ទំនិញ៥ប្រភេទដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិមិនឲ្យជួញដូរគឺ • ហាមលក់ ឬជួញដូរមនុស្ស(ជួញដូរផ្លូវភេទ) • ហាមលក់ឬជួញដូរសត្វមានជីវិត • ហាមលក់ ឬជួញដូរគ្រឿងអាវុធសម្លាប់ជីវិត • ហាមលក់ ឬជួញដូរថ្នាំពុល • ហាមលក់ ឬជួញដូរស្រា ឬគ្រឿងស្រវឹង ឬ គ្រឿងញៀន ។
vrean.com Latest Questions
គេចែកអំពើពុករលួយ ជា៣ ដំណាក់កាលខុសៗគ្នាគឺ៖ • ដំណាក់កាលទី១ គឺជាដំណាក់កាលដែលអំពើពុករលួយកើតនៅក្នុងមជ្ឈដ្ឋានលើ ឬកំពូលនៃរដ្ឋាភិបាលនិងក្រុមហ៊ុនជំនួញធំៗ ។ • ដំណាក់កាលទី២ គឺជាដំណាក់សាយភាយគ្រប់ទីកន្លែង ហើយកើតឡើងគ្រប់ពេលវេលា ។ មកដល់ដំណាក់កាលនេះអ្នកណាក៏ស៊ី អ្នកណាក៏សូក ។ • ដំណាក់កាលទី៣គឺជា ដំណាក់កាលស៊ីរូងដល់ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដូចជា ទំនិញចេះតែឡើងថ្លៃប្រាក់រៀលចេះតែថោក អំពើចោរកម្មឃាតកម្ម ឧក្រិដ្ឋកម្ម ចេះតែកើតមានឡើងជាបន្តបន្ទាប់ ។
ក្រមសីលធម៌វិជ្ជាជីវៈ គឺជាវិធាន ឬជាបទបញ្ជាសម្រាប់ឱ្យបុគ្គលិកអប់រំទាំងអស់មានសេចក្តីស្មោះត្រង់ សេចក្តីថ្លៃថ្នូរ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង ភាពទន់ភ្លន់សុភាពរាបសារ ការឱ្យតម្លៃគ្នាទៅវិញទៅមក
វីធីឬមធ្យោបាយក្នុងការជុំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំណិតរបស់បុគ្គលគ្រួសាឬការជំរុញឲ្យមានភាពយេនឌ័រ៖ • ការផ្សព្វផ្សាយអប់រុំបណ្តុះបណ្តាលមនុស្សគ្រប់វ័យអំពីយេនឌ័រដើម្បីផ្លាស់ប្តូរឥរិយាបថនិងផ្នត់គំណិត • ការជំរុញឲ្យក្មេងឲ្យក្មេងស្រីមានឳកាសក្នុងការទទួលការសិក្សា តាំងពីឋថមសិក្សាដល់ឧត្តមសិក្សា • ការផ្សព្វនៃជោគជ័យស្នាដៃរបស់កុមារី ស្ត្រី ដើម្បីប្រឆាំងនឹងគំណិតដែលយល់ថាមានតែកុមារបិរសទើបមានសមត្ថភាពធ្វើបាន • ការជំរុញឲ្យកុមារា បុរសចូលរួមធ្វើការងារផ្ទះ • ការគាំទ្រស្រ្តីជាបេក្ខនារីនៅពេលឈរឈ្មោះបោះឆ្នោត • ការជំរុញឲ្យស្រ្តីមានចំនួនច្រើនក្នុងតែណែងជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់ • ការចូលរួមទប់ស្កាត់អំពើហឹង្សាលើស្រ្តី • ការជំរុញនឹងផ្តល់ឧកាសឲ្យក្មេងស្រីនិងក្មេងប្រុសទទួលបានឪកាសស្មើគ្នា ក្នុងការអប់រំ ការថែទាំទំនុកបម្រុង កិច្ចការពារ និងសេវាផ្សេងៗ • ការលើកទឹកចិត្តក្មេងស្រី ស្រ្តីដើម្បីឲ្យពួកគេមានភាពអង់អាចនិងមានសមត្ថភាព លទ្ធភាព គ្រប់គ្រាន់ក្នុងការចូលរួមការងារអភិវឌ្ឍ សេដ្ធកិច្ច សង្គមកិច្ច និងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ សហគមហ៍ ...
