ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ។ ក. អំណាចនីតិបញ្ញត្តិ ( រដ្ឋសភា-ព្រឹទ្ធសភា )៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។ អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ ( អង្គចៅក្រម )៖ ...
vrean.com Latest Questions
បានជាប្រទេសភាគច្រើននិយមជ្រើសរើសយកការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ព្រោះតាមលទ្ធិនេះការដឹកនាំគឺ យកប្រជាជនជាធំ ហើយថ្នាក់ដឹកនាំត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។
ក្នុងក្របខណ្ឌនេះ ច្បាប់គឺជាអ្វីៗ ដែលមនុស្សត្រូវតែប្រតិបត្តិតាមជាដាច់ខាត ដើម្បីឱ្យមនុស្សអាចរស់ជាមួយគេឯងក្នុងសង្គម។ ពោលគឺច្បាប់គឺជាមាគ៌ាប្រតិបត្តិរបស់មនុស្ស។
សិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាគ្រឹះទាំងឡាយ អាចធ្វើឱ្យមនុស្សមានការរីកចម្រើន ហើយអាចធ្វើឱ្យយើងប្រើប្រាស់បានយ៉ាងពេញលេញនូវតម្លៃជាមនុស្សរបស់យើង ប្រាថ្នាស្មារតីរបស់យើង ការប៉ិនប្រសប់និងមនសិការរបស់យើងហើយអនុញ្ញាតឱ្យយើងអាចប្រើប្រាស់ បានតាមសេចក្តីត្រូវការ ទាំងក្នុងផ្នែកចេតនារម្មណ៍ និងផ្នែកផ្សេងៗទៀត។ ការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ មិនត្រឹមតែជាសោកនាដកម្មដល់បុគ្គល ម្នាក់ៗ តែប៉ុណ្ណោះទេ គឺជាកត្តានាំឱ្យមានការរំជើបរំជួលក្នុងសង្គមនិងលើវិស័យនយោបាយរួមមានអំពើឃោរឃៅ និងជម្លោះទាំងរវាងសង្គមនិងប្រជាជាតិ ទាំងរវាងសង្គមមួយនិងសង្គមមួយទៀតផង។ ដូចមានចែងនៅក្នុងឃ្លាទីមួយនៃសេចក្តីថ្លែងការណ៍ជាសាកលស្តី អំពីសិទ្ធិមនុស្សថាៈ ការគោរពសិទ្ធិ ហើយនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស “បង្កើតបានជាគ្រឹះនៃសេរីភាព ...
ជាការពិតណាស់ សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្ស គឹជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ច។ សេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺដើម្បីឱ្យមនុស្សចេះស្រឡាញ់សន្តិភាព និងការមិនប្រើហិង្សា ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៍ និងឱ្យចេះយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន។
១៨១ ០៣៥ គីឡូម៉ែត្រការេ
ដើម្បីធ្វើឱ្យព្រលឹងជាតិរស់ជានិច្ច យើងត្រូវថែរក្សាសម្បត្តិវប្បធម៌ និងអរិយធម៌ជាតិឱ្យគង់វង្ស។
សម្បត្តិវប្បធម៌ដែលសំខាន់ជាងគេគឺ មនុស្ស។
មានឈ្មោះជាបឋមគឺ “ប្រទេសហ្វូណន” ឬ “នគរភ្នំ” ឬ ហៅថា “កោះគោកធ្លក” ឬ “នគរគោកធ្លក”។
ឈ្មោះព្រះនាង “លីវយី” ។