រាជធានីភ្នំពេញមាន ៧ ខ័ណ្ឌ ៧៦ សង្កាត់ និង ៦៤២ ភូមិ ។
vrean.com Latest Questions
សភានៅបារាំងមាន ២ គឺសភាតំណាងរាស្រ្ដនិងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្ដមានអាណត្តិ ៥ ឆ្នាំរីឯព្រឹទ្ធសភា វិញមានអាណត្តិ៩ឆ្នាំ ។
ការធ្វើកូតកម្ម និងបាតុកម្មអហិង្សា ជាសិទ្ធិនយោបាយ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សាព្រោះ៖ • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ។
លោកខុនរ៉ាតអាដេណូអឺបានលែងពីតំណែងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៦៣ ហើយត្រូវបានលោកលូវឺងអឺហាតចូលមកជំនួស ។ លោកគឺរដ្ឋមន្ដ្រីក្រសួងហរិញ្ញវត្ថុ ។
• អាំងឌីកាទ័រ គឺជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា។ • ស្ថិតិ គឺជាបច្ចេកទេសវិទ្យាសាស្រ្តមួយប្រើប្រាស់តួលេខជាមួយមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាណាមួយជាក់លាក់។
រូបិយប័ណ្ណដែលបានមកពីវិស័យទេសចរណ៍នៅអ៊ីតាលីបានជួយដូចជា ៖ • ការទូទាត់ជញ្ជីងពាណិជ្ជកម្មដែលខាតបង់មួយផ្នែក • ការជម្រុញសេដ្ឋកិច្ចអ៊ីតាលីឪ្យក្លាយជាប្រទេសអ្នកមាននៅក្នុងចំណោមប្រទេសមហាអំណាច ឧស្សាហកម្មទាំង៨ ។
សេចក្តីថ្លែងការស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្លាយជាច្បាប់អន្តរជាតិនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៦៦ ។ ហើយវាស្ថិតនៅក្រោមទម្រង់កតិការអន្តរជាតិរួមមាន : • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ • កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានគណបក្ស នយោបាយតែមួយគត់ គឺឈ្មោះថា គណបក្សកុំមុយនីស្ដ ដែលកាន់កាប់លើផ្នែក ផ្នែកនយោបាយ និងសេដ្ឋកិច្ច ។
ម៉ាស្លូបានបែងចែកតម្រូវការរបស់មនុស្សជាប្រាំដំណាក់កាលគឺ ៖ ក. តម្រូវការសេរី • ជាតម្រូវការមូលដ្ឋានហើយចាំបាច់បំផុតសម្រាប់ជីវិតរស់ មិនអាចខ្វះបានឡើយ ។ តម្រូវការសេរីរៈរួមមានដូចជា ស្បៀ្ងអាហារ សម្លៀកបំពាក់ ទីជម្រក និងតម្រូវការចលនាដើម្បីធ្វើឲ្យមានសុខភាពផ្លូវកាយថែមទៀត ។ ខ. តម្រូវការសុវត្ថិភាព • សុវត្ថិភាពស្បៀងអាហារ • សុវត្ថិភាពផ្លូវកាយ • សុវត្ថិភាពផ្លូវចិត្ត គ. តម្រូវការសង្គម ឬតម្រូវការស្រឡាញ់ • ទំនាក់ទំនងល្អជាមួយសមាជិកសង្គម និងទំនាក់ទំនងល្អក្នុងគ្រួសារ ឃ. ...
នៅក្នុងវិស័យអប់រំ រដ្ឋាភិបាលសាធារណៈប្រជាធិបតេយ្យអាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើត មានគោលនយោបាយដូចជា ៖ • កុមារត្រូវចូលរៀនអាយុ ៦ឆ្នាំ ។ • សម្រាប់សិស្សថ្នាក់ទី ៧-១០ ត្រូវចំណាយក្នុងមួយសប្ដាហ៍ ១ ថ្ងៃ ដើម្បីធ្វើកម្មសិក្សា ក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រ ឬ កសិដ្ឋាន ។ • សិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅត្រូវរៀនបន្ថែម ២ឆ្នាំ សម្រាប់ថ្នាក់ហ្វឹកហ្វឺននៅ មធ្យមសិក្សា ...