទោល • សេចក្តីសុខ ព្រោះគ្មានសង្គ្រាម។
vrean.com Latest Questions
ភាពខុសគ្នា រវាងអារម្មណ៍របស់មនុស្សប្រុសនិងស្រ្ដី គឺជាការខុសគ្នាដូចជាអារម្មណ៍គឺជាបញ្ចេញប្រតិកម្មខាងអារម្មណ៍ដូចជា ៖ • ស្រី្ដភាគច្រើនបញ្ចេញអារម្មណ៍មកក្រៅច្រើនជាងមនុស្សប្រុស • ស្រី្ដមានបទពិសោធន៍ខាងអារម្មណ៍ខ្លាំងក្លា ហើយបង្ហាញទាំងអារម្មណ៍វិជ្ជមាននិងអវិជ្ជមានច្រើនជាងមនុស្សប្រុស • មានពេលខ្លះមនុស្សស្រី្ដពេលខឹងមិនសម្ដែងអារម្មណ៍ចេញមកក្រៅ • បុរសត្រូវបានបង្រៀនឲ្យមានភាពក្លាហាន និង ហានប្រឈម • ស្ត្រីត្រូវបានគេរំពឹងថាគេបញ្ចេញអារម្មណ៍វិជ្ជមានឪ្យបានច្រើននៅពេលនៅកន្លែងការងារ ដោយបង្ហាញការស្នាមញញឹមច្រើនជាងមនុស្សប្រុស ។
ដូចម្តេចដែលហៅថាឧបមារូបារម្មណ៍ គឺជារូបារម្មណ៌ដែលអ្នកនិពន្វបង្កើតឡើងដើម្បីធ្វើការប្រៀបធៀបអ្វីមួយទៅនិងអ្វីមួយផ្សេងទៀត ដោយប្រើពាក្យបច្ច័យ។ឧបមានរូបារម្មណ៌មានច្រើននៅក្នុងអត្ថបទកំណាព្យ និងប្រលោមលោក ។ ឧទាហរណ៍៖ • វង់ភក្ត្ររបស់អូនមូលក្រឡង់ ប្រៀបបានទៅនឹងព្រះចន្ទ្រពេញបូរមី ។ • ដំណើររបស់នាងទន់ល្វតល្វន់ វិស័យប្រៀបបាននាងអប្សរា។ • រាងរបស់គាត់សង្ហាតែមុខ ប្រៀបមិនខុសពីស្វា • ទឹកភ្នែករបស់នាងហូរ បីដូច ទឹកភ្លៀង រលឹមតក់ៗ។ • វាចារបស់នាងមុតស្រួច ប្រៀបដូចមុខកាំបិតដែលទៀបនឹងសំលៀង ។
ប្រទេសឡាវ ប្រទេសថៃ និងប្រទេសវៀតណាម
សង្គ្រាមត្រជាក់កើតឡើងនៅឆ្នាំ១៩៤៥ និងបញ្ចប់នៅឆ្នាំ១៩៩១ ។
ភេទ សំដៅលើភាពខុសគ្នាផ្នែកជីវសាស្ត្រ ដែលបានកំណត់រវាង បុរស និងស្រ្តីជាទូទៅ ។ ពាក្យ “ភេទ” ត្រូវបានប្រើប្រាស់ នៅពេលណាចង់សំដៅទៅលើបុរស និងស្រ្តី ដែលមានសរីរាង្គកាយផ្សេងពីគ្នាតាមលក្ខណៈរូបសាស្រ្ត ។
ក. តាមមាត្រា៣ ឯកពន្ធភាព ជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្រ្តីមានប្តីតែមួយ ។ ខ. មានប្រយោជន៍ ៖ • ធ្វើឱ្យប្តីប្រពន្ធមានភាពកក់ក្តៅ មានជំនឿចិត្តលើគ្នាទៅវិញទៅមក • ធ្វើឱ្យប្តីប្រពន្ធមានភាពលក្ខណៈពេញលេញក្នុងផ្លូវច្បាប់ • រក្សាបាននូវវប្បធម៌ប្តីមួយ ដែលជាវប្បធម៌ខ្មែរ • រក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាពសង្គម • កាត់បន្ថយភាពក្រីក្រ ភាពមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធ • ធ្វើឱ្យប្តីប្រពន្ធមានតម្លៃ និងសមធម៌ • ការពារបាននូវសេចក្តីថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុភមង្គលក្នុងគ្រួសារ ។
ក្នុងឋានៈជាអភិវឌ្ឍករ មាតាបិតាគប្បីដឹងថាត្រូវមានមុខងារ៣យ៉ាង គឺ ៖ • ប្រឹក្សា :ជាទីប្រឹក្សារបស់កូន • សិក្សាករ : ជាអ្នកផ្តល់ការសិក្សាឲ្យកូន • ឧបត្ថម្ភករ : ជាអ្នកឧបត្ថម្ភ និងសម្រួលកិច្ចការឲ្យកូនទាំងនេះដោយឈរលើពាក្យ «ជួយកូនឲ្យកូនអាចជួយខ្លួនឯងបាន« ។
សភាពចិត្ត គឺជាបាតុភូតចិត្តដែលកើតឡើងដោយយកលំនាំចិត្តជបង្អែកដើម្បីឆ្លុះបញ្ចាំងវត្ថុពីរឲ្យបានច្បាស់លាស់វាស្ថិតនៅក្នុងរយះពេលយូរបង្គួរ។