ក្បាលម៉ាស៊ីនដឹកនាំអង្កការនយោបាយសង្គមរាស្រ្ដនិយមគឺព្រះបាទ នរោត្ដមសីហនុ ឥស្សរៈជននយោបាយជាច្រើននាក់ទៀត ដែលបានចូលរួមក្នុងអង្គការនេះ។
ការតស៊ូចែកចេញជា២ផ្នែកគឺ៖
ការស្ដាយក្រោយខុសពី វិប្បដិសារី ៖ • ការស្ដាយក្រោយ ជាសេចក្ដីឈីផ្សាក្នុងសតិសម្បជញៈដែលកើតឡើងដោយកំហុសឆ្លងមួយចំនួនដែលមានទំនោរកែប្រែទៅរកផ្លូវល្អវិញ ។ ឧទាហរណ៍ មនុស្សម្នាក់វាយកូនយ៉ាងខ្លាំង តែក្រោយមកគេអាណិតអាសូរកូននោះ ហើយប្ដេជ្ញាលែងវាយកូនតទៅទៀត ។ • វិប្បដិសារី ជាសីលសញ្ចោតនា ដែលទទួលរងដោយម្ចាស់អំពើប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចកែប្រែវិញបាន ។ ឧទាហរណ៍ បុរស “ក” សម្លាប់បុរស “ខ” ដោយសារតែកំហឹងរបស់ខ្លួន ។ ក្រោយមកបុរស “ ក” ...
គេបែងចែកវេយ្យាករណ៍ជាច្រើន ផ្នែកដូចខាងក្រោម៖ • វេយ្យាករណ៍ពិពណ៌នា • វេយ្យាករណ៌បទដ្ឋាន • វេយ្យាករណ៌ប្រវត្តិសាស្រ្ត • វេយ្យាករណ៍ប្រៀបធៀប • វេយ្យាករណ៍ទូទៅ • វេយ្យាករណ៍កំណត់វិធាន…។
គោលដៅបង្កើតអាស៊ានគឺធ្វើសហប្រតិបត្ដិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យើ៖ • សេដ្ឋកិច្ច (កសិកម្មឧស្សាហកម្មគមនាមន៍ទេសចេណ៍ពាណិជ្ជកម្ម)។ • វិទ្យាសាស្រ្ដ បច្ចេកទេស វប្បាធម៍ និងការងាររដ្ឋបាល។ • តំហែរក្សាសន្ដិភាពសន្ដិសុខក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៍និងគោលការណ៍ច្បាប់ទំាងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ។ • តំហែរក្សាកិច្ច សហប្រតិបត្តិការជិតសិទ្ធិ និងមានផលប្រយោជន៍ជាមួយអង្កការ ក្នុងតំបន់ដែលមានស្រាប់។
វិសមភាពនៃការចូលរៀនមានទំនាក់ទំនងទៅនឹងបញ្ហាដូចជា ៖ • ជីវភាពក្រីក្រពុំមានលទ្ធភាពឲ្យកូនរៀនបានវែងឆ្ងាយ • ការបំលាស់លំនៅដ្ឋានជាញឹកញាប់របស់គ្រួសារ • ការស្វែងរកការងារធ្វើជាហេតុធ្វើឲ្យកូនចៅមិនបានចូលរៀន • ការរស់នៅតំបន់ដាច់ស្រយាលសាលារៀននៅឆ្ងាយពីផ្ទះកង្វះមធ្យោបាយធ្វើដំណើរ។