ក្នុងការគ្រប់គ្រងប្រទេសព្រះហិររក្សាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រងសង្គមដូចជា៖ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្ដារហេដ្ឋាហេដ្ឋារចនាសម័្ពន្ធ • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពៈប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ…។ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ…។
vrean.com Latest Questions
ក្រោយសង្គ្រាមលោកលើកទី២ប្រទេសបារាំងមានស្ថានភាពដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពងផៃត្រូវខូចខាត • ប្រជាជនបារាំងស្លាប់៧៥០ពាន់នាក់ • សេដ្ឋកិច្ចធ្លាក់ចុះ ( អតិផរណា ) • ទទួលជំនួយម៉ាសាល់ ។
នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេស អង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយសារតែប្រទេសអាណានិយមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់ ។
ក្នុងកិច្ចអភិវឌ្ឍសហគមន៍ យុវជន គឺជាកត្តាសំខាន់បំផុតដែលត្រូវមានតួនាទីដូចខាងក្រោម ៖ • បង្កឪកាសចូលរួមអភិវឌ្ឍសហគមន៍ • គិតគូរដល់កិច្ចអភិវឌ្ឍសហគមន៍ • រៀបចំខ្លួនត្រៀមដឹកនាំសហគមន៍ • ចូលរួមលុបបំបាត់បាតុភាពអវិជ្ជ មានក្នុងសហគមន៍ • រៀបចំខ្លួនធ្វើសមាជិកស្របច្បាប់ និងដ៏ល្អរបស់សហគមន៍ • បង្កើនភាពក្លាហាន និងឆន្ទៈមុះមុត • បង្កើនសមត្ថភាពផលិតភាព • ខិតខំរៀនសូត្រស្វែងរកចំណេះដឹង បំណិនប្រសប់ ចំណេះធ្វើ ចេះរួមរស់នៅជាមួយគ្នា និងមានស្មារតីទំនួលខុសត្រូវ ។
ដែលហៅថា “យេនឌ័រ” គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា/ សកម្មភាព) របស់បុរស និងស្រ្ដី (ភាពជាបុរស និងភាពជាស្រ្ដី) ដែលកំណត់ដោយសង្គម។
វាយភាពដី គឺជាសមាមាត្រធៀបនៃចុណ្ណភាគខ្សាច់ ល្បាប់ម៉ដ្ឋនិងដីឥដ្ឋ។ ឧទាហរណ៏ ដីខ្សាច់មានរន្ធប្រហោងធំៗដែលអាចអោយទឹកជ្រាបឆ្លងកាត់រហ័សជាងដីឥដ្ឋ។ ដីខ្សាច់មានសភាពគ្រោតគ្រាត និងមិន…
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
ប្រភពនៃទំនាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាលេចចេញមកពីបញ្ហាមួយចំនួនដូចជា ៖ • បញ្ហាចម្រុះជាតិសាសន៍ • បញ្ហាប្រកាន់សាសនានិកាយផ្សេងៗគ្នា • បញ្ហារ៉ែប្រេងកាត • បញ្ហាព្រំដែន • បញ្ហាទំនាស់បង្កឡើងដោយប្រទេសមហាអំណាច… ។
ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណា ដែលទ្រទ្រង់នូវការផ្សាំ ការសាបព្រោះការបណ្តុះវិជ្ជាឲ្យបានលូតលាស់រីកចម្រើនដោយ វិទ្យាសាស្រ្ត និងសិល្បៈផ្សេងៗ ។ វប្បធម៌ គឺជាសញ្ញាណទូទៅក្តោបគំនិតច្នៃប្រឌិត នៃសកម្មភាពពលកម្មខួរក្បាល និងរូបរាងកាយរបស់មនុស្ស ។ មែកធាងរបស់វប្បធម៌រួមមាន ៖ • ចំណេះដឹង (ជំនឿសាសនា សីលធម៌ ទស្សវិជ្ជា វិទ្យាសាស្រ្ត) • ផ្សព្វផ្សាយ (សិល្បៈអក្សរសាស្រ្ត អក្សរសិល្ប៍ ព័ត៌មាន ) • ការអនុវត្ត ...
វត្ថុវិស័យភាព គឺជាភាពដែលមានលក្ខណះស្របទៅនិងតថភាពខាងក្រៅផ្សាភ្ជាប់ទៅនិងធម្មជាតិមានលក្ខណះទូទៅស្របក្រិតក្រមធម្មជាតិមិនចំណុះឲ្យបុគ្គលណាមួយឡើយ មាននយ័ថាជាលក្ខណះសត្យាជានុមត័ជាក់ស្តែងដូចជាស្យង់ជាដើម ព្រោះស្យង់តែងប្រមូលនូវរាល់ទ្រឹស្តីទាំងអស់មកពិចារណាដោយពុំប្រកាន់ថាជាទ្រឹស្តីអ្វីឡើយ